អានតួអត្ថបទ
សហរដ្ឋអាមេរិក

អ្នកស្រាវជ្រាវ​អាមេរិក​បង្ហាញ​លទ្ធផល​វ៉ាក់សាំង​ការពារ​គ្រុនចាញ់​ប្រសិទ្ធភាព​ខ្ពស់​

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អ្នកស្រាវជ្រាវ​អាមេរិកាំង​នានា​ បាន​ប្រកាស​​​លទ្ធផល​​​វិជ្ជមាន​​លើសលុប​​ នៃ​ការ​ពិសោធន៍​​​​វ៉ាក់សាំង​​​មួយ​ចាក់​ការពារ​ជំងឺ​គ្រុនចាញ់​ ទៅលើ​មនុស្ស។ ក្នុង​ចំណោម​មនុស្ស​៩​នាក់​ ដែល​សាកល្បង​ចាក់វ៉ាក់សាំង​នេះ ៦​នាក់​ដែល​ទទួល​កម្រិត​វ៉ាក់សាំង​ខ្ពស់ ត្រូវ​បាន​ការពារ​ពី​ជំងឺ​គ្រុនចាញ់​១០០ភាគរយ។ វ៉ាក់សាំង​ថ្មី​នេះ​អាច​នឹង​សង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​​នាក់​​នៅ​លើពិភពលោក។ ​រៀងរាល់​ឆ្នាំ ជំងឺ​គ្រុនចាញ់​បាន​សម្លាប់​មនុស្ស​ ៦០​ម៉ឺន​នាក់ ​ពិសេស​​ក្មេងៗ​នៅ​តំបន់​សាហារ៉ា​អាហ្វ្រិក។ ​

រាល់ឆ្នាំ ជំងឺ​គ្រុនចាញ់​បាន​សម្លាប់​មនុស្ស​ ៦០​ម៉ឺន​នាក់ ​ពិសេស​​ក្មេងៗ​នៅ​តំបន់​សាហារ៉ា​អាហ្វ្រិក។ ​
រាល់ឆ្នាំ ជំងឺ​គ្រុនចាញ់​បាន​សម្លាប់​មនុស្ស​ ៦០​ម៉ឺន​នាក់ ​ពិសេស​​ក្មេងៗ​នៅ​តំបន់​សាហារ៉ា​អាហ្វ្រិក។ ​ Claire Morin-Gibourg/RFI
ផ្សាយពាណិជ្ជកម្ម

មន្ទីរ​ពិសោធន៍​សាណារីយ៉ា នៅ​អាមេរិក បាន​​​ផលិត​​វ៉ាក់សាំង​​​គ្រុនចាញ់​មួយ​ ​ដោយ​​ប្រើ​បរាសិត​​​​​ប្រភព​នៃ​ជំងឺ​គ្រុនចាញ់ ដែល​ចុះ​​ខ្សោយ​​​​អានុភាព។ បរា​សិតទាំងនេះ​​បង្កឡើង​ដោយ​​​​មូស​ញី អាណូហ្វែល។ វ៉ាក់សាំង​​​ការពារ​គ្រុនចាញ់​​​នេះ​​​​ អាច​ផ្តល់​លទ្ធផល​ ១០០ភាគរយ ព្រោះ​ថា ក្នុង​ចំណោម​មនុស្ស​៩​នាក់ ដែល​​ចាក់​វ៉ាក់សាំង​នេះ មនុស្ស​៦​នាក់ ដែល​​ទទួល​​កម្រិត​​វ៉ាក់សាំង​ខ្ពស់ ​ត្រូវ​បាន​​​​ការពារ​​​ពី​រោគ​​គ្រុនចាញ់​១០០ភាគរយ។

គួរ​រំលឹក​ថា អ្នកវិទ្យាសាស្ត្រ​​បាន​​ប្រឹងប្រែង​ផលិត​វ៉ាក់សាំង​ការពារ​គ្រុនចាញ់​ ជាង​៣០​ឆ្នាំ​ មក​ហើយ​។ លទ្ធផល​នៅ​ពេល​នេះ បង្ហាញ​ថា​ មនុស្ស​លោក​នឹង​ទទួល​បាន​វ៉ាក់សាំង​ពិតប្រាកដ​​​មួយ​។

ប៉ុន្តែ ​នេះ​គ្រាន់​តែ​ជា​ដំណាក់កាលដំបូង​នៃ​ការ​ពិសោធន៍​ប៉ុណ្ណោះ។ អ្នក​ស្រាវជ្រាវ​​ត្រូវ​បង្ហាញ​ផងដែរ​ថា ការធ្វើ​អោយ​ស៊ាំ​មេរោគ​​​​​​​ នឹង​នៅ​តែ​មាន​​ភាព​ឋិតឋេរ ហើយ​អាច​ការពារ​​ពីធាតុ​ផ្សេងៗ​ទៀត​នៃប្រភេទ​​​បឋមសត្វ​​ ដែល​បង្ក​រោគ​គ្រុនចាញ់​។ ដើម្បី​​ធានា​បាន​ប្រសិទ្ធភាព​១០០ភាគរយ អ្នកស្រាវជ្រាវ​នឹង​ប្រើ​វ៉ាក់សាំង​នេះ​ពិសោធន៍​​​នៅ​​អាហ្វ្រិក អាល្លឺម៉ង់​ និង​សហរដ្ឋអាមេរិក​បន្ថែមទៀត។ ដោយឡែក ការ​ផលិត​វ៉ាក់សាំង​​នេះ​​​​​ក្នុង​មាត្រដ្ឋាន​ទូលំទូលាយ អាច​នឹង​ចំណាយ​ប្រាក់កាស​ច្រើន។ ​ជាង​នេះ គេត្រូវ​ថែរក្សា​វ៉ាក់សាំង​គ្រុនចាញ់​នេះ​​​​ ក្នុង​​​អាសូដធាតុ​រាវ ដូច្នេះ​ វា​​អាច​ពិបាក​​ធ្វើនៅ​ប្រទេស​កំពុង​អភិវឌ្ឈន៍​។ ការ​ចាក់​វ៉ាក់សាំង​ការពារគ្រុនចាញ់​​លើ​ទារក ក៏​ប្រហែល​​​ពិបាកធ្វើ​​ផងដែរ​ ព្រោះ​​គេ​​ពិបាក​មើលឃើញ​សសៃ​ទារក​ដោយ​ភ្នែក​ទទេណាស់។  

កន្លងមក អង់គ្លេស​​ធ្លាប់​​ផលិត​វ៉ាក់សាំង​​​​គ្រុនចាញ់​ប្រសិទ្ធភាព​ខ្ពស់​​រួចហើយដែរ ដែល​ការ​ពិសោធន៍​​​ធ្វើ​ដល់​ដំណាក់កាលទី៣ ហើយ​រង់ចាំ​តែ​ការ​​អនុញ្ញាត​អោយ​ដាក់ប្រើ​ប៉ុណ្ណោះ។ ប៉ុន្តែ​វ៉ាក់សាំង​នេះ ការពារ​បាន​ត្រឹម​តែ​ទារក​​៣១ភាគរយ និង​កុមារ​​៥៦ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ