អេសដ៍ ៖ ថ្នាំពន្យារជីវិត អាចបង្ការគ្រោះឆ្លងមេរោគហ៊ីវ
ប្រើប្រាស់ថ្នាំពន្យារជីវិត antirétroviraux ជាថ្នាំបង្ការ អាចកាត់បន្ថយបានពាក់កណ្តាល គ្រោះឆ្លងមេរោគហ៊ីវ HIV លើអ្នកប្រើប្រាស់គ្រឿងញៀន ចាក់តាមម្ជុល។ នេះបើតាមការសិក្សាមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ១៣ មិថុនា ២០១៣។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៤
ការសិក្សាមុនៗបានបង្ហាញរួចមកហើយអំពីប្រសិទ្ធិភាពនៃវិធីបង្ការកុំឱ្យឆ្លងមេរោគអេសដ៍ ដោយប្រើថ្នាំពន្យារជីវិត ពពួក អង់ទីរ៉េត្រូវីរ៉ូ ចំពោះក្រុមអ្នកប្តូរភេទ ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ឬក៏ការចម្លងពីម្តាយទៅកូន ប៉ុន្តែពេលនេះ ជាលើកទីមួយ ដែលមានការសិក្សាលើក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។
បន្ទាប់ពីបានសិក្សាពិសោធន៍លើក្រុមអ្នកចាក់គ្រឿងញៀន ២៤០០នាក់ នៅប្រទេសថៃរយៈពេល៤ឆ្នាំ លទ្ធផលបង្ហាញថា ការលេបឆ្នាំពន្យារជីវិត Ténofovir (ថ្នាំពន្យារជីវិតដែលអ្នកមានផ្ទុកមេរោគអេដស៍លេបជាប្រចាំ) មួយគ្រាប់ក្នុងមួយថ្ងៃ ដើម្បីការពារអាចកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវ បានជិតពាក់កណ្តាល (៤៨,៩%)។ ប៉ុន្តែការលេបថ្នាំព្យាបាល ដើម្បីការពារនេះ អាចមានប្រសិទ្ធិភាពល្គិកណាតែមានវិធានការការពារផ្សេងទៀតអមជាប់ជានិច្ច ពោលគឺប្រើសឺរាំងនិងម្ជុលស្អាត ប្រើផលិតផលផ្សេងជំនួសគ្រឿងញៀន និងពាក់ស្រោមអនាម័យពេលរួមរ័ក្ស។ កាលពីឆ្នាំ២០១១ ក្នុងការសិក្សាលើក្រុមមនុស្សធម្មតា (ស្រលាញ់ភេទផ្ទុយគ្នា) បានកាត់បន្ថយគ្រោះឆ្លងមេរោគហ៊ីវ បាន ពីរភាគបី ដោយសារការប្រើថ្នាំពន្យារជីវិតជាកិច្ចការពារ។
ថ្នាំការពារជំងឺស៊ីដា ឬអេដស៍ ដំបូង មានឈ្មោះថា Truvada។ ភ្នាក់ងារសុខាភិបាលអាមេរិក ទើបអនុញ្ញាតឱ្យធ្វើចរាចរណ៍ កាលពីឆ្នាំ២០១២ តែថ្នាំពន្យារជីវិតនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយនៅប្រទេសបារាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ