អានតួអត្ថបទ
កូឡុមប៊ី

កូឡុមប៊ី និង​វេណេហ្ស៊ុយអេឡា​ចង់​បើក​ទំព័រ​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​គ្នា

លោក​ប្រធានាធិបតី​កូឡុមប៊ី និង​វេណេហ្ស៊ុយអេឡា​បាន​ប្រកាស នៅ​ថ្ងៃ​ពុធ​១១សីហា​នេះ​អំពី​ការភ្ជាប់​ទំនាក់​ទំនង​ទូត និង​ពាណិជ្ជកម្ម​ឡើង​វិញ​រវាង​គ្នា នៅ​ឱកាស​ជំនួប​កំពូល​ នៅ​ទីក្រុង​ Santa​ Marta​នៃ​ប្រទេស​កូឡុមប៊ី។ ជំនួប​កំពូល​សម្រេច​បាន​ការសម្រប​សម្រួល ជាអាទិ៍​ ស្តី​ពី​ចលនា​តស៊ូ​របស់​ពួក​ឩទ្ទាម​បដិវត្ត​ម៉ាក្សនិយម​ហៅ​កាត់​ថា​ ពួក​FARC​ ដែល​បំពុល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ប្រធានាធិបតី​កូឡុមប៊ីJuan Manuel Santos (ស្តាំ)ជជែក​ជាមួយ​សមភាគី​របស់​លោក គឺ​ប្រធានាធិបតី វេណេហ្ស៊ុយអេឡា(ឆ្វេង) នៅ​ Santa Marta កាល​ពី​ថ្ងៃ ទី ១០​សីហា ឆ្នាំ ២០១០.
ប្រធានាធិបតី​កូឡុមប៊ីJuan Manuel Santos (ស្តាំ)ជជែក​ជាមួយ​សមភាគី​របស់​លោក គឺ​ប្រធានាធិបតី វេណេហ្ស៊ុយអេឡា(ឆ្វេង) នៅ​ Santa Marta កាល​ពី​ថ្ងៃ ទី ១០​សីហា ឆ្នាំ ២០១០. Photo: Felipe Pinzon/ Reuters
ផ្សាយពាណិជ្ជកម្ម

 

02:26

សេចក្តី​រាយការណ៍​របស់​Zoé Berriពីទីក្រុង​​Bogota ប្រែ​សម្រួល​ដោយ​វីនស្តុន រតនា

“បើក​ទំព័រ​ថ្មី” -នេះ​ហើយ​ជា​សំនួន​វោហារ​ប្រើ​ដោយ​លោក​ប្រធានាធិបតី​ទាំង​ពីរ​ប្រទេស។ ឩប្បត្តិហេតុ​កើត​មាន នៅ​ថ្ងៃ​២២កក្កដា​មុន​ នៅ​ពេល​ដែល​Bogota​បាន​ចោទ​Venezuela​ថា បាន​អនុញ្ញាត​ឱ្យ​ពួក​ឩទ្ទាម​បដិវត្ត​កូឡុមប៊ី ម៉ាក្សនិយម​ហៅ​កាត់​ថា ពួក​FARC​ចូល​មក​ក្នុង​ដែនដី​ខ្លួន​ត្រូវ​បាន​បិទ​ជា​ផ្លូវការ​ហើយ។

ជា​លើក​ចុង​ក្រោយ លោក​ប្រធានាធិបតី​Venezuela Hugo​ Chavez បាន​ឆ្លៀត​ឱកាស​នេះ ដើម្បី​ប្រកាស​អំពី​ភាព​គ្មាន​បំណង​អាក្រក់​របស់​ខ្លូន​ស្តី​ពី​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​នេះ​ដែល​តាំង​ពី​ជាច្រើន​ឆ្នាំ​មក​ហើយ បាន​បំពុល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ៖” ខ្ញុំ​សូម​រំលឹក​ឡើង​វិញ​ថា រដ្ឋាភិបាល​Venezuela​ដែល​ខ្ញុំ​ដឹកនាំ មិន​ដែល​បាន​គាំទ្រ​ចលនា​តស៊ូ​របស់​ពួក​ឩទ្ទាមFARC​ទេ -នេះ​ជា​ការថ្លែង​របស់​លោកHugo​ Chavez។ រដ្ឋាភិបាល​Venezuela​មិន​ដែល​អនុញ្ញាត​ទោះ​ជា​នៅ​ពេល​ណាៗ​ក៏​ដោយ​ឱ្យ​ពួក​ឩទ្ទាម​តស៊ូ ឬ​ពួក​ភេរវជន ឬ​ក៏​ពួក​អ្នកជួញដូរ​គ្រឿងញៀន​មក​ជាន់​ទឹក​ដី​ខ្លួន​ជា​ដាច់​ខាត។ ទោះ​ជា​នរណា​ក៏​ដោយ​ដែល​និយាយ​ថា ខ្ញុំ​ជួយ​ពួក​ឩទ្ទាម​តស៊ូ ឬ​ពួក​ភេរវជន គឺ​ជា​សំដីថោកទាប។ ប៉ុន្តែ ការដែល​ពួកនេះ​លួច​ចូល​មក​ក្នុង​ទឹកដី​យើង គឺ​ពុំមែន​ជា​រឿង​ថ្មី រឿង​ប្លែក​ទេ។

កូឡុមប៊ី និង​វេណេហ្ស៊ុយអេឡា​បាន​សន្យា​ថា នឹង​ត្រួត​ពិនិត្យ​ឃ្លាំមើល​រួម​ជាមួយ​គ្នា ព្រំដែន​រួម​របស់​ខ្លួន។ រដ្ឋមន្រ្តី​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ក៏​នឹង​ខំប្រឹងប្រែង​ផងដែរ ក្នុង​ការស្តារ​ឡើង​វិញ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ក្នុង​ការសង​ប្រាក់​បំណុល​៨០០​លាន​ដុល្លារ ដែល​ វេណេហ្ស៊ុយអេឡា​ជំពាក់​ក្រុមហ៊ុន​នាំ​ចេញ​ កូឡុមប៊ី។

សេចក្តី​ថ្លែងការណ៍​ខាង​គោលការណ៍​នេះ​ត្រូវ​តែ​សម្តែង​ចេញ​ជា​ការខំប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​មាន​ទំនុក​ទុកចិត្ត​ឡើងវិញ-នេះ​ជា​ការអះអាង​របស់​ប្រមុខ​រដ្ឋ​ទាំង​ពីរ។ ទោះ​ជា​ស្តី​ពី​របៀបដឹកនាំ ទោះ​ជា​ស្តី​ពី​គំនិត​ស្មារតី នៅ​តែ​មាន​ភាព​ខុសគ្នា​ខ្លាំង​ណាស់ រវាង​លោក​Chavezជា​អ្នកសង្គម​និយម និង​លោក​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ របស់​លោកអតីត​ប្រធានាធិបតី​ កូឡុមប៊ីAlvaro Uribe៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ