អានតួអត្ថបទ
អាហ្វហ្កានិស្តង់

Wikileaks ​គ្រោង​នឹង​ចុះ​ផ្សាយ​ជា​សាធារណៈ​របាយការណ៍​ថ្មីៗ​ទៀត

លោក​Julian​ Assange​ ជា​អ្នក​បង្កើត​គេហទំព័រ​អាំងទែរនេត​Wikileaks​បាន​បញ្ជាក់​អះអាង​នៅ​ថ្ងៃ​ សៅរ៍​ម្សិល​មិញ​១៤​សីហា​អំពី​ឆន្ទៈ​របស់​ខ្លួន​នឹង​ចុះ​ផ្សាយ​ ចាប់​ពី​ឥឡូវ​នេះ​ទៅ​ទល់​ប៉ុន្មាន​សប្តាហ៍​ទៀត​សំណុំ​រឿង​សម្ងាត់​ដែល​នៅ​ សេស​សល់​របស់​ខ្លួន​ស្តី​ពី​សង្គ្រាម​ នៅ​អាហ្វហ្កានិស្តង់។ ជា​ទង្វើ​ធ្វើ​ផ្ទុយ​ពី​ឆន្ទៈ​របស់​មន្ទីរ​បញ្ចកោណ​ Pentagone​គឺ​ក្រសួង​ការពារ​ប្រទេស​អាមេរិកាំង​ដែល​បរិហារ​អាក្រាត​ទង្វើ​ ធ្វើ​ដោយ​គ្មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ដែល​អាច​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ ដល់​ជីវិត​មនុស្ស​។លោក​Assange ​ស្ថិត​នៅ​ប៉ុន្មាន​ថ្ងៃ​នៅ​ប្រទេស​Suède​ជាទី​ដែល​អង្គការ​របស់​គាត់​ទទួល​ ការ​អនុញ្ញាត​ពី​ច្បាប់​អនុគ្រោះ​ចំពោះ​ប្រភព​ព័ត៌មាន​និង​ប្រើ​ប្រាស់​ Computer​នៃ​ក្រុម​ហ៊ុន​ព័ត៌មានវិទ្យា​ដ៏​តូច​មួយ​នៅ​ជាយ​ក្រុង​Stockholm។

អ្នកបង្កើត​ទំព័រ​អាំង​ទែរនេត Wikileaks, Julian Assange,នៅ Stockholm,le 14 août 2010.
អ្នកបង្កើត​ទំព័រ​អាំង​ទែរនេត Wikileaks, Julian Assange,នៅ Stockholm,le 14 août 2010. Reuters/Scanpix/Bertil Ericson
ផ្សាយពាណិជ្ជកម្ម

01:21

វីនស្តុន រតនា រាយការណ៍​ព័ត៌មាន​

ទោះបី​ជាមាន​សំណូមពរ​សូម​ហើយ​សូម​ទៀត​ជាច្រើន​លើក​ច្រើន​ដង​ពី មន្ទីរ​បញ្ចកោណ​Pentagone​គឺ​ក្រសួង​ការពារ​ប្រទេស​អាមេរិកាំង​សូម​ឲ្យ​ឈប់​ចុះ​ផ្សាយ​ឯកសារ​សម្ងាត់​យោធា​ស្តីពី​អធិករណ៍​នៅ​អាហ្វហ្កានិស្តង់​ក្តី ក៏​អ្នក​បង្កើត​គេហទំព័រ​អាំងទែរនេត​Wikileaks គ្មាន​ចេតនា​នឹង​ឈប់​ត្រឹម​នេះ​ទេ។ ឯកសារ​ចំនួន​ប្រមាណ​ជា ១ម៉ឺន​៥០០០ នឹង​ច្បាស់​ជាត្រូវ​ចុះផ្សាយ​ជា​សាធារណៈ​ទាំងស្រុង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ទៀត។

 
ការប្រកាស​ត្រូវបាន​ធ្វើ​នៅ​ទីក្រុង Stockholm ហើយ​ពុំមែន​ដោយ​ចៃដន្យ​ឡើយ ដោយ​ហេតុថា គឺ​នៅ​ជាយក្រុង​រដ្ឋធានី​ស៊ុយអែដ​នេះហើយ​ជាទីស្ថិតនៅ Computer ដែល​មាន​បង្កប់​ទុក​ឯកសារ​ដ៏សែន​រសើប​ទាំង​នេះ។ ប្រទេស ស៊ុយអែដ​ល្បីឈ្មោះ​ជា​ប្រទេស​ដែល​អនុវត្ត​នយោបាយ​ជួយ​សម្រួល​ឲ្យ​មាន​លទ្ធភាព​អាច​ប្រើប្រាស់​ដោយ​សេរី​ឯកសារ​ជា​ផ្លូវការ។
លោក Assange​បាន​បញ្ជាក់​ប្រាប់ថា ក្រុម​របស់គាត់​នឹង​ធ្វើ​វិភាគ​ដោយ​ប្រុងប្រយ័ត្ន​យ៉ាងម៉ត់ចត់ ឃ្លាប្រយោគ​នីមួយៗ ដើម្បី​ការពារ​ឈ្មោះ​ខ្លះ។ ជា​ចម្លើយ​មួយ​តប​ចំពោះ​ទឡ្ហីករណ៍​សំដែង​ចេញ​ជាមុន​ដោយ​ក្រសួង​ការពារប្រទេស​អាមេរិកាំង Pentagone។

គេហទំព័រ​អាំងទែរនេត​អាមេរិកាំង បាន​ចុះ​ផ្សាយ​កាល​ពីចុង​ខែ​កក្កដា​មុន នូវ​ឯកសារ​សម្ងាត់​ចំនួន​រាប់ម៉ឺន​ដែល​បណ្តាល​ឲ្យ​អាជ្ញាធរ​អាមេរិកាំង​ខឹង​ក្តៅក្រហាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ