អានតួអត្ថបទ

ចោរ​អ៊ីនធ័រនែត​លួចជា​ថ្មី​​ទន្និន័យ​ពលរដ្ឋ​​អាមេរិក​ជាង២១​លាន​នាក់​

ចោរ​អ៊ីនធ័រនែត បាន​ជ្រៀត​​ចូល​ក្នុង​ទិន្នន័យ​សេវា​សង្គម​មន្ត្រី​រាជការ​អាមេរិកទៀត​ហើយ និង​បាន​​ប្រមូល​លួច​ព័ត៌មាន​ប្រជាពលរដ្ឋ​អាមេរិក​ប្រមាណ​២១​លាន​កន្លះនាក់ រាប់​ទាំង​ប្តី​ឬ​ប្រពន្ធ កូនចៅ​ របស់​អ្នក​រដ្ឋការ​ផង។ បើ​មន្ត្រី​សន្តិសុខ​អាមេរិក​ ចោរ​អ៊ីនធ័រនែត​នេះ​មាន​ប្រភព​តែ​មួយ​ ដូច​ការ​វាយប្រហារ​លួច​ព័ត៌មាន​បុុគ្គលិក​សហព័ន្ធ​ កាលពី​ខែ​មិថុនា តែមិន​ចង្អុល​មុខ​ចោរ​ភ្លាមទេ។

ចោរ​អ៊ីនធ័រនែត ចូល​លួច​ទិន្នន័យ​ឯកជន​របស់​ប្រជាពលរដ្ឋ​អាមេរិក​ជាង​២១​នាក់
ចោរ​អ៊ីនធ័រនែត ចូល​លួច​ទិន្នន័យ​ឯកជន​របស់​ប្រជាពលរដ្ឋ​អាមេរិក​ជាង​២១​នាក់ REUTERS/Mal Langsdon/Files
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ដែលចោរ​អ៊ីនធ័រនែត​ចូល​លួច​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ឯកជន មាន​១៩,៧​លាន​នាក់​ជា​បុគ្គលិក​រដ្ឋការ ធ្លាប់​បាន​ឆ្លង​កាត់​ការ​ផ្ទៀង​ផ្ទាត់​ ប្រវត្តិ​ដើម​នៃ​ការ​ចូល​កាន់​តួនាទី នៅ​ក្នុង​រដ្ឋបាល​អាមេរិក។ ប្រវត្តិរូប​ទាក់ទង​នឹង​ការថ្កោល​ទោស ប្រវត្តិស្ថានភាព​សុខភាព ហិរញ្ញវត្ថុ ឬ​ក្រុមគ្រួសារ សុទ្ធ​សឹង​ជា​ព័ត៌មាន​ដែល​ក្រុម​ចោរ​អ៊ីនធ័រនែត​ចង់​ដឹង​និង​លួច​យក​។ ហើយ​គ្រប់​ពលរដ្ឋ​ដែល​បាន​ឆ្លង​កាត់​ការ​ផ្ទៀត​ផ្ទាត់​​ប្រវត្តិរូប​ចាប់​ពី​ឆ្នាំ​២០០០​មក ទំនង​ជា​សុទ្ធ​តែ​​រង​ការ​វាយប្រហារ​លួច​ទិន្នន័យ​អ៊ីនធ័រនែត​ទាំង​អស់ គ្រាន់​តែ​ភ្នាក់ងារ​សុវត្ថិភាព​មិន​ទាន់​អាច​បញ្ជាក់​បាន​ប៉ុណ្ណោះ។

 

រដ្ឋាភិបាល​អាមេរិក បាន​បញ្ជាក់​ថា​នេះ​គឺ​ការ​លួច​​ព័ត៌មាន​វិទ្យា​ដាក់​ដោយ​ឡែក​ថ្មី​មួយ​ទៀត តែ​មាន​ពាក់​​ព័ន្ធ​នឹង​ការ​លួច​ទិន្នន័យ​បុគ្គលិក​សហព័ន្ធ​ជាង​​បួន​នាក់​កាលពី​​ ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ដែលកាលណោះ​អាមេរិក​បាន​ចោទ​ចិន តែ​ចិន​បដិសេធ។

 

សម្រាប់​លើក​នេះ អាមេរិក​មិន​ទាន់​បញ្ចេញ​ព័ត៌មានអ្វី​ជា​សាធារណៈ​ទេ ការ​អង្កេត​កំពុង​​ចាប់​ផ្តើម​ តែ​ប្រភព​នៃ​ការ​វាយប្រហារ​​គឺ​ជា​ស្នាដៃ​តែ​មួយ គ្រាន់​តែ​​បើ​ប្រព័ន្ធ​ខុស​គ្នា​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ទទួល​ខុស​ត្រូវ​ក្រសួង​មហាផ្ទៃ​។

 

រឿង​អាស្រូវ​ចោរ​អ៊ីនធ័រនែត​ បាន​មក​បំពុល​ តាំង​ពី​យូរ​យារ​មក ទំនាក់ទំនង​ការទូត​ចិន​អាមេរិក។ កាលពី​ចុង​ខែ​ នៅ​ចំពោះ​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ចិន ប្រមុខ​ការទូត​អាមេរិក លោក​ចន​ឃែរី​បាន​បង្ហាញ​ក្តី​ព្រួ​យ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ​អ៊ីនធ័រនែត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ