អានតួអត្ថបទ

សក្ខីកម្ម​ស្ត្រី​កូឡុំប៊ី​ ជន​រងគ្រោះ​ពី​ទង្វើ​ពួក​ឧទ្ទាម តែ​​ចង់​បានកិច្ចព្រមព្រៀង​​សន្តិភាព

ក្រោយ​ប្រជាមតិ​ ច្រាន​ចោល​កិច្ចព្រមព្រៀង​​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​ហ្វាក គណៈកម្មការចរចា​ជាតិ ដែល​មាន​បក្ស​ប្រឆាំង​ចូល​រួម​​ដែរ នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បី​សាក​ល្បង​ស្វែង​រក​​ដំណោះស្រាយ ទម្លាយ​ភាព​ទ័លច្រក​នយោបាយ។ ​អ្នក​ខ្លះ​សង្ឃឹម​ថា ភាព​ខុស​គ្នា និង​ការ​ខ្វែង​គំនិត​នយោបាយ នឹង​មិន​សើរើ​លទ្ធផល​នៃ​ខិតខំប្រឹងប្រែង​រហូត​បាន​ក្លាយ​ជា​កិច្ចព្រមព្រៀង​ បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ឡើយ។ មាន​កូន​ប្រុស​ម្នាក់ស្លាប់​​ ក្នុង​ភេរវកម្ម​​របស់​​ពួក​ឧទ្ទាមហ្វាក​ ហើយ​កូន​ប្រុស​ម្នាក់​ទៀត ត្រូវ​រង​របួសមាន​ភាព​​ពិការជាប់​ខ្លួន​​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្នមែន តែ​ម៉ាថា លុហ្ស អារ៉ូម៉ូហ្សូ បាន​​បោះឆ្នោត​គាំទ្រ​ ប្រជាមតិ​កាលពី​ថ្ងៃអាទិត្យ ទាំង​ការ​ឈឺ​ចុក​ចាប់​ផ្ទាល់​ខ្លួន​​​មិន​អាច​រសាយ​បាន។ អ្នកស្រី​​សង្ឃឹម​ថា ភាគី​បក្សដិបក្ខ​នឹង​ចាប់​ផ្តើម​ចរចា​គ្នា​ឡើយវិញ​។

និស្សិត​កូឡុំប៊ី​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុម​នយោបាយ​ដែល​មិនគាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព
និស្សិត​កូឡុំប៊ី​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុម​នយោបាយ​ដែល​មិនគាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព RFI/Veronique Gaymard
ផ្សាយពាណិជ្ជកម្ម

“កាលពី​ឆ្នាំ​២០០៣ កូនប្រុស​ខ្ញុំ អាឡេហាដ្រូ ​អាយុ​២០​ឆ្នាំ បាន​មក​ដល់ទីនេះ ចំពេល​មាន​​ភេរវកម្ម​បំផ្ទុះគ្រាប់​បែក​ និង​បាន​ស្លាប់​ភ្លាម​មួយ​រំពេច នៅ​នឹង​កន្លែង។ ចំណែក​ហ័នកាឡូសកូនប្រុស​ខ្ញុំ​ម្នាក់​ទៀត ​ដែល​​កំពុង​អង្គុយ​រង់ចាំ​បងក្នុង​ហាង​កាហ្វេ បាន​រង​របួស​ជា​ទម្ងន់ ដោយ​សារ​ធ្នឹម​ធ្លាក់​បាក់​រលំ​​​សង្កត់​ ឱ្យ​​សន្លប់​ធំ​បាត់​ស្មារតី​រយៈ​ពេល​១៣​ថ្ងៃ។ ហេតុការណ៍​បាន​កើត​ឡើង​កាលពី​១៤​ឆ្នាំ​មុន ! ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក្តី ក៏​ខ្ញុំ​គិត​ថាឱកាស​​នៃ​ការ​ប្តូរ​ផ្លាស់​បាន​មក​ដល់​ ត្រូវ​ឆក់​ឱ្យ​បាន​​ដើម្បី​កុំ​ឱ្យ​ហេតុការណ៍​អាក្រក់​នេះ​កើត​ឡើងបាន​ទៀត។​

សម្រាប់​ជនរងគ្រោះសំណងដ៏​ថ្លៃថ្លា​​​មាន​មួយគត់ គឺ​សូម​កុំ​រឿង​អាក្រក់​នោះ​កើត​ឡើង​ជា​ថ្មី ! គេ​មិន​អាច​សង​កូន​យើង​មក​វិញ​បាន​ទេ ! ​យើង​មាន​អារម្មណ៍​ក្រៀម​ក្រំ​បំផុត នៅ​ពេល​បាន​ឃើញ​ការ​គាំទ្រ​​កិច្ចព្រមព្រៀង​សន្តិភាព​ ជា​អ្នក​ចាញ់​ក្នុង​​​ប្រជាមតិ​។ ប៉ុន្តែ​អ្វី​ដែល​លំបាក មិនមែន​ស្ថិត​ត្រង់​ ​ថា​អ្នក​គាំទ្រចាញ់ អ្នក​ប្រឆាំង​ឈ្នះ​នោះ​ទេ​។ សម្រាប់​ខ្ញុំ អ្វី​ដែល​ឈឺ​ចាប់​ខ្លាំង​បំផុត​នោះ គឺ​ហេតុអ្វី​បាន​ពលរដ្ឋកូឡុំប៊ី​ដល់​ទៅ​ជាង​៦០% អវត្តមាន​មិន​ទៅ​បោះឆ្នោត ប្រជាមតិ ​នេះ ?! ថ្វីបើ​យើង​មិន​ដឹង​នឹង​មាន​អ្វី​កើត​ឡើង​ឱ្យ​ប្រាកដ​នៅពេល​ខាង​មុខ​ ប៉ុន្តែ​នេះ​ឱកាស​ហុច​ឱ្យ​ហើយ ! ហើយ​ពេលនេះ​ជនរងគ្រោះ​ ក៏​អាច​ចូល​រួម​ចំណែក​ស្ថាបនា​ប្រទេស​ឡើង​វិញ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ