អានតួអត្ថបទ

លោកត្រាំ តែងតាំង​ កូនប្រសារ​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​សេតវិមាន

ក្នុង​ខណៈ​ដែល​សភា​និង​ព្រឹទ្ធសភា​អាមេរិក កំពុងផ្តើម​​ត្រួត​ពិនិត្យ​ដើម្បី​សម្រេច​​អនុម័តផ្តល់​ទំនុក​ចិត្ត​ដល់សមាសភាព​សំខាន់ៗ​ក្នុង​​រដ្ឋាភិបាល​ថ្មី លោក ​​ដូណាល់ ត្រាំ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី បានធ្វើ​សេចក្តី​​ប្រកាស ដ៏ចម្រូងចម្រាស​មួួយ ​តែង​តែង លោក Jared Kushner កូនប្រសារ​ច្បង​ ជាទីប្រឹក្សា​ជាន់ខ្ពស់​​នៅ​សេតវិមាន។ ​​តើតែង​តាំង​កូន​ប្រសារ​ឯង​ឱ្យ​មាន​តួនាទីក្នុង​រដ្ឋាភិបាល​​ជា​ទង្វើ​ខុស​ច្បាប់​ ? និង​គ្រួសារនិយម​ជ្រុល​ឬ ?

លោក ដូណាល់ ត្រាំ តែងតាំង​កូនប្រសារប្រុស​លោក Jared Kushner (ឆ្វេង) ជា​ស្វាមី​នាង Ivanka (កណ្តាល)​ ជាទីប្រឹក្សាជាន់ខ្ពស់
លោក ដូណាល់ ត្រាំ តែងតាំង​កូនប្រសារប្រុស​លោក Jared Kushner (ឆ្វេង) ជា​ស្វាមី​នាង Ivanka (កណ្តាល)​ ជាទីប្រឹក្សាជាន់ខ្ពស់ © Reuters
ផ្សាយពាណិជ្ជកម្ម

“Kushner មាន​គុណសម្បត្តិ​ដ៏​ប្រពៃ ជា​ទីប្រឹក្សា​ដ៏​គួរ​ឱ្យទុកចិត្ត ក្នុង​ពេល​ឃោសនា និង​ក្នុង​ពេល​អន្តរកាល ទើប​ខ្ញុំ​មាន​មោទនភាព​​ផ្តល់​តួនាទី​ដ៏​សំខាន់​ក្នុង​រដ្ឋាបាល​ឱ្យ​កាន់”។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោកដូណាល់ ត្រាំ។

​អាយុ​៣៦​ឆ្នាំ គ្មាន​បទ​ពិសោធន៍​នយោបាយ​សោះ មុនការចូល​ប្រលូក​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ​លោក Kushner នឹង​​ក្លាយ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់ របស់​ឪពុកក្មេក និង​ ​មាន​ឥទ្ធិពល​ ខ្លាំង​លើស​ទីប្រឹក្សា​ពីរ​រូប​ផ្សេង​ទៀត​របស់​អនាគត​ប្រធានាធិបតីផង។ ជាធម្មតា គ្រប់​ប្រធានាធិបតីត្រូវ​​មាន​មនុស្ស​ជំនិត​ម្នាក់​ឬ​ពីរ​នាក់ ម្នាក់​នោះ​ទំនង​ជា​លោក Jared Kusher នេះ​ឯង។

លោក Jared Kushner បាន​ជួយ​ឪពុក​ក្មេក​ច្រើន​ក្នុង​ពេល​ឃោសនា មិន​សូវ​ចេញ​មុខ ចេញ​សំដី​អ្វី​ទាំង​អស់ តែ​ជា​បុគ្គល​មិន​អាច​ខ្វះ​បាន​របស់​លោក ដូណាល់ ត្រាំ ជាពិសេស​ក្នុង​សំណុំរឿង​ធំៗ​ជាច្រើន​មាន​ជាអាទិ៍​នយោបាយ​ការបរទេស។

ជាង​នេះ​ទៅ​ទៀត លោក Kushner មិន​​បាច់​ឆ្លង​កាត់ការ​សុំ​សេចក្តី​ទំនុក​ចិត្ត​ពី​ព្រឹទ្ធសភា​ ដើម្បី​ចូល​កាន់​តំណែង​នេះ​ឡើយ ដូច​សមាជិក​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀតឡើយ។ ​តើ​ ​ជា​ទង្វើ​​ខុសច្បាប់ឬ ?

ការតែងតាំង​កូនប្រសារ​ ជាកំពូល​មហាសេដ្ឋី​ មាន​ក្រុមហ៊ុន​អចលនទ្រព្យ ពិត​ជា​បង្ក​បង្កើត​ឱ្យ​មាន​ការ​រិះគន់​ដោយ​ចៀស​មិន​​បាន​ទេ។ ប៉ុន្តែ​បើ​តាម​មេធាវី​របស់​លោក Kushner ច្បាប់​អាមេរិក​ហាមឃាត់​មិន​ឱ្យដាក់​​គ្រួសារ​ក្នុង​ជួររដ្ឋាភិបាល តែ​ករណីមិន​ខុស​ច្បាប់​ឡើយ​ ព្រោះ​​លោក​Kushner ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី នៅ​សេតវិមាន មិន​មែន​ស្ថាប័ន​ក្រោម​បង្គាប់​រដ្ឋាភិបាលទេ។ ម្យ៉ាង​វិញទៀត ​ ​ ដើម្បី​កុំឱ្យ​មានជម្លោះ​ផលប្រយោជន៍​ជាតិ និង​ឯកជនលោក Kushner បាន​ប្រកាស​មិន​យក​ប្រាក់​ខែ​ពេល​​នៅ​សេតវិមាន និង​លា​លែង​ចេញ​ពី​ក្រុមហ៊ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ