អានតួអត្ថបទ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បដិសេធ​មិន​ឆ្លើយ​សំណួរ​ជា​ច្រើន​របស់ព្រឹទ្ធសភា​អាមេរិក

នៅ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ទៅ​កាន់​គណៈកម្មការ​ព្រឹទ្ធ​សភា​អាមេរិក រយៈ​ពេល​ជិត​បី​ម៉ោង​ ​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក លោក Jeff Sessions បាន​អះអាង​ជា​ច្រើន​លើក​ច្រើន​សា អំពី​ភាព​បរិសុទ្ធរបស់​លោក និង​​បាន​បដិសេធ ដោយ​លើក​ដៃ​ស្បថ​លើ​ទ្រូង​ផង​ថា​​ លោក​គ្មាន​ពាក់ព័ន្ធ​នឹង​រុស្ស៊ីទេ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ លោក ក៏​បាន​ប្រើ​សិទ្ធិ​ មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ជា​ច្រើន​របស់​គណៈកម្មការ។

លោក​ Jeff Sessionsនៅ​ក្នុង​វេទិកា​ឆ្លើយ​បំភ្លឺ ទៅ​ព្រឹទ្ទសភា ថ្ងៃទី ១៣ មិថុនា ២០១៧
លោក​ Jeff Sessionsនៅ​ក្នុង​វេទិកា​ឆ្លើយ​បំភ្លឺ ទៅ​ព្រឹទ្ទសភា ថ្ងៃទី ១៣ មិថុនា ២០១៧ REUTERS/Aaron P. Bernstein
ផ្សាយពាណិជ្ជកម្ម

ភាព​អាថកំបាំង​ក្នុង​សំណុំ​រឿង​អង្កេត​រុស្ស៊ី មិន​​ធ្លាយ​ទេ ! សម្រាប់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ការ​ដក​ខ្លួន​ចេញ​​សំណុំ​រឿង​នេះ មិន​មែន​មាន​ន័យ​ថា​លោកចង់​សារភាព​ទោស​ឡើយ ! តែ​ជា​សាកល្បង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បង្ហាញ និង​ផ្តល់​ចម្លើយ​អំពីភាព​បរិសុទ្ធ​របស់​លោក។

លោក Jeff Sessions បាន​បញ្ជាក់​អំពីការ​ព្រួយ​បារម្ភ​របស់​លោក​ ខមី James Comey ថា​អតីត​នាយក​ទីភ្នាក់ងារ​FBI ពិត​ជា​មិន​ចង់​ជួប​តែម្នាក់​ឯង​មួយ​ទល់​នឹង​មួយ​ជាមួយ​ប្រធានាធិបតី​ត្រាំ​មែន។ តែ​លោក ខមី ក៏​មិន​បានប្រាប់​អ្វី​លម្អិត​មក​លោក​ដែរ។

ចំពោះ​សំណួរ​ទាក់ទង​នឹង​តួនាទី​របស់​លោកក្នុង​ការ​ទម្លាក់​នាយក​FBI ​លោក​រដ្ឋមន្ត្រី​អេះអុញណាស់។ ជា​ច្រើន​លើក​ច្រើន​សា លោក បាន​បដិសេធ​មិន​ឆ្លើយ​ ដោយ​សំអាង​ថា​ជា​កិច្ចសន្ទនាសម្ងាត់​ជាមួយ​ប្រធានាធិបតី។ លោក Jeff Sessions ក៏​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ​ជាច្រើន​ផ្សេង​ទៀត ក្រោម​ហេតុផល​ថា​លោក​ភ្លេច លោក​មិន​ចាំ។

ប៉ុន្តែ​លោក Jeff Sessions ​ ​ប្រឹងការពារ​ខ្លួនណាស់ ​​ដោយ​បាន​សាកល្បង​ប្រើ​ភាពសិ្នទ្ធ​ស្នាល​ជាមួយ​ក្រុម​ព្រឹទ្ធសផា ជាមួយ​នឹង​ពាក្យ​រំលឹក​​ថា លោកជាមនុស្ស​ក្នុង​ក្រុម​តែ​មួយ​ជា​គ្នា « មិត្តអើយ ខ្ញុំ​មិនដែល​ជួប ឬ​មិន​ដែល​បាន​និយាយ​​អ្វី​សោះ​ជាមួយ​ជនជាតិ​រុស្ស៊ី ឬ​ភ្នាក់ងារ​បរទេស​ណា​ម្នាក់ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ មិន​ដឹង​ថា​មាន​កិច្ចសន្ទនា​បែប​នេះ​ ដោយ​នរណា​ ដែល​ជា​ក្រុម​ការងាររបស់​លោកត្រាំ​ទេ។ ខ្ញុំ​ជា​មិត្ត​រួម​ការងារ​របស់​អ្នក តាំង​ពី ​២០​ឆ្នាំ​ហើយ​។​ ខ្ញុំ​បម្រើ​ជាតិ​ មាន​កិត្តិយស​លើក​តម្កើង​ប្រជាធិបតេយ្យ​ ឱ្យ​អាមេរិក​ ៣៥​ឆ្នាំ​មកហើយ រឿងអ្វី​ខ្ញុំ​ត្រូវ​ទៅ​ពាក់ព័ន្ធ​ ​ជាមួយ​រុស្ស៊ី​ឱ្យ​មក​ជ្រៀតជ្រែត​ប្រទេស​ខ្ញុំ​ ! គឺ​ជា​ពាក្យ​ភូត​ភដ៏រន្ធត់​និង​គួរ​ឱ្យ​ស្អប់ខ្ពើម។ »

ជា​សរុប ក្រោយ​ការ​ឆ្លើយ​បំភ្លឺ​បីម៉ោង សាធារណជន​ នៅ​តែ​គ្មាន​បាន​ដឹង​អ្វី​ថ្មី ទាក់ទង​នឹង​ការ​អង្កេត​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ