អានតួអត្ថបទ
កាណាដា

យុវជន​វ័យ​ជំទង់​​កាណាដា​​ពី​​៣​​ទៅ​​៦​​​នាក់​ទំនង​​ជា​​ទៅ​​ចូលរួ​​ម​​ជាមួយ​​អង្គការ​​រដ្ឋអ៊ីស្លាម​​

 យោងតាម​សេចក្តីរាយការ​របស់​សារពត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ឲ្យ​ដឹង​ថា យុវជន​នៃ​ក្រុង ម៉ុងរ៉េអាល់​និង​នៃ​ជាយក្រុង​ម៉ុងរ៉េអាល់​ចំនួន​ពី​៣​ទៅ​៦​នាក់ បាន​ចាកចេញ​ពី​ប្រទេស​កាណាដា​អំឡុង​ពាក់​កណ្តាល​ខែ​មករា​ទៅកាន់​ប្រទេស​តួគឺ​ក្នុង​គោលដៅ​ទៅ​ចូលរួម​ជាមួយ​នឹង​ពួក​ជីហាត​ក្នុង​ប្រទេស​ស៊ីរី។​ 

កងទ័ព​អ៊ីស្លាម​ជីហាត​​នៅ​ស៊ីរី​ លើក​សម្ភារៈ​ក្រោយពី​បាន​បាញ់​រុកកែត​ប្រឆាំង​ទ័ព​ស៊ីរី​នៅ​ជិត​ទីក្រុង​ដាម៉ាស
កងទ័ព​អ៊ីស្លាម​ជីហាត​​នៅ​ស៊ីរី​ លើក​សម្ភារៈ​ក្រោយពី​បាន​បាញ់​រុកកែត​ប្រឆាំង​ទ័ព​ស៊ីរី​នៅ​ជិត​ទីក្រុង​ដាម៉ាស REUTERS/Amer Almohibany
ផ្សាយពាណិជ្ជកម្ម

 

យុវជន​ទាំង​នោះ មាន​អាយុក្រោម​២០​ឆ្នាំ ដែល​ក្នុង​នោះ​មាន​នារី​ពីរ​នាក់​មក​ពីក្រុង​ឡាវ៉ាល់ ជា​ក្រុងនៅ​ជាប់​នឹង​ក្រុងម៉ុរ៉េអាល់។​យុវជននោះ​កាលពីឆ្នាំ​កន្លងទៅ​ជានិស្សិត​កំពុង​បន្ត​ការ​សិក្សាជាមួយ​គ្នា​នៅ​គ្រឹះស្ថាន​សិក្សា​ថ្នាក់​ឧត្តម CEGEP Maisonneuve នៅ​ឡើយ។

តាមសារពត៌មាន​ប្រចាំ​ថ្ងៃ La Presse យុវជន​ទាំង​នោះ​បានធ្វើដំណើរ​តាមយន្តហោះ​កាលពី​ថ្ងៃ​ទី ១៦ មករា​សំដៅ​ទៅ​ប្រទេស​តួគី ដែលជា​ទីសំចត​នៃ​បេក្ខជន​នានា​ដែល​មាន​បំណង ចូលរួម​ជាមួយ​នឹង​ពួក​យុទ្ធជន​នៃ​អង្គការរដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ក្រោយមក ក្រុម គ្រួសារ​អ្នកស្និទស្នាល​និង​អជ្ញាធរ កាណាដា​បាន​បាត់ដាន​អំពី​ពួកគេ​ទាំង​នោះ ហើយក៏​មិនអាច​ដឹង​ថាក្រោយ​មក​ពួកគេ​បាន​ទៅដល់​ទឹកដី​ប្រទេស​ស៊ីរី​ឬ​ក៏​អត់នោះ​ទេ។

ឪពុក​របស់យុវជន​ម្នាក់​ចំណោម​យុវជន​ទាំង​នោះ​ធ្លាប់បានព្រួយបារម្ភ​អំពីការដើរ​ខុសគន្លង​របស់​កូន​ប្រុស​របស់​ខ្លួន​បន្ទាប់ពី​បានដឹង​ថាកូនបាន​ទៅរៀន​គួ​ពី​សាសានា​និង​ភាសា​អារ៉ាប់ ហើយ​ក៏​បាន​ដក​ហូត​លិខិត​ឆ្លងដែន​ពី​កូនប្រុស​នោះ។ ប៉ុន្តែ​ក្រោយមក ក្មេង​ប្រុស​អាយុ​១៨​ឆ្នាំ​នេះ​បាន​​ធ្វើដំណើរ​ទៅ​កាន់​ស្នងការដ្ឋាន​អន្តោប្រវេសន៍​នៅ​ព្រំដែន​ដើម្បី​ប្រកាស​ថាខ្លួន​បាន​បាត់​លិខិត​ឆ្លងដែន​ដើម្បី​ឲ្យស្នងការដ្ឋាន​ផ្តល់​នូវ​ឯកសារ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែនថ្មី​មួយ​ទៀត។

បើតាម​សេចក្តី​បញ្ជាក់​របស់ Radio-Canada យ៉ាងហោចណាស់​មាន​យុវវ័យ​៣​រូប ក្នុង​នោះ​នារី​ពីរ​នាក់​ដែល​កំពុង​សិក្សា​នៅ​ឡើយ​នៅ CEGEP Maisonneuve ក្នុង​ក្រុង​ម៉ុងរ៉េអាល់។ តែបើតាម​សារព័ត៌មាន La Presse វិញ សរុប​មាន​៦​នាក់​អាយុ​ខ្ទង់​១៨​និង​១៩​ឆ្នាំ ដែលបាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​តួគី។

អ្នកនាំពាក្យ​នៃ​គ្រិះស្ថានសិក្សា CEGEP Maisonneuve នេះ​បាន​បញ្ជាក់​ទៅ​កាន់ Radio-Canada ថា​គ្រឹះស្ថាន​មាន​និស្សិត​សរុប​ជាង​៥០០០​នាក់​ហើយ​គេមិនប្រាកដ​ថាយុវជន​ទាំង​នេះ​ស្គាល់​គ្នា ឬ​មាន​ទំនាក់​ទំនង​គ្នានោះ​ទេ។ តែអ្នកនាំពាក្យ​នោះបាន​បញ្ជាក់​ថា​យុវជន​ទាំងអស់​នោះសុទ្ធសឹង​តែ​ជា​ក្មេង ដែលចេញ​មកពី​គ្រួសារអន្តោប្រវេសន៍​ប្រភព​ពីអាហ្រ្វិក​ខាង​ជើង​ឬ​ពី​មជ្ឈឹមបូព៌ា​មិនមាន​អ្នក​ដែល​មានឬស​គល់គ្រួសារ​ពីអ្នក​នៅ​គេ​ប៊ិចនេះ​នោះទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ