អានតួអត្ថបទ
សេរីលង្កា

អ.ស.ប ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​សង្រ្គាមស៊ីវិល​នៅ​ក្នុង​ប្រទេស​សេរីលង្កា

នៅ​ថ្ងៃច័ន្ទ ទី២៥ មេសា​ម្សិលមិញ អង្គការ​សហប្រជាជាតិ​បាន​ចេញ​របាយការណ៍​មួយ​ស្តីពី​ទឡ្ហីករណ៍​នៃ​បទឧក្រិដ្ឋ​នា​សម័យសង្រ្គាម​ក្នុង​ឆ្នំា ២០០៩​នៅ​ប្រទេស​សេរីលង្កា។ គឺ​ជា​សង្រ្គាម​រវាង​កងកម្លំាង​រដ្ឋាភិបាល​ទីក្រុង​កូឡុមបូ និង​ក្រុម​ឧទ្ទាម​ខ្លា​រំដោះ​អេឡាម តាមូល។ យោង​តាម​របាយការណ៍ ភាគី​ទំាង​ពីរ​សុទ្ធ​តែ​បាន​ប្រព្រឹត្តិ​នូវ​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆំាង​មនុស្សជាតិ​ក្នុង​សម័យសង្រ្គាម​រវាង​គ្នា។

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមូន
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមូន ©Reuters/Tobias Schwarz
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​បន្ទាប់​ពី​មាន​ការ​ពន្យារពេល​អស់​​ជា​ច្រើន​លើក ច្រើនសា ដោយហេតុ​​ការ​ជំទាស់​ពី​រដ្ឋាភិបាល​សេរីលង្កា​មក អង្គការ​សហប្រជាជាតិ​បាន​សម្រេចចិត្ត​​ចុះ​ផ្សាយ​របាយការណ៍​មួយ​ដែល​គ្រប់​គ្នា​បាន​ទន្ទឹង​រង់ចំា​ជា​យូរ​មក​ហើយ។ គឺ​ជា​របាយការណ៍​ស្តីពី​បទឧក្រិដ្ឋ​មួយ​ចំនួន​ដែល​ភាគី​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម​តាមូល​បាន​ប្រព្រឹត្ត​នា​សម័យសង្រ្គាម​រវាង​គ្នា​ក្នុង​ឆ្នំា ២០០៩។ យោង​តាម​របាយការណ៍ មាន​ភស្តុតាង​ជា​ច្រើន និង​គ្រប់គ្រាន់​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ឧក្រិដ្ឋកម្មសង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆំាងមនុស្សជាតិ​នៅ​ក្នុង​ប្រទេស​សេរីលង្កា​នា​សម័យសង្រ្គាម។

សេចក្តី​សន្និដ្ឋាន​របៀប​នេះ ដោយ​ក្រុមអ្នកឯកទេស​របស់​អង្គការ​សហប្រជាជាតិ​លើក​ឡើង​ថា នៅ​ក្នុង​ពេល​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ក្រុមឧទ្ទាម​តាមូល​ក្នុង​ឆ្នំា ២០០៩ កម្លំាងទ័ព​រដ្ឋាភិបាល​បាន​ទម្លាក់​គ្រាប់បែក​ទៅ​លើ​ប្រជាជន​ស៊ីវិល​ដោយ​ចេតនា។ ចំណែក​ក្រុមឧទ្ទាមតាមូល​វិញ បាន​យក​ប្រជាជន​ស៊ីវិល​ធ្វើ​ជា​ខែល ដោយ​រារំាង​មិន​ឲ្យ​ពួក​គេ​រត់​ចេញ​ពី​តំបន់​ជម្លោះ​ឡើយ។ ដូច្នេះ ភាគី​ជម្លោះ​ទំាង​ពីរ​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​នូវ​ឧក្រិដ្ឋកម្មសង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆំាងមនុស្សជាតិ​ដូចគ្នា។

ដោយ​ឡែក ក្រៅ​ពី​ការ​ទម្លាក់​កំហុស​ទៅ​លើ​ រដ្ឋាភិបាល​ទីក្រុង​កូឡុមបូ និង​ក្រុម​ឧទ្ទាម​ខ្លា​រំដោះ​អេឡាម តាមូល របាយការណ៍​ក៏​បាន​ទិតៀន​អង្គការសហប្រជាជាតិ ពី​បរាជ័យ​ក្នុង​បេសកកម្ម​ជួយ​ការពារ​ជនស៊ីវិល និង​ពី​ការ​រក្សាភាព​ស្ងៀមស្ងាត់​របស់​ខ្លួន​ជុំវិញ​ចំនួន​អ្នក​ស្លាប់​រាប់ពាន់​នាក់​ក្នុង​ចន្លោះ​ខែ​ឧសភា និង​មិថុនា ឆ្នំា ២០០៩។

នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ របាយការណ៍​បាន​បញ្ជាក់​ពី​ភាព​ចំាបាច់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ​ជុំវិញ​ការ​សម្លាប់​រង្គាល​ជនស៊ីវិល​នៅ​ប្រទេស​សេរីលង្កា​ក្នុង​សម័យសង្រ្គាម​ឆ្នំា ២០០៩។ ក៏​ប៉ុន្តែ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមូន​បាន​ប្រកាស​ថា លោក​គ្មាន​សិទ្ធិអំណាច​អ្វី​ក្នុង​ការ​ស្នើ​ឲ្យ​​មាន​ការ​ស៊ើបអង្កេត​ជាផ្លូវការ​​លើ​បញ្ហា​នេះ​ទេ និង​បាន​ប្រគល់​រឿង​នេះ​ទៅ​ឲ្យ​រដ្ឋាភិបាល​សេរីលង្កា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឬ​មួយ​ក៏​ស្ថាប័ន​អន្តរជាតិ​ផ្សេងទៀត ជា​អ្នក​សម្រេច។

ប៉ុន្តែ​ចម្លើយ​ពី​រដ្ឋាភិបាល​សេរីលង្កា​គឺ​ច្បាស់​ហើយ ដោយ​គេ​មិន​ចង់​ឲ្យ​អង្គការសហប្រជាជាតិ ឬ​មួយ​ក៏​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត​លូកដៃ​កកូរ កកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ