អានតួអត្ថបទ

ខ្យល់កខ្វក់​សម្លាប់​មនុស្សជាង​​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ ​នៅ​លើ់ពិភពលោក

ខ្យល់​កខ្វក់​ក្នុង​បរិយាការ​ជា​ឃាតករ​សម្លាប់​មនុស្ស​ ឱ្យ​ស្លាប់​មុន​អាយុ​អស់​ប្រមាណ​៥លាន​៥​សែន​នាក់ ក្នុង​មួយ​ឆ្នាំៗ។ នេះ​បើ​តាម​ការ​សិក្សា​របស់​អាមេរិក​ ដែល​បាន​គូស​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំ​ង​អស់​នោះ មាន​ជាង​ពាក់​កណ្តាល (៥៥%) ​ជា​ជនជាតិ​ចិន​និង​ឥណ្ឌា។ ​ប្រទេស​ពីរ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ។

ទីក្រុង​ប៉េកាំង មើល​ពី​លើអាកាស​ឃើញ​តែ​ផ្សែង​រោងចក្រ​និង​មេឃ​អាប់​ពេញ​ដោយ​ខ្យល់​កខ្វក់
ទីក្រុង​ប៉េកាំង មើល​ពី​លើអាកាស​ឃើញ​តែ​ផ្សែង​រោងចក្រ​និង​មេឃ​អាប់​ពេញ​ដោយ​ខ្យល់​កខ្វក់ REUTERS
ផ្សាយពាណិជ្ជកម្ម

បរិមាណ​ខ្យល់ពុល​ក្នុង​​បរិយាកាស​នៅ​ក្រុង​ប៉េកាំង​និង​ញូវដេលី ថ្ងៃ​ខ្លះ​ឡើង​ដល់​ ៣០០​មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់​ ពោល​គឺ​លើស​ពី​៨​ទៅ​១០ដង នៃ​កំរិត​ខ្យល់​ល្អ​ចាំ​បាច់​សម្រាប់​ឱ្យ​ពលរដ្ឋ​អាច​ស្រូប​​ដង្ហើម​ដោយ​គ្មាន​ផល​ប៉ះពាល់​ដល់​សួត និង​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង។ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​ គឺ​ខ្យល់​កខ្វក់​នេះ​ឯង​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មាន​ការ​ស្លាប់​មុនអាយុ ព្រោះ​មានជំងឺ​​សួត​និង​ប្រព័ន្ធ​សរសៃ​ឈាមបេះដូង។​

 
មជ្ឈមណ្ឌល​អគ្គីសនី រោងចក្រ ផ្សែង​ឡានម៉ូតូ ចំហេះធ្យូង​ថ្ម និង អុស ជា​ប្រភព​បង្កើន​បរិមាណ​សារធាតុ​ល្អិតៗ​ឆ្មារៗ ក្នុង​ខ្យល់​ និង​ដែលបង្ក​​គ្រោះថ្នាក់​បំផុត​ដល់​សុខភាព។ នៅ​​ប្រទេស​ចិន ដែល​មាន​មនុស្ស​ស្លាប់​មុន​អាយុ​ប្រមាណ​១,៦​លាននាក់ ចំហេះ​ធ្យូង​ថ្មបាន​បំពុលខ្យល់​បរិយាកាស​​ខ្លាំង​ជាងគេ។​ អ្នក​ស្រាវជ្រាវ​បរិស្ថាននៃ​សកលវិទ្យាល័យ Tsinghua នាទីក្រុង​ប៉េកាំង ក៏​បាន​គុណ​គិត​ឃើញ​ថា​មាន​ស្លាប់​ពី ៩៩០០០០​នាក់​ទៅ​១,៣​សែន​នាក់​ នៅ​ឆ្នាំ​២០៣០ ប្រសិន​បើ​ចិន​គ្មាន​រិះរក​វិធានការ​ការ​ពារ​បរិស្ថាន ប្រកប​ដោយ​មហិច្ឆតា​ទេ។

ចំណែក​នៅ​​​ឥណ្ឌា (ស្លាប់​មុន​អាយុ​១,៤លាន ក្នុង​មួយ​ឆ្នាំៗ) ការ​ប្រើ​អុស អាចម៍​គោ​ស្ងួត ឬ​ជីវចម្រុះស្ងួតៗ​ផ្សេងៗ​ទៀត ជា​ទម្លាប់​ដាំស្ល​របស់​ប្រជាជន គឺ​ប្រភព​ចំបង​ដែល​នាំ​ឱ្យ​ខ្យល់​បរិយាកាស​ឡើង​ពុល​។ និយាយ​ជា​រួម បើ​តាម​ការ​សិក្សា​អាមេរិកនេះ ពលរដ្ឋ​ឥណ្ឌា​រាប់​លាន​គ្រួសារ​រស់​ប្រឈម​នឹង​សារធាតុ​ពុល​ក្នុង​ផ្ទះ​ឯង ជា​ប្រចាំ​ថ្ងៃ។

ខ្យល់​កខ្វក់​ក្នុង​បរិយាកាស​ជា​មូលហេតុ​ទី​បួន​នៃ​មរណភាព​នៅ​លើ​ពិភពលោក និង​ជា​មូលហេតុ​ដំបូង​នៃ​ការ​បង្កើត​​បរិស្ថាន​ជំងឺ​។ កាត់​បន្ថយ​ការ​បំពុល​ខ្យល់​បរិយាកាស​ គឺ​ជា​មធ្យោបាយ​ដ៏​ប្រសើរ​និង​មាន​ប្រសិទ្ធិភាព​បំផុត​សម្រាប់​រក្សា​សុខភាព​សាធារណៈ​ឱ្យ​ប្រសើរ​ឡើង។ ៥០​ឆ្នាំ​ចុង​ក្រោយ​នេះ អាមេរិកខាង​ជើង អឺរ៉ុប​ខាង​លិច និង​ជប៉ុន បាន​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ខ្យល់​ ដោយ​ប្រើ​ប្រេង ប្រើឡាន​មិន​សូវ​បញ្ចេញ​ផ្សែង និងកំរិត​ការ​ប្រើ​ចំហេះ​ធ្យូង​ថ្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ