អានតួអត្ថបទ

អាមេរិក​ព្រមាន​លោក​ឌុយទែរតេ​រឿងងាក​រេ​ចេញ​ពី​អាមេរិក

ជំហរ​ងាក​រេ របស់ប្រធានាធិបតី​ហ្វីលីពីន គឺ​ជា​ប្រភព​នៃ​ការ​ព្រួយ​បារម្ភ​របស់​ពិភពលោក ! នេះ​ជា​ការ​យល់​ឃើញ​របស់​ លោក ដានីញ៉ែល រ៉ូសែល អនុរដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​អាមេរិក​និង​ជា​អន្តរការី​អាមេរិក​ប្រចាំ​តំបន់​អាស៊ី។ លោក​Daniel Russel ដែល​បានអញ្ជើញ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ និង​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ការបរទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Daniel Russel អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក​ទទូល​បន្ទុកកិច្ចការ​អាស៊ី នៅ​ក្រុង​ម៉ានីល ថ្ងៃទី ២៤ តុលា ២០១៦
លោក Daniel Russel អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក​ទទូល​បន្ទុកកិច្ចការ​អាស៊ី នៅ​ក្រុង​ម៉ានីល ថ្ងៃទី ២៤ តុលា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ពីរបី​ថ្ងៃ​មុន លោក ឌុយទែរតេ បាន​ប្រកាស​កាត់​​ផ្តាច់​ សម្ព័ន្ធមេត្រីភាព​ជាមួយ​សហរដ្ឋ​អាមេរិក​ ពី​ទីក្រុង​ប៉េកាំង ដោយ​សម្រេច​ងាក​ទៅ​អោប​ចិន​វិញ។ ព្រោះ​សំអាង​ថា​លោក​ជា​អ្នក​សង្គមនិយម មាន​និន្នាការ​​ជិតស្និទ្ធ​នឹង​ពួក​កុម្មុយនិស្ត ចង់​ដក​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​អាមេរិក ដើម្បី​ទៅ​ខិត​ទៅ​ជិត​ចិន​និងរុស្ស៊ី​វិញ។

ប៉ុន្តែ​ពេល​មក​ដល់​ផ្ទះ​វិញ លោក​បែរ​ជា​សុំ​ដក​ពាក្យ​វិញ​ ដោយធានា​អះអាង​លោក​​មិនដែល​​ចង់​ឃើញ​សម្ព័ន្ធភាព​ចំណាស់​៧០​ឆ្នាំ​ជាមួយ​អាមេរិក​ត្រូវ​បែក​បាក់​ឡើយ។ បើ​ដូច្នេះ​មែន​តើ​ហេតុអ្វី​បាន​ជា​លោក​ឌុយទែរតេ ចេះ​តែ​​ប្រឹង​សម្ញែងកាយវិការ​និង​ពាក្យ​សម្តី​ប្រឆាំង​នឹង​អាមេរិក​ធ្វើ​អី ?!

សម្រាប់​លោក​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក សេចក្តី​ប្រកាស​និង​ការ​ធ្វើ​អត្ថាធិប្បាយ​បញ្ចាស​បណ្តោយ​គ្នា​យ៉ាង​ដូច្នេះ ​គឺ​ពិត​បង្ក​បង្កើតតែ​​​បរិបទ​មិន​ច្បាស់​លាស់​ ​ប្រទេសផ្សេង​ទៀត​ជា​ច្រើន​សុទ្ធ​តែ​ហួស​ចិត្ត​គ្មាន​វាចា​នឹង​ថ្លែងឡើយ និង​លែងយល់​ពី​ជំហរ​របស់​​​ហ្វីលីពីន។ នរណា​ក៏​យល់​ដូច្នេះ​ដែរ មិន​ថា​អាមេរិក រដ្ឋាភិបាល ប្រជាពលរដ្ឋ ​ហ្វីលីពីន​ខ្លួន​ឯង ឬ​សហគមន៍​ហ្វីលីពីន​រស់​នៅ​ក្រៅ​ប្រទេស​ឡើយ។ នេះ គឺមិនមែន​ជា​​និន្នាការ​វិជ្ជមានឡើយ។

លោក​រ៉ូសែល បាន​បញ្ជាក់​ជា​ថ្មីប្រាប់​ប្រមុខ​ការទូត​ហ្វីលីពីន​អំពី​ការ​ព្រួយ​បារម្ភ​របស់​អាមេរិក​ចំពោះ​សង្គ្រាម​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿង​ញៀន​របស់​លោក​ឌុយទែរតេ និង​បាន​ព្រមាន​ថា​អាមេរិក​ ផ្តល់​តម្លៃ​ឱ្យ​ដល់​តែ​រដ្ឋ​មាន​ច្បាប់ ព្រោះ​ការ​គោរព​សិទ្ធិពលរដ្ឋដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងកិច្ចការពារ​ប្រជាជន។

លោក​ឌុយទែរតេ តែង​ច្រឡោត​ខឹង​​ជា​ញយ​ដង​ប្រឆាំង​នឹង​ការ​រិះគន់​របស់​អាមេរិក​ រហូត​ដល់​ថ្នាក់​ជេរ​លោក​អូបាម៉ា​ ថា​ជា​កូន​ស្រី​សំផឹង ហើយ​បាន​ប្រកាស​​ងាក​ទៅ​ឈរ​ខាង​ចិន​និង​រុស្ស៊ី តែ​នៅ​ថ្ងៃ​ចន្ទនេះ រដ្ឋាភិបាល​ហ្វីលីពីន សុខ​ចិត្ត​ព្រមទទួល​យន្តហោះ​ជជុះ​អាមេរិក​ប្រភេទ​ C-១៣០ ដែល​ហ្វីលីពីន​បាន​ព្រម​ព្រៀង​ទិញ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ