អានតួអត្ថបទ
ចិន-ស៊ីរី​-ជនជាតិ​​ភាគ​តិច​អ៊ុយហ្គួរ​​

ជនជាតិ​អ៊ុយហ្គួរ​​ពី​៤០០០​ទៅ​៥០០០​នាក់​មក​ពី​ប្រទេស​ចិន​ ​កំពុង​​​ប្រយុទ្ធ​ប្រឆាំង​​​​នៅក្នុងប្រទេស​​​​ស៊ីរី​​

ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​ប្រទេស​ចិន​ ទើប​បាន​អះអាង​ម្សិលមិញ​ថា ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ​មក​ពី​តំបន់​ Xingjiang  ​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន ចំនួន​ពី ៤០០០​ទៅ​៥០០០​នាក់ ​កំពុង​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​​នៅ​ក្នុង​ប្រទេស​ស៊ីរី ​​ក្នុង​ក្រុម​​ពួក​ឧទ្ទាម​ផ្សេងៗ​។ 

ជនជាតិ​ភាគតិច Ouïgours កំពុង​សូត្រធម៌​នៅ​ក្នុងវិហារ​អ៊ីស្លាមមួយ​​នៅ​​ Xinjiang ​ភាគ​ខាង​លិច​ប្រទេស​ចិន​
ជនជាតិ​ភាគតិច Ouïgours កំពុង​សូត្រធម៌​នៅ​ក្នុងវិហារ​អ៊ីស្លាមមួយ​​នៅ​​ Xinjiang ​ភាគ​ខាង​លិច​ប្រទេស​ចិន​ AFP Photo/Frederic J. Brown.
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ចិន មាន​ការ​ព្រួយបារម្ភ​ថា​សមាជិក​នៃ​​សហគមន៍​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គួ​ដែល​កាន់​សាសនា​អ៊ីស្លាម​និង​និយាយ​ភាសា​តួកគី​​ប្រហែល​ជា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ក្នុង​នាម​ជា​ពួក​ឧទ្ទាម ក្រោយពី​បាន​ឆ្លង​កាត់​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​មួយ​ចំនួន​ដែល​ក្នុង​នោះ​​ក៏​មាន​​តួកគី​ដែរ។​

 
បើយោងតាម​​ការ​វាយតម្លៃ​របស់​ឯកអគ្គរដ្ឋទូត​ស៊ីរីប្រចាំទីក្រុង​​ដល់​ទីភ្នាក់ងារ​Reuters នៅ​ក្រៅ​វេទិកា​នៃ​អ្នកកិច្ចការជំនួញ​មួយ​នៅប៉េកាំង​​ ពួក​ជីហាត​ដែល​ចេញមក​ពី​តំបន់​ Xinjiang  មាន​គ្នា​ពី ៤០០០​ទៅ ៥០០០​នាក់​។​​ ឯកអង្គរដ្ឋទូត​ស៊ីរី​ ​ថែម​ទាំង​បាន​គូសបញ្ជាក់​ទៀត​ថា ប្រទេសចិន​ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត​ដែរ ត្រូវតែ​គិតគូរ​ពី​បញ្ហា​ខាងលើ​នេះ​ដោយ​យក ចិត្ត ទុក​ដាក់​ជាទីបំផុត។

តែចំពោះ​អង្គការ​ការពារ​សិទ្ធ​មនុស្ស​​និង​ជនភៀសខ្លួន​អ៊ុយហ្គួរ វិញ  ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ​កំពុង​ជ្រកកោន​នៅ​ក្នុង​ទឹកដី​តួកគី​នោះ គឺ​​ដើម្បី ​គេច​ខ្លួន ​ពី​ការ​គាប​សង្កត់​​ពី​សំណាក់​​អាជ្ញាធរ​ចិន​នៅ​ក្នុង​តំបន់​ Xinjiang តែប៉ុណ្ណោះ ​តែការអះអាងនេះ​ ត្រូវ​បាន​​ប៉េកាំង​បដិសេធ។
​​
សូមរំលឹកថា​អង្គការ​រដ្ឋអ៊ីស្លាម ធ្លាប់​បាន​អះអាងបញ្ជាក់​ពី​មរណៈភាព​នៃ​​ចំណាប់​ខ្មាំង​ម្នាក់​សញ្ជាតិ​ចិន​​កាលពី​ឆ្នាំ ២០១៥​នោះ​ ថា​​​ជា​ស្នា​ដៃ​របស់​ពួក​គេ។  ព្រឹត្តិការណ៍​នេះហើយ ​​ដែល​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង ​ព្រួយបារម្ភ​​ នៅលើ​​ការចូលរួម​របស់​​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួរ​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​​នៅ​តំបន់​មជ្ឈិមបូព៌ា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ