អានតួអត្ថបទ
ជប៉ុន-បោះឆ្នោត

គណបក្ស​​​លោក​ Abe​​ ទទួល​​​បរាជ័យ​​​យ៉ាង​​​ធ្ងន់ធ្ងរ​​​នៅ​​​ក្នុង​​​ការ​បោះឆ្នោត​​​ក្រុមប្រឹក្សា​​​ក្រុង​​​តូក្យូ​​

នៅ​ប្រទេស​ជប៉ុន ​​គណបក្ស​អភិរក្ស​និយម​របស់​នាយក​រដ្ឋមន្ត្រី Shinzo Abe​ បាន​ទទួល​បរាជ័យ​ដ៏​ជួចត់​​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​តូក្យូ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ នៅ​ចំពោះ​មុខ​គណបក្ស​ថ្មី​មួយ​របស់​អភិបាល​ក្រុង​តូក្យូ លោកស្រី​Yuriko Koike ។

អភិបាលក្រុង​​តូក្យូ​​លោកស្រី​ Yuriko Koike ញញឹម​រីករាយ​​នៅ​​ពេល​គណបក្ស​​លោកស្រី​​ឈ្នះក្នុង​​ការបោះឆ្នោត​ក្រុមប្រឹក្សាក្រុង​​តូក្យូ​​ថ្ងៃ​ទី​២​កក្កដា​២០១៧​​
អភិបាលក្រុង​​តូក្យូ​​លោកស្រី​ Yuriko Koike ញញឹម​រីករាយ​​នៅ​​ពេល​គណបក្ស​​លោកស្រី​​ឈ្នះក្នុង​​ការបោះឆ្នោត​ក្រុមប្រឹក្សាក្រុង​​តូក្យូ​​ថ្ងៃ​ទី​២​កក្កដា​២០១៧​​ Kyodo/via REUTER
ផ្សាយពាណិជ្ជកម្ម

ជា​ស្ត្រី​លើក​ទីមួយ​ដែល​គ្រប់គ្រង​ទីក្រុង​តូក្យូ លោកស្រី Yuriko Koike ​បាន​បង្កើត​គណបក្ស​ផ្ទាល់​ខ្លួន​មួយ​​ឈ្មោះ TFK « e Tomin First no Kai » ​ដែល​មាន​ន័យ​ថា​”ប្រជាជន​ទីក្រុង​តូក្យូ​មុន​គេ” ។ គណបក្ស​របស់​លោកស្រី អភិបាលក្រុងតូក្យូ​​ ទើប​ដណ្តើម​​បាន​​​ជ័យជំនះ​​នៅ​​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង​តូក្យូ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅចំពោះមុខ​​គណបក្ស​អភិរក្ស​និយម​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ​Shinzo Abe ដែល ត្រូវ​ទទួលបរាជ័យ​ដ៏ជូរចត់​​។ គូរបញ្ជាក់ថា ​​តូក្យូ ​ជា​ទីក្រុងមួយដែល​មាន​ប្រជាជន​​ចំនួន ​១៤​លាន​នាក់​​នឹង​​មាន​​ផលិតផល​ក្នុង​ស្រុក​​សរុប​​ កម្រិត​​​ខ្ពស់​​ជាង​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ហូឡង់​។

​អភិបាល​ក្រុង​តូក្យូ​ដែល​មាន​អាយុ ៦៤​ឆ្នាំហើយនោះ ​ធ្លាប់​ជា​អតីត​​ពិធីការីនី​នៃ​ទូរទស្សន៍​ ​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ពី​ឆ្នាំ​២០០៣​-២០០៦​ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​នៅ​ឆ្នាំ​២០០៧​មុននឹង​​​បាន​ជាប់​ឆ្នោត​​​ជា​អភិបាល​ក្រុង​តូក្យូ​នៅ​​ខែ​កក្កដា​២០១៦។ ជ័យជំនះ ​​​របស់​គណបក្ស​ TFK នេះ ​ ត្រូវ​បានមតិ​សាធារណៈ​ជប៉ុន យល់ឃើញថា ​​​​​​​លោក​ស្រី​​​ Yuriko Koike ​កំពុង​សម្លឺងនឹកភ្នកទៅ​ រក កៅអី​​នាយករដ្ឋ​មន្ត្រីជប៉ុន​ហើយ​ដែរ។​ ​​

គណបក្ស​អភិរក្សនិយម​របស់​លោក Shinzo Abe វិញ ​ត្រូវ​​ទទួល​បរាជ័យ​យ៉ាង​ជូរ​ចត់​នៅ​ក្នុង​ការបោះឆ្នោតក្រុមប្រឹក្សាក្រុងនេះ ​ ដោយ ​បាន​បាត់​បង់​អសនៈ​ជិត​ពាក់​កណ្តាល។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ក្នុង​ស្រុក បាននាំគ្នាវាយតម្លៃ​​ថា “បរាជ័យ​​​របស់បក្ស​អភិរក្ស​និយម​”​នេះ គឺ​​ជា​​​ដោយសារតែ​​មាន​​ការ​លេចឡើង​​រឿង​អាស្រូវ​មួយចំនួន​​ក្នុង​ពេល​ថ្មីៗ​នេះ ដែលជាប់​ពាក់ព័ន្ធ​​លោក​អាបេ​ផង​និង​បណ្តារដ្ឋមន្រ្តី​ជិតដិត​របស់​លោកផង។

ចំណែក​​អភិបាល​ក្រុង​តូក្យូ​វិញ លោកស្រី Yuriko Koike វិញ មុនការបោះឆ្នោតនេះ បាន​សន្យា​ថា​លោក្រី​នឹង​ទប់​ស្កាត់​លើ​ការ​ផ្ទុះ​​លើ​​ការ​ចំណាយ​នានា​​​ក្នុង​ពេល​​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​​ឆ្នាំ ២០២០​នឹង​គ្រប់គ្រងលើ​រាជធានី​តូក្យូ​ឲ្យ​បានល្អ​​ប្រពៃ​ប្រកបដោយ​​​​តម្លា​ភាព​​ជាង​មុន​។

គួរបញ្ចាក់ថា​កន្លងទៅនេះ ​ប្រជាជន​​នៅ​ទីក្រុង​តូក្យូ មាន​ការ​បារម្ភ​ភ័យ​​យ៉ាង​​ខ្លាំង​​ខ្លាច​​ ​ការ​រៀបចំ​ការ​ប្រកួតកីឡា​អូឡាំពិក​នៅ​តូក្យូ​ អាច​​នឹង​ជម្រុញ​ឲ្យ​ពួក​គេ ​កាន់​តែ​​បង់ពន្ធ​យ៉ាង​​ច្រើន​​ថែម​ទៀត ​​​ដែល​​ឥឡូវ​នេះ​​ពន្ធ​របស់​ពួក​គេ​មាន​កំរិត​ខ្ពស់​រួចស្រេច​ទៅ​ហើយ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ