អានតួអត្ថបទ
អង់គ្លេស​

តុលាការ​​កំពូល​​អង់គ្លេស​តម្រូវ​​​អោយ​​​នាយករដ្ឋមន្ត្រី​​សុំ​​ការ​​អនុញ្ញាត​​​ពី​​​សភា​ មុន​​ធ្វើ​និតិវិធី​​Brexit​

មុននឹង​ចាប់ផ្តើម​នីតិ​វិធី​ចរចា​ដកខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប ស្របតាម​មាត្រា​៥០​នៃ​សន្ធិសញ្ញា​ក្រុងលីស្បូន ​រដ្ឋាភិបាល​អង់គ្លេស​ត្រូវតែ​សុំ​ការ​អនុញ្ញាត​ពី​សភា​ជាមុនសិន។ នេះ​ជា​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​អង់គ្លេស នៅ​ថ្ងៃអង្គារ​​នេះ។ ប៉ុន្តែ ​រដ្ឋាភិបាល​មិនចាំបាច់​មាន​​ការ​យល់ព្រម​ពី​សភា​តំបន់​អេកូស រឺ​​អៀឡង់​ខាងជើង​ទេ។

ទីតាំង​តុលាការ​កំពូល​អង់គ្លេស នៅ​ក្រុង​ឡុងដ៍​​
ទីតាំង​តុលាការ​កំពូល​អង់គ្លេស នៅ​ក្រុង​ឡុងដ៍​​ REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​អង្គារ​នេះ តុលាការ​កំពូល​អង់គ្លេស​បានចេញ​សេចក្តី​សម្រេច​អោយ​​នាយករដ្ឋមន្ត្រី​ថេរេសា មៃ ​ទទួល​ការ​អនុញ្ញាត​ពី​សភា​ជាមុនសិន មិននឹង​ចាប់ផ្តើម​នីតិ​វីធី​ចរចា​ដកអង់គ្លេស​ចេញ​ពី​សហភាពអឺរ៉ុប។ ​តុលាការ​បាន​សម្រេច​បដិសេធ​បណ្តឹង​របស់​នាយករដ្ឋមន្ត្រី​ ដែលចង់​​ធ្វើនីតិ​វិធី​នេះ អោយ​បាន​ក្នុង​ខែ​មិនា ឆ្នាំ​២០១៧នេះ ​ដោយមិនចាំ​បាច់​ឆ្លងកាត់​សភា។ ​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុននេះ តុលាការ​ជាន់ខ្ពស់​ទីក្រុង​ឡុងដ៍​បាន​សម្រេច​រួចមកហើយ​ដែរថា លោកស្រី​មៃ ត្រូវសួរយោបល់​ពី​សភា​ដាច់ខាត មុននឹង​​ធ្វើនីតិវិធី ​ស្របតាម​មាត្រា​៥០​នៃ​សន្ធិសញ្ញា​ក្រុងលីស្បូន។

 
ការសម្រេចចិត្ត​​របស់តុលាការ​កំពូល​អង់គ្លេស​ថ្ងៃ​នេះ បាន​បន្ធូរ​លក្ខខណ្ឌ​ខ្លះ ដោយ​មិន​តម្រូវ​អោយ​រដ្ឋាភិបាល​មាន​ការយល់ព្រម​ពី​សភា​​តំបន់​​អេកូស និង​អៀឡង់​ខាងជើង​ទេ ប្រហែល​ដើម្បី​កុំអោយ​យឺតយ៉ាវ​ពេល​វេលា​ការងារ។​ ការសម្រេចចិត្ត​របស់​តុលាការ​កំពូល​អង់គ្លេស ត្រូវបាន​គេ​មើលឃើញថា ​អាច​អោយ​នាយករដ្ឋមន្ត្រី​បន្ធូរ​ជំហរ​​​តឹងតែងបានខ្លះ​​ ទាក់ទង​នឹង​ការចរចា​​ដកខ្លួន​ពី​អឺរ៉ុប។​​​ ​

​ទោះ​នាយករដ្ឋមន្ត្រី​តេរេសា មៃ​ គ្មាន​សម្លេង​​ច្រើន​ក្នុង​​សភា ប៉ុន្តែ ​គាត់​ប្រហែល​មិនពិបាក​នឹង​ទទួលបាន​ការអនុញ្ញាត​ពី​សភា​ទេ។ ​បក្សប្រឆាំង​ឡាបួ បាន​សន្យា​មិន​បង្អាក់​​​រដ្ឋាភិបាល​ទេ។ ​ទោះយ៉ាងនេះ​ក្តី ប្រធាន​បក្ស​ឡាបួ​ បាន​លើកឡើង​ ​​កាលពី​ថ្ងៃ​អាទិត្យ​ថា ​នឹង​ដាក់​វិសោធនកម្មក្នុង​ទិសដៅ​​​​​ចៀសវាង​កុំ​​អោយ​អង់គ្លេស​ក្លាយជា​ប្រទេស​ជ្រកកោន​​ផ្នែកពន្ធ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ