អានតួអត្ថបទ
កម្ពុជា

គ ជ ប ត្រួតពិនិត្យ និង​រៀបចំ​ការិយាល័យ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា

ទីតាំង​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ចំនួន​៣៣​ការិយាល័យ​ក្នុង​តំបន់​ភូមិ​ភាគ​ទាំង​៨​នៅ​កម្ពុជា ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ ។ មន្រ្តី​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​( គ ជ ប ) និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​នឹង​សម្រាក​ការងារ​ពេញ​មួយ​យប់ នៅ​ទី​តាំង​បោះ​ឆ្នោត​ទាំង​នោះ ។ ខណៈ​ដែល​ការ​បោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៣ ឆ្នាំ​២០១២ នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។

គ ជ ប ត្រួតពិនិត្យ និង​រៀបចំ​ការិយាល័យ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា
គ ជ ប ត្រួតពិនិត្យ និង​រៀបចំ​ការិយាល័យ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ មន្រ្តី​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​( គ ជ ប ) និង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​នាក់ បាន​ចុះ​ត្រួតពិនិត្យ និង​រៀប​ចំ​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​។ ការិយាល័យ​បោះឆ្នោត​ព្រឹទ្ធសភា​ចំនួន​៣៣​នៅ​តំបន់​ភូមិភាគ​៨​នៅ​កម្ពុជា រៀប​ចំ​រួច​រាល់​សម្រាប់​ត្រៀម​ទទួល​អ្នក​បោះ​ឆ្នោត​ចំនួន​១១.៤៧០​នាក់​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។

គ ជ ប បាន​ប្រកាស​ពី​ចំនួន​អាសនៈ​នៃ​ព្រឹទ្ធសភា​ដែល​ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​មាន​ចំនួន​៥៧ ក្នុង​ចំណោម​អាសនៈ​សរុប​៦១​។ ដោយ​ឡែក​៤​អាសនៈ​ដែល​នៅ​សល់ ត្រូវ​តែង​តាំង​ដោយ​រដ្ឋសភា និង​ដោយ​ព្រះមហាក្សត្រ​។ ភូមិភាគ​ទី​១ រាជ​ធានី​ភ្នំពេញ មាន​២​ការិយាល័យ ត្រូវ​ការ​៦​អាសនៈ។

ភូមិ​ភាគ​ទី​២ ខេត្ត​កំពង់​ចាម មាន​៣​ការិយាល័យ ត្រូវ​ការ​៨​អាសនៈ​។ ភូមិ​ភាគ​ទី​៣ ខេត្ត​កណ្តាល មាន​២​ការិយាល័យ ត្រូវ​ការ​៥​អាសនៈ​។ ភូមិ​ភាគ​ទី​៤ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ឧត្តរ​មាន​ជ័យ សៀម​រាប និង​ខេត្ត​ប៉ៃលិន មាន​៧​ការិយាល័យ ត្រូវ​ការ​១០​អាសនៈ​។ ភូមិ​ភាគ​ទី​៥ ខេត្ត​តាកែវ កំពត និង​ខេត្ត​កែប មាន​៤​ការិយាល័យ ត្រូវ​ការ​៧​អាសនៈ​។ ភូមិ​ភាគ​ទី​៦ ខេត្ត​ព្រៃ​វែង និង​ខេត្ត​ស្វាយ​រៀង មាន​៣​ការិយាល័យ ត្រូវ​ការ​៧​អាសនៈ​។ ភូមិ​ភាគ​ទី​៧ ខេត្ត​កំពង់​ស្ពឺ កំពង់​ឆ្នាំង ពោធិ៍​សាត់ កោះ​កុង និង​ខេត្ត​ព្រះ​សីហនុ មាន​៦​ការិយាល័យ ត្រូវ​ការ​៨​អាសនៈ​។ ភូមិ​ភាគ​ទី​៨ ខេត្ត​កំពង់​ធំ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង មណ្ឌល​គិរី និង​ខេត្ត​រតនគិរី មាន​៦​ការិយាល័យ ត្រូវ​ការ​៦​អាសនៈ។

លោក ទេព នីថា អគ្គ​លេខាធិការ គ ជ ប ប្រាប់​វិទ្យុ​បារំាង​អន្តរជាតិ នៅ​ថ្ងៃ​នេះ​ថា​ ទី​តាំង​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត នឹង​ត្រូវ​រក្សា​យាម​កាម​យ៉ាង​ល្អ ដោយ​មាន​មន្រ្តី​គ ជ ប និង​មន្រ្តី​សន្តិ​សុខ​ការពារ​។ សម្រាប់​សកម្មភាព​គណបក្ស​នយោបាយ​នៅ​ថ្ងៃ សៅរ៍​នេះ មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សំគាល់​ដែល​ធ្វើ​ល្មើស​នឹង​បម្រាប់​របស់​គ ជ ប នោះ​ឡើយ ។​តែ​​គណបក្ស​នយោបាយ​បាន​ជួប​ជុំ​ជាមួយ សកម្មជន​របស់​ខ្លួន​ ដើម្បី​ណែ​នាំ​និង​ត្រៀម​លក្ខណៈ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ អាទិត្យ​ស្អែក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ