អានតួអត្ថបទ
កម្ពុជា

មេ​ដឹក​នាំ​​បក្ស​​នយោបាយ​​សំខាន់ៗ​​មួយ​​ចំនួន​​បោះ​ឆ្នោត​នៅ​កំពង់​ចាម​

មេដឹកនាំ​បក្ស​នយោបាយ​សំខាន់ៗ​ជាច្រើន​​បាន​នាំគ្នា​ទៅ​បោះឆ្នោត​នៅ​ក្នុង​​ខេត្ត​កំពង់ចាម​ ដែល​ជា​ខេត្ត​ធំជាងគេ​ មាន​រហូត​ដល់ ​១៨​ អាសនៈ​ក្នុង​រដ្ឋសភា។ ​មេដឹកនាំ​ទាំងនោះ​សុទ្ធតែ​អះអាង​ពី​ក្តី​សង្ឃឹម​រៀងៗ​ខ្លួន ​អំពី​ជ័យជំនៈ​ដែល​ពួកគេ​នឹង​ទទួល​បាន​ក្នុង​ការបោះឆ្នោត​ថ្ងៃ​នេះ។

​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ទៅបោះឆ្នោត​នៅ​មណ្ឌល​កំពុង​ចាម។
​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច បាន​ទៅបោះឆ្នោត​នៅ​មណ្ឌល​កំពុង​ចាម។ លាង ដឺលុច/ RFI
ផ្សាយពាណិជ្ជកម្ម

អ្នកបោះឆ្នោត​​បាន​​តំរៀប​ជួរ​​គ្នា​​តាំងពី​​មុន​​ម៉ោង​​​៧​​ព្រឹក​ ដែល​​​ជា​​ពេល​​វេលា​​នៃ​​ការ​បើក​​ការិយាល័យ​​បោះឆ្នោត។ ​មន្ត្រី​​គណៈកម្មការ​​រៀបចំ​​ការ​បោះឆ្នោត​​បាន​​អះអាង​​ថា​ នៅ​ក្នុង​​ការបោះឆ្នោត​​លើក​នេះ ​វា​​មាន​​​សន្ទុះ​​នៃ​​ការ​​ចាប់អារម្មណ៍​របស់​​អ្នកបោះឆ្នោត​ខ្លាំង​ជាង​លើក​មុនៗ។​

នៅ​ក្នុង​​ក្រុង​​កំពង់ចា​ម​ មេដឹកនាំ​​គណបក្ស​​មួយ​ចំនួន​​បាន​​មក​​បោះឆ្នោត​​រួច​រាល់​នៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ។​ លោក​ហេង សំរិន​ ប្រធាន​​កិត្តិយស​​គណបក្ស​​ប្រជាជន​កម្ពុជា​​បាន​​បោះឆ្នោត​​នៅ ​ម៉ោង​​៧​ ព្រឹក​ ក្នុង​​មណ្ឌល​​បោះឆ្នោត​សាលាបឋម​​សិក្សា​ឧត្តរ។ ​ព្រះអង្គ​ម្ចាស់​​ក្សត្រី​​នរោត្តម​ អារុណ​​ រស្មី ​ប្រធាន​​គណបក្ស​​ហ៊្វុនស៊ីនប៉ិច​​បាន​​បោះឆ្នោត​​នៅ​ម៉ោង​​៩​ព្រឹក​​នេះ ​នៅ​​ក្នុង​​មណ្ឌល​សាលាបឋម​​សិក្សា​ទក្សិណ។​

ចំណែក​​ឯលោក​ កឹម សុខា ​អនុប្រធាន​​គណបក្ស​​សង្គ្រោះជាតិ​ បាន​​បោះឆ្នោត​​នៅ​​ម៉ោង​​៩​និង​​៣០​នាទី ​នៅ​​ក្នុង​​ការិយាល័យ ​និង​​មណ្ឌល​​បោះឆ្នោត​​សាលា​បឋមសិក្សា​​ទក្សិណ​​ជាមួយ​​ព្រះអង្គម្ចាស់​​ក្សត្រី​​ នរោត្តម​ អារុណ​រស្មី​ដែរ។​

អ្នកនយោបាយ​​ទាំងបី​​ សុទ្ធ​តែ​​បាន​អះអាង​​អំពី​​ក្តី​សង្ឃឹម​​របស់​គណបក្ស​​ខ្លួន។ ​ខណៈ​លោក​ហេង​ សំរិន​​សង្ឃឹម​​ទទួល​​បាន​​១១​​អាសនៈ ​ក្នុង​​ចំណោម​​អាសនៈ​ទាំង​អស់​​១៨​ លោក​ កឹម សុខា​​អះអាង​ លោក​សង្ឃឹម​​ទទួល​​១២​​អាសនៈ។ ​រីឯ​ព្រះអង្គម្ចាស់​ក្សត្រី​​នរោត្តម​ អារុណរស្មី​​សង្ឃឹ​ម​ថា​ ហ៊្វុន​ស៊ីនប៉ិច​​នឹង​អាច​ទទួល​បាន​​​២​​អាសនៈ​​ដែរ​នៅក្នុង​ខេត្ត​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ