អានតួអត្ថបទ
កម្ពុជា-ចិន

ជន​ជាតិ​ចិន​ជិត​១០០០​នាក់​ហើយ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពី​ករណី​ជំរិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ​នៅ​កម្ពុជា

ជនជាតិ​ចិន​ ត្រូវ​បាន​ចាប់​ និង​បញ្ជូន​ត្រលប់​ទៅ​វិញ​ជុំវិញ​ករណី​ជំរិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ​ និង​ប្រព័ន្ធ​អ៊ីន​ធើណេត​ គិត​ចាប់​តាំង​ពីឆ្នាំ​២០១១​ មក​ទល់​នឹង​ពេល​នេះ ​សរុប​មាន​ចំនួន​១៣​ករណី ​និង​ឃាត់​ខ្លួន​បាន​ប្រមាណ​ជាង​៩០០​នាក់​។ ហើយ​តួ​លេខ​នេះ​គឺ​គិត​ទាំង​ករណី​ចុង​ក្រោយ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​២សីហា​ម្សិល​មិញ​ ដោយ​អាជ្ញា​ធរ​ខ្មែរ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ទ្រង់ទ្រាយ​ធំជាង​២០០នាក់​។

ជនជាតិចិនជិត១០០០នាក់ហើយដែលត្រូវបានឃាត់ខ្លួនពីករណីជំរិតទារប្រាក់តាមទូរស័ព្ទនៅកម្ពុជា
ជនជាតិចិនជិត១០០០នាក់ហើយដែលត្រូវបានឃាត់ខ្លួនពីករណីជំរិតទារប្រាក់តាមទូរស័ព្ទនៅកម្ពុជា @Fresh news
ផ្សាយពាណិជ្ជកម្ម

អត្ថ​បទ​ដោយ​៖ ហេង​ ពុធីរៈ​

លោក ​អ៊ុក​ ហៃ​សិលា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេ​ត​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយ​កដ្ឋា​ន​ អន្តោ​ប្រវេសន៍​ក្រសួង​ មហា​ផ្ទៃ ​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃនេះ​ថា​ ក្រោយ​ពី​មាន​ការ​ផ្ដល់​ព័ត៌មាន​ពីភាគី​ចិន​ អគ្គនាយ​កដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួងមហា​ផ្ទៃ ​បាន​សហការ​គ្នា​ជា​មួយ​ក្រសួង​ទូរគមនាគមន៍ ​ដើម្បី​ស្រាវ​ជ្រាវ​បន្ត ​រួច​ចុះ​ចាប់​បានជន​ជាតិ​ចិន​ចំនួន​២០០នាក់ ​ភ្លាម​ៗ​ដោយ​ផ្ទាល់​ជា​មួយ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​ ​ នៅពេល​ដែល​ជនជាតិចិន​ទាំង​នោះ​កំពុង​តែ​​ឆបោក​តាម​ទូរស័ព្ទ​។ លោក​បាន​បន្ថែម​ទៀត​ថា ​ក្រសួង​កំពុង​តែ​រៀប​ចំទាក់ទង​គ្នា​ជា​មួយ​ភាគីចិន​ ដើម្បី​បញ្ជួន​ជនជាតិចិន​ទាំង​នោះ​ ចេញ​ពី​ប្រទេសកម្ពុជា​ទៅ​ប្រទេស​ចិន​វិញ​ក្នុង​រយៈពេល​មួយអាទិត្យ​។

កាលពី​ថ្ងៃ​ទី៦​ខែកក្កដា​ និ​ង ​ថ្ងៃ​ទី២៦​កក្កដា ​ឆ្នាំ២០១៧​ សមត្ថកិច្ច​បាន​បង្ក្រាប​ជនជាតិ​ចិនចំ​ពោះ​ក​រណី​ដដែល​នេះ​ ចំនូន​២ករណី​ ដែល​មានជ​នសង្ស័យ​ស​រុប​១០៤នាក់ ​និង​នៅ​ដើម​ខែ​សី​ហា​នេះ ​បង្ក្រាប​បាន​១ករណី​ជាង​ ២០០នាក់​ថែម​ទៀត​។ ខណៈពេលនេះ​តុ​លាការ​កំពុង​តែ​ធ្វើ​ការ​សាក​សួរ​បន្ត ​ដោយបាន​បញ្ជាក់​ថា​ពួក​គេគឺ​ប្រកបរបរ​តែមួយ​គត់​គឺ​ជំ​រិត​ទារ​ប្រាក់​តាម​ទូរស័ព្ទ​ និង​ប្រព័ន្ធ​អ៊ីនធើណេត​។

គួរ​កត់​សម្គាល់​ថា ​ឆ្នាំ២០១៧​នេះ​គឺជា​ឆ្នាំ​ដែល​ចាប់​បាន​ជនជាតិចិន​ក្នុង​ករណី​ដូចគ្នា​នេះ​ច្រើន​ជាង​គេ ​ដែល​មាន​ចំនួន​ជាង​ ៣០០នាក់​ នៃ​ចំនួន​សរុបជាង​៩០០នាក់​ គិត​ចំពោះ​ទាំង​១៣ករណី ​ដែល​កើត​ឡើង​តាំង​ពីឆ្នាំ​២០១១​មក។

ចំពោះ​ករណី​ចុង​ក្រោយ​នេះ ​គឺ​ជា​កា​របង្ក្រាប​ដោយ​សមត្ថ​កិច្ច​លើ​ជន​ជាតិ​ចិន ​ដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ធំហើ​យ​មិ​នធ្លាប់​មាន​ពីមុន​មក​។ ពួក​គេ​ទាំង​នោះ​បាន​មក​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខ្លះមានឬមិន​មាន​លិខិត​ឆ្លង​ដែន ​និង​ឯកសារ​គ្រប់គ្រាន់​ទៅតាម​និតិវិធី។

ជុំវិញ​បញ្ហា​នេះ​ ក្រសួង​ក៏​បាន​អំពាវ​នាវ​ដល់​ប្រ​ជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ជាម្ចាស់​សណ្ឋាគារ​ ផ្ទះសំណាក់​ ឬ បន្ទប់​ជួល​ធំៗ​សម្រាប់​ជួល​ឲ្យ​ជនជាតិ​បរទេស​រស់នៅ​ជា​ក្រុមនោះ​ សូម​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ ពិនិត្យ​មើល​ពួក​គេ​ឲ្យ​បាន​ច្បាស់លាស់​ និង​របៀប​របប​ស្នាក់​នៅ​របស់​ពួក​គេ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ជាប់​លាប់​ ជៀស​វាងការ​កើត​ឡើង​ដូច​ករណី​ខាង​លើ​នេះ​។​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ