អានតួអត្ថបទ
កម្ពុជា

បន្ទាប់​ពី​អង្គការ​សមាគម​ក្នុង​ស្រុក អង្គការ​អន្តរជាតិ ថ្កោល​ទោស​ចំពោះ​ចំណាត់​ការ​របស់ ACU

អង្គការ​អន្តរជាតិ ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ថ្កោល​ទោស​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​នឹង​ករណី​ការ​ឃាត់​មន្រ្តី​សង្គម​ស៊ីវិល និង​មន្រ្តី​ជាន់​ខ្ពស់ គជប។ បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ អង្គការ​អន្តរជាតិ​ទាំង​នោះ ចាត់​ទុក​ថា ចំណាត់​ការ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​បំពេញ​ការងារ​របស់​មន្រ្តី​សង្គមស៊ីវិល ដែល​ធ្វើ​ការ​បម្រើ​ប្រជា​ពលរដ្ឋ និង​អំពាវ​នាវ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់។សេចក្តី​រាយការណ៍​ដោយ​ សរ ពិសី៖

អង្គការ​អន្តរជាតិ ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ថ្កោល​ទោស​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​នឹង​ករណី​ការ​ឃាត់​មន្រ្តី​សង្គម​ស៊ីវិល និង​មន្រ្តី​ជាន់​ខ្ពស់ គជប។
អង្គការ​អន្តរជាតិ ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ថ្កោល​ទោស​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​នឹង​ករណី​ការ​ឃាត់​មន្រ្តី​សង្គម​ស៊ីវិល និង​មន្រ្តី​ជាន់​ខ្ពស់ គជប។ @ACU
ផ្សាយពាណិជ្ជកម្ម

«អាជ្ញាធរ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់ នូវ​យុទ្ធនាការ​ដែល​កំពុង​ដំណើរ​ការ និង​មិន​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​យាយី​គណបក្ស​ប្រឆាំង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​ក្រុម​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស និង អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ»។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ ចុះ​ពី​ថ្ងៃទី ០៣ ខែ ឧសភា។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) ចាត់​ទុក​ថា នៅ​ខណៈ​ពេល​នេះ​គឺជា​ពេល​វេលា​មួយ​ដ៏​សម​ស្រប ដែល​សហគមន៍​អន្តរជាតិ ត្រូវ​លូក​ដៃ និង​អំពាវនាវ​​ឲ្យ​មាន​ការ​បញ្ឈប់​ការ​គំរាម​គំហែង ដែល​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ខ្លាំង​ទៅ​លើ​សិទ្ធិ​ជា​សាកល​របស់​ប្រជាជន​កម្ពុជា​ ដែល​ធានា​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ស្រី អេលេណា ប៉ានហ្វីឡូរ៉ា អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​អង្គការ​តម្លាភាព​អន្តជាតិ បាន​មាន​ប្រសាសន៍​ថា អង្គ​ការ​តម្លាភាព​អន្តរជាតិ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ ការ​កើន​ឡើង​ការ​ជ្រៀត​ជ្រែក ផ្នែក នយោបាយ និង​ការ​គំរាម​គំហែង​ ដល់អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក​ស្រី សង្កត់​ធ្ងន់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​គួរ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដើម្បី យាយី និង​ព្យាយាម​បំបិទ​សម្លេង​សកម្ម​ជន​សង្គម​ស៊ីវិល ហើយ​ចាត់​ទុក​ថា ការ​អនុវត្ត​បែបនេះ គឺ​បញ្ជូន​សារ​អវិជ្ជមាន​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ។

មិន​ខុសគ្នា​ពី​ស្ថាប័ន​អន្តរជាតិ ទាំង​ពីរ​ខាងលើ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ថា ដើម្បី​ធានា​និរន្តភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ម្ចាស់​ជំនួយ ព្រម​ទាំង​អង្គការសហ​ប្រជា​ជាតិ ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នាដើម្បី​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល និង សកម្មភាព​ផ្សេង​ៗទៀត​ដែល​កំពុង​តែ​បំភ័យ​សកម្មជន​សិទ្ធិ​មនុស្ស។

លោក ប្រេដ អាដាម នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) យល់ថា វា​គឺ​ជា​ការ​គំរាម​គំហែង​ដោយ​រង​ឥទ្ធិពិល​នៃ​នយោបាយ​យ៉ាង​ធ្ងន់​ធ្ងរ។

មន្ត្រី​អង្គការសិទ្ធិមនុស្សអាដហុក ​៤​រូប រួម​ទាំង​អគ្គលេខាធិការរង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប គឺ លោក នី ចរិយា ត្រូវ​បាន​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី និង​បញ្ជូន​បន្ត​ទៅ​ចៅ​ក្រម​ស៊ើប​សួរ ដែលបទល្មើសនេះ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។

សូម​រំឮក​ជូន​ដែរ​ថា ការ​ជាប់​ឃុំ​របស់​មន្រ្តី​សិទ្ធិ​មនុស្ស​ទាំង ៤ រូប និង អគ្គលេខាធិការ​រង គជប ១ រូប ផ្តើម​ចេញ​ពី​រឿង​រ៉ាវ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ទំនាក់​ទំនង​ស្នេហា រវាង លោក កឹម សុខា និង កញ្ញា ខុម​ ចាន់តារ៉ាទី ហៅ​ស្រីមុំ ដែល​ពេល​នេះ កំពុង​នៅ​ក្នុង​និតិវិធី​តុលាការ​នៅ​ឡើយ។ ជាមួយ​គ្នា​នេះដែរ កាល​ពី​ថ្ងៃទី ០៣ ខែ ឧសភា ដែរ លោក កឹម សុខា និង​តំណាង​រាស្រ្ត​ទាំង​ពីរ របស់​គណបក្ស​ប្រឆាំង ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​កោះ​ហៅ​សាក​សួរ​ដែរ ក្នុងនោះ លោក កឹម សុខា ត្រូវ​បំភ្លឺ​ទាក់​ទង​នឹង​បណ្តឹង​របស់ កញ្ញា ធី សុវណ្ណថា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ