កម្ពុជា-កូរ៉េខាងជើង
កម្ពុជាមិនធ្លាប់ផ្លាស់ប្ដូរដំណើរទស្សនថ្នាក់មន្ត្រីជាមួយកូរ៉េខាងជើងឡើយ
កម្ពុជាមិនធ្លាប់ផ្លាស់ប្ដូរដំណើរទស្សនថ្នាក់មន្ត្រីជាមួយកូរ៉េខាងជើងឡើយ ចាប់តាំងពីកូរ៉េខាងជើងបង្កើតកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជានៅក្នុងជំនួបជាមួយលោក kazuyuki Nakane អនុរដ្ឋមន្រ្តីការបរទេស និងជាសមាជិកសភាជប៉ុន នៅ ថ្ងៃទី២៩ ខែមករា នេះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កម្ពុជាគាំទ្រជប៉ុនក្នុងការប្រឆាំងកូរ៉េខាងជើង ។ ប៉ុន្តែកម្ពុជាចូលរួមអបអរសាទរនៅពេលដែលកូរ៉េខាងជើងបង្ហាញជំហរចរចាជាមួយកូរ៉េខាងត្បូង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:០៤