អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ​ហ៊ុន ​សែន ​ត្រលប់​មក​ដល់​កម្ពុជា​វិញ ​ក្រោយ​បញ្ចប់​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​ស្វ៊ីស​

លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា ​វិល​ត្រលប់​មក​ដល់មា​តុ​ប្រទេស​វិញ​ហើយ ​កាល​ពី​វេលា​ម៉ោង​៩​និង​១៥​នាទី ​ព្រឹក ​ថ្ងៃទី ​៦ ​កក្កដា​ នេះ ​បន្ទាប់​ពី​ចំណាយ​ពេល​អស់​៣​ថ្ងៃ ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ជា​ច្រើន​នៅ​ឯ​ទីក្រុង​សឺណែវ ​ប្រទេស​ស្វីស​។ ​ទន្ទឹម​នឹង​ការ​មក​ដល់​របស់​គណៈ​ប្រតិភូ​ខ្មែរ ​ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដោយ​បាន​ប្រកាស​ពី​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ។​ 

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​​ពេល​​​ត្រលប់​​មក​ពី​ប្រទេស​ស្វីស​​វិ​​ញ ​​កាល​ពី​ថ្ងៃទី ​០៦ ​កក្កដា ​ឆ្នាំ ​២០១៩​​។​
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​​ពេល​​​ត្រលប់​​មក​ពី​ប្រទេស​ស្វីស​​វិ​​ញ ​​កាល​ពី​ថ្ងៃទី ​០៦ ​កក្កដា ​ឆ្នាំ ​២០១៩​​។​ @facebook
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ នៅ​ក្នុ​ង​ដំណើរ​រយៈពេល​៣​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ស្វីស​នេះ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ឡើង​ថ្លែង​សុន្ទរក​ថា​គន្លឹះ​សំខាន់ៗ​ចំនួន​ពីរ ​ទី១ ​គឺ​សុន្ទរកថា ​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជាសកល​លើក​ទី​៧ ​ស្តីពី ​«​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» ​នៅ​ឯ​ទី​ស្នាក់​ការ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ​និង​ទី​២​គឺ​សុន្ទរកថា​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៤១​ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​។

​តាម​រយៈសេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ​នៅ​ក្នុង​សុន្ទរកថា​គន្លឹះ​ នៅ​ក្នុ​ង​ពិធី​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជាសកល​លើក​ទី​៧ ​ស្តីពី ​«​ជំនួយ​សម្រាប់​ពាណិជ្ជ​កម្ម​» ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចែក​រំលែក​នូវ​បទពិសោធន៍​របស់ក​ម្ពុជា ​ក្នុង​ការ​រៀបចំ​គោល​នយោបាយ ​និង​យុទ្ធសាស្ត្រ​ពាណិជ្ជ​កម្ម ​និង​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ​ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​អង្គការ ​WTO ​នៅឆ្នាំ ​២០០៤​ ព្រម​ទាំង​តួនាទី​របស់​កម្ពុជា​នាពេ​លប​ច្ចុប្បន្ន​ និង​ទៅ​អនាគត​។ ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ក៏​បាន​គូស​បញ្ជាក់​ឡើង​វិញ ​នូវ​ចក្ខុវិស័យ​របស់​កម្ពុជា ​ក្នុង​ការ​ប្រែ​ក្លាយ​កម្ពុជា ​ឲ្យ​ទៅ​ជា​ប្រទេស​ដែលមា​ន​ចំណូលម​ធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ ​២០៣០ ​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ​២០៥០​។ ​ប៉ុន្តែ​ព្រម​ជា​មួយ​គ្នា​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​សមាជិក​ជឿន​លឿន​ និង​ដៃគូ​អភិវឌ្ឍ​ទាំង​អស់ ​ពិចា​រណា​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​បន្ត​ទៀត​ ដើម្បី​ឲ្យ​កម្ពុ​ជា​សម្រេច​ដល់​គោល​ដៅ​នេះ​។​

ដោយ​ឡែក ​នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សម័យ​ប្រជុំ​លើក​ទី​៤១ ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​វិញ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ បាន​លើក​ឡើង​អំពី​ការ​ពិត​ជាក់​ស្តែង​ដែល​កំពុង​តែ​កើត​ឡើង​នៅ​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​បញ្ហាសិ​ទ្ធិម​នុស្ស ​សង្គ​ម​ស៊ីវិល ​និង​ដំណើរ​ការ​លទ្ធិប្រជាធិប​តេយ្យ។​ ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ក៏​បា​​នរំលឹក​ឡើងវិ​ញអំពីសោ​ក​នាដកម្ម​របស់​កម្ពុជា​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់ក​ម្ពុជា ​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​កម្ពុជា​ដល់​សូន្យ​។ ​ប៉ុន្តែ​ក្រោម​គោល​នយោបាយ​ឈ្នះ​ឈ្នះ ​បាន​នាំ​ឲ្យ​កម្ពុជា​បញ្ចប់​នូវ​សង្គ្រាម​ទាំង​ស្រុង ​និង​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ ​ដោយ​គ្មាន​ការ​ប្រើ​ប្រាស់​អា​វុធ​ ឬ​គ្រាប់​រំសេវ ​សូម្បី​តែ​មួយ​គ្រាប់​។

​ប៉ុន្តែ​ទោះបី​ជា​យ៉ាង​នេះ​ក្តី​ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជា​មួយ​អគ្គនាយកអង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ​WTO​ លោក ​រ៉ូប៊ែតួ ​អាហ្សេវ៉េដូ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​សម្តែង​ការ​សោក​ស្តាយ ​ចំពោះ​ការ​បើក​នូវ​នីតិវិធី​ផ្លូវ​ការ​នៃ​ការ​ដកភាព​អនុគ្រោះ​ពន្ធ ​EBA ​ពី​ប្រទេសក​ម្ពុជា​។ ​លោក ​នាយករដ្ឋ​មន្ត្រី​បាន​គូស​បញ្ជាក់ថា​ សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​នូវ​ស្តង​ដារ​ច្រើន​។ ​ក្រៅ​ពីនេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជា​មួយ​លោក ​រតនាការ ​អាឌីការី ​នាយក​ប្រតិបត្តិ​នៃ​ក្រប​ខណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម​នៃ​អង្គការ ​WTO ​លោក​ វិល ស្គីនណារី ​រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ហ្វាំងឡង់ ​និង​លោកស្រី ​ម៉ីស្សែល ​បាឆេឡេត ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ផង​ដែរ​។

​​សូម​ជំរាប​ជូន​ថា ​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​និង​គណៈប្រតិភូ​កម្ពុជា ​បាន​បញ្ចប់​ដំណើរ​ចូ​លរួម​កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​ស្វីស ​កាល​ពី​ថ្ងៃទី ​៥ ​កក្កដា​ នឹង​បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ ​នៅ​ព្រឹកថ្ងៃទី ​៦ ​កក្កដា​ នេះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ