អានតួអត្ថបទ
កម្ពុជា

សំណុំរឿង ០០៣ និង ០០៤ដំណើរការ​ទៅមុខ​តែមួយ​ភាគី

អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​ទី៣មីនា​ម្សិលមិញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បន្ត​នីតិ​វិធី​សំណុំរឿង ០០៣ និង ០០៤ ។ ជាការ​សម្រេច​ដាក់ ជន​ត្រូវ​ចោទ អ៊ឹម ចែម និង​មាស​មុត អតីត​មេដឹកនាំ​ខ្មែរក្រហម ឱ្យ​ស្ថិតនៅក្រោម​ការ​ត្រួត​ពិនិត្យ​​ដោយ​កំបាំងមុខ។ តែ​យ៉ាងណាក៏ដោយ ករណី០០៣ និង ០០៤នេះ គឺ​មានតែ​ភាគី​អន្តរជាតិ​តែប៉ុណ្ណោះ​ដែលជា​អ្នក​ដំណើរការ។

ឆាកឈុត​សោកនាដកម្ម​​ក្នុង​សម័យ​ខ្មែរ​ក្រហម
ឆាកឈុត​សោកនាដកម្ម​​ក្នុង​សម័យ​ខ្មែរ​ក្រហម ©rfi- បួណា
ផ្សាយពាណិជ្ជកម្ម

អ​តី​មេដឹកនាំ​កម្ពុជា​ប្រជាធិបតេយ្យ​ពីររូប​ទៀត​ត្រូវបាន​ចៅក្រម​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ដាក់ឱ្យ​នៅក្រោម​ការត្រួតពិនិត្យ​ដោយ​កំបាំងមុខ​ក្នុង​សំណុំរឿង ០០៣ និង ០០៤ ខណៈដែល​ភាគី​ចៅក្រម​ជាតិ​បន្ត​ប្រកាន់​គោលជំហរ​នៅ​ស្ងាត់ស្ងៀម។ លោកស្រី អ៊ឹម ចែម ដែលជា​អតីត​ចៅហ្វាយស្រុក​ព្រះ​នេ​ត​ព្រះ និង​លោក មាស មុត អតីត​មេ​ទា​ហ៊ាន​ជើង​ទឹក បាន​រង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង ឧក្រិដ្ឋកម្ម​សង្គ្រាម។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម។

ជនជាប់ចោទ​ទាំងពីរ​គឺជា​មនុស្ស​ពីរ​នាក់​ក្នុងចំណោម​ជនជាប់ចោទ​ទាំង​ប្រាំ​ក្នុង​សំណុំរឿង ០០៣ និង ០០៤។ ចៅក្រម​អន្តរជាតិ​រកឃើញថា លោក មាស មុត ក្នុង​អំណាច​របស់លោក បាន​ជាប់​ពាក់​ព័​ន្ធឹ​នឹង​ការធ្វើឃាត​មនុស្ស ការសម្លាប់​រង្គាល និង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយសារ​មូលហេតុ​នយោបាយ និង​ពូជសាសន៍​ជាដើម។ ដោយឡែក លោកស្រី អ៊ឹម ចែម ក៏ត្រូវ​បាន​ចៅក្រម​អន្តរជាតិ​បាន​រកឃើញថា​បានជា​ប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​មនុស្ស នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រ​យោង និង​ការដ្ឋាន​ស្ពាន​ស្រែង ដោយបាន​ធ្វើឃាត​មនុស្ស និង​ការធ្វើ​ឱ្យទៅជា​ទាសករ​ជាដើម។

 

លោក ឡាស អូ​ល​សិន មន្ត្រី​ផ្នែក​ច្បាប់​នៃ​សាលាក្តី​ខ្មែរក្រហម បានឱ្យដឹងថា តុលាការ​កំពុង​ប​ន្តិ​និ​ត​វិធី​ស៊ើបអង្កេត​របស់ខ្លួន។ ហើយ​ថា​សំណុំ​រឿងនេះ​នឹងត្រូវ​ដំណើរការ​ទៅ​មុខជា​បន្តទៀត។ ដោ​ឡែក​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​បញ្ជាក់ថា បើទោះបីជា​ចៅក្រម​ភាគី​កម្ពុជា និង​ចៅក្រម​ភាគី​អន្តរជាតិ​ខ្វែងគំនិត​គ្នា​លើ​សំណុំរឿង០០៣ និង ០០៤ ក៏ដោយ​ប៉ុន្តែ​ភាគី​ទាំងពីរ​នៅតែ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដំណើរ​ស៊ើបអង្កេត​ជា​បន្ត។ ហើយ​ការដាក់ឱ្យ​នៅក្រោម​ការត្រួត​ពិនិត្យ​ដោយ​កំបាំងមុខ​នេះ គឺ​នឹង​អាច​ព​ន្លឿ​ន​នៃ​ការស៊ើបអង្កេត​ដែល​ចុងបញ្ចប់​ការស៊ើបអង្កេត​នឹង​អាច​ឈានដល់​ចេញ​ដីការ​ដំណោះស្រាយ​ដោយ​អាច​ដោះលែង ឬ​បញ្ជូនទៅ​ជំនុំ​ជំ​រៈ។ លោក ឡា​ត់ កី មន្ត្រី​អង្ក​ការ​សិទ្ធមនុស្ស​អាដហុក និង​ជា​អ្នកតាមដាន​សាលាក្តី​ខ្មែរក្រហម បាន​និយាយថា ការចោទប្រកាន់​ជនជាប់ចោទ​ទាំងពីរ​ដោយ​គ្មាន​ការចាប់​ឃុំខ្លួន​នេះ គឺជា​ការអនុវត្តន៍​ស្តង់ដា​ពីរ​របស់​សាលាក្តី ខណៈដែល​ជនជាប់ចោទ​ក្នុង​សំណុំរឿង០០១ និង ០០២ ត្រូវបាន​ចាប់ឃុំខ្លួន។

សូមបញ្ជាក់ថា ភាគី​ចៅក្រម​កម្ពុជា​នៅតែ​ប្រកាន់​គោលជំហរ​មិន​ចង់​បន្ត​ករណី០០៣ និង ០០៤បន្តទៀត​នោះទេ។ ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពីពេលថ្មីៗនេះ ធ្លាប់បាន​លើកឡើងថា ការពង្រីក​វិសាលភាព​នៃ​ការកាត់ទោស​របស់​សាលាក្តី​នឹង​អាច​ឱ្យមាន​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​សាជាថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ