អានតួអត្ថបទ
កម្ពុជា

លោក​ហេង សំរិន ជឿ​ថា ប្រធាន​បក្ស CPP ថ្មី អាច​ទាក់ទាញ​ប្រជាប្រិយភាព​បន្ថែម ដើម្បី​ឈ្នះ​ឆ្នោត​អាណត្តិ​ក្រោយ

លោក ហេង សំរិន សំដែង​ការ​អបអរ​សាទរ​ចំពោះ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក ហេង សំរិន ដែល​ជា​ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ប្រធាន​បក្ស​ប្រជាជន​ថ្មី នឹង​អាច​ទាក់ទាញ​ប្រជាប្រិយភាព​បន្ថែម​ទៀត ដើម្បី​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។

លោកហេង ​សំរិន ​​ជា​​ប្រធាន​​រដ្ឋសភា​​ និង​​ជា​​ប្រធាន​​កិត្តិយស​​គណបក្ស​​ប្រជាជន​​កម្ពុជា​​។
លោកហេង ​សំរិន ​​ជា​​ប្រធាន​​រដ្ឋសភា​​ និង​​ជា​​ប្រធាន​​កិត្តិយស​​គណបក្ស​​ប្រជាជន​​កម្ពុជា​​។ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

លោក ហេង សំរិន សំដែង​ការ​អបអរ​សាទរ​ចំពោះ​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធាន​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក ហេង សំរិន ដែល​ជា​ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ប្រធាន​បក្ស​ប្រជាជន​ថ្មី នឹង​អាច​ទាក់ទាញ​ប្រជាប្រិយភាព​បន្ថែម​ទៀត ដើម្បី​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។

ក្រៅ​ពី​អបអរ​សាទរ​ចំពោះ​តំណែង​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន លោក ហេង សំរិន ក៏​បាន​បង្ហាញ​ពី​ជំនឿ​យ៉ាង​មុត​មាំ​របស់​ខ្លួន​ផង​ដែរ​ថា លោក ហ៊ុន សែន នឹង​បន្ត​សម្រេច​បាន​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត​។ ជា​ពិសេស​គឺ​ការ​ទាក់ទាញ​រក​ប្រជាប្រិយភាព​បន្ថែម ដើម្បី​ឆ្ពោះ​ទៅ​យក​ជ័យ​ជំនះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។

សារ​អបអរ និង​សេចក្ដី​សង្ឃឹម​របស់​លោក ហេង សំរិន ដែល​ជា​ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ដ្រីហ៊ុន សែន ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ក្លាយ​ជា​ប្រធាន​ថ្មី នៃ​គណបក្ស​ប្រជាជន។

យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​ឯករាជ្យ​​​យល់​ថា ការ​ជ្រើស​តាំងក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី​នៃ​គណបក្ស​ប្រជាជន នឹង​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ​។ គ្មាន​ឥទ្ធិពល ព្រោះ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រជាជន​នា​ពេល​នេះ ​មិន​មែន​ជា​កំណែ​ទម្រង់​​​នៅ​ក្នុង​បក្ស​ ​ទេ​។ ការ​ផ្លាស់​ប្ដូរ​នេះ កើត​ឡើង​ដោយ​សារ​តែ​មរណភាព​របស់​លោក ជា ស៊ីម តែ​ប៉ុណ្ណោះ​។

ដើម្បី​ដណ្ដើម​ប្រជាប្រិយភាព​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ លោក អ៊ូ វីរៈ ប្រធាន​ស្ថាប័ន​ស្រាវ​ជ្រាវ​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​ឯករាជ្យ ផ្ដល់​អនុសាសន៍​​​ឲ្យ​គណបក្ស​ប្រជាជន​ប្ដូរ​យុទ្ធសាស្ត្រ​​ថ្មី ធ្វើ​ឲ្យ​ទាន់​សម័យ​ជាង​មុន​។ ធ្វើ​ឲ្យ​ទាន់​សម័យ​ដោយ​ព្យាយាម​​យក​គំនិត​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​ទៅជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជំនួស​ឲ្យ​ប៊ីចេង​សារ៉ុង​។ នេះ​បើ​តាម​លោក អ៊ូ វីរៈ​។ អ្នក​វិភាគ​ឯករាជ្យ​រូប​នេះ ក៏​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ជាក់​ស្ដែង​នៅ​ក្នុង​ជួរ​គណបក្ស និង​បង្កើត​យុទ្ធសាស្ត្រ​បង្កើន​មោទនភាព​ជាតិ​ក្នុង​ជួរ​យុវជន​ផង​ដែរ​ ប្រសិន​បើ​គណបក្ស​ប្រជាជន​ចង់​បាន​ប្រជាប្រិយភាព​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ