អានតួអត្ថបទ
កម្ពុជា

ព្រះសង្ឃ​រងការ​រិះគន់​តាម​បណ្តាញ​សង្គម​ពី​រឿង​ UPDATE​សេរី​ទូរស័ព្ទ​ក្រោយ​ភ្ជុំបិណ្ឌ​

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​បាន​បង្ហាញ​រូបភាព​ព្រះសង្ឃ​ជាច្រើន​អង្គ​នៅ​ក្នុង​ទីផ្សារ​ ដើម្បី​ទិញ​ទូរស័ព្ទ​ទំនើបៗ។ ​ជា​ការ​កត់​សម្គាល់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ លោក​ អៀវ ចំរើន ដែល​ជា​​ស្នងការ​​នគរបាល​ខេត្ត​កណ្តាល​ បាន​សរសេរ​ពី​ការ​ទទួល​បាន​នូវ​កុសល​ផល​បុណ្យ​ ដែល​ប្រជាជន​ខ្មែរ​បាន​ធ្វើ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ កន្លង​ទៅ​នេះ «​សូម្បី​ព្រះសង្ឃ ​ក៏​បាន​ទទួល​នូវ​ចំហាយ​ពី​មនុញ្ញផ​លនៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផង​ដែរ» ក៏​ប៉ុន្តែ​ការ​ផ្សព្វ​ផ្សាយ​នេះ​ត្រូវ​បាន​ច្រា​ន​ចោល​ដោយ​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់។​

ព្រះសង្ឈ​និមន្ត​ចូល​ផ្សារ​ សាកសួរ​តម្លៃ​ទូរស័ព្ទ​ដៃ​
ព្រះសង្ឈ​និមន្ត​ចូល​ផ្សារ​ សាកសួរ​តម្លៃ​ទូរស័ព្ទ​ដៃ​ @Eav Chamroeoun/Facebook
ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើង​បែប​នេះ​គឺ​ដោយសារ​តែ​មាន​ព្រះសង្ឃ​អង្គ​ខ្លះ​បាន​ចូល​ផ្សារ​តូច​មួយ​នៅ​ក្រុង​ភ្នំពេញ ​ដើម្បី​ដូរ​ទូរស័ព្ទ​សេរី​ថ្មី​ ដែល​នឹក​ស្មាន​មិន​ដល់។​ ចំណុច​នេះ​ត្រូវ​ម្ចាស់​ហ្វេសប៊ុក​លើក​ឡើង​ថា​ «លោក​យាយ​លោកតា​និង​ពុទ្ធ​បរិស័ទ​ លោក​សន្សំ​លុយ​ដែល​កូនចៅ​ឲ្យ​មិន​ហ៊ាន​ទិញ​ចំណី​ទទួល​ទាន​ ទុក​ដល់​ភ្ជុំ​នឹង​អាល​ទៅ​វត្ត​ធ្វើ​បុណ្យ​» ក៏​ប៉ុន្តែ​ឃ្លា​ខាងក្រោយ​បញ្ជាក់​ថា​បាន​ជាធ្វើ​បុណ្យ​ទៅ​ហើយ​កុំ​គិត​ដូច្នេះ​នាំ​តែ​អសទ្ធារ​ទេ។

ទាក់​ទង​ទៅ​នឹង​ការ​រិះគន់ ​តាម​រយៈ​អត្ថាធិប្បាយ​តគ្នា​និង​មាន​រូបភាព​បង្ហោះ​លើ​បណ្តាញ​សង្គម​ដូច្នេះ​ សម្តេច​ឧត្តម​ចរិយា ​ឆឹង​ ប៊ុន​ឈា ​សមាជិក​ថេរ​សភា​សង្ឃ​ និង​ជា​អគ្គនាយក​រង​ពុទ្ធិក​សិក្សា​គណៈ​មហា​និកាយ​ បាន​ប្រតិកម្ម​ថា​ជា​ការ​យក​រូបភាព​ផ្តេសផ្តាស​មក​បង្ហោះ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដ​ល់​ឥទ្ធិពល​ព្រះ​ពុទ្ធ​សាសនា ​ដោយ​លោក​ចាត់​ទុក​ថា​ជា​រឿង​មិន​បាន​ការ​។

​ជាមួយ​គ្នា​នេះ​លោក​ ស៊ិន សុមុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ បាន​ពន្យល់​ថា​ការ​ទិញ​របស់​ប្រើប្រាស់​ទំនើប​គឺ​ជា​សិទ្ធិ​របស់​ព្រះសង្ឃ​ដែល​ជា​ពលរដ្ឋ​មួយ​រូប​ ហើយ​ទទួល​បាន​សេរីភាព​ពេញ​លេញ​ពី​រដ្ឋ​ដូច​អ្ន​កឯ​ទៀត​ដែរ។​ លោក​ថា​អ្វី​ដែល​ជា​កំហុស​ឆ្គង​គឺ​ការ​យក​ទៅ​ប្រើប្រាស់​របស់​ព្រះសង្ឃ ​ដែល​លោក​ត្រូវ​ទទួល​ខុសត្រូវ​ទាក់ទង​ទៅនឹង​ធម៌​វិន័យ។

​ភិក្ខុធួ ​ធា គង់​នៅ​វត្ត​បុទុមវតី ​ដែល​បាន​ប្រើប្រាស់​សម្ភារៈ​ទំនើប​សម្រាប់​ការងារ​សង្គម​ដែរ​នោះ ​មាន​សង្ឃដី​ការ​ទទួល​ស្គាល់​ថា​មាន​ព្រះសង្ឃ​មួយចំ​នួន​តូច​ទេ ​ដែល​បាន​ប្រើប្រាស់​សម្ភារៈ​ទាន់​សម័យ​ ក៏​ប៉ុន្តែ​ភាគ​ច្រើ​នសម្រាប់​ប្រយោជន៍​នៅ​ក្នុង​ការ​ងារ​សង្គម​។ភិក្ខុ​អង្គ​នេះ​មាន​សង្ឃដីការ​បន្តថា ​គេ​មិន​គួរ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បែប​នេះ​ទេ​ គួរតែ​រក​មធ្យោបាយ​ដោះស្រាយ​ទៅ​តាម​ព្រះចៅ​អធិការ​វត្ត​អារ៉ាម​នីមួយៗ​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ព្រះសង្ឃ​ទូទៅ​ជា​​ទី​សក្ការៈ​របស់​ពុទ្ធ​បរិស័ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ