អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​នយោបាយ​មួយ​ចំនួន​ឯកភាព​នឹង​សំណើ​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

តំណាង​គណបក្ស​នយោបាយ​ចំនួន​៥ ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ថ្ងៃ​នេះ បាន​លើក​ឡើង​ថា ពួក​គេ​ទទួល​យក​សំណើ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ចង់​បាន​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ ខណៈ​គណបក្ស​នយោបាយ​ខ្លះ មិន​បាន​ផ្តល់​អាទិភាព​ចំពោះ​​ច្បាប់​នេះ​ឡើយ។

បក្ស​​នយោបាយ​​មួយ​​ចំនួន​​ឯកភាព​​នឹង​​សំណើ​​ច្បាប់​​អាពាហ៍ពិពាហ៍​​អ្នក​​ស្រឡាញ់​​ភេទ​​ដូច​​គ្នា
បក្ស​​នយោបាយ​​មួយ​​ចំនួន​​ឯកភាព​​នឹង​​សំណើ​​ច្បាប់​​អាពាហ៍ពិពាហ៍​​អ្នក​​ស្រឡាញ់​​ភេទ​​ដូច​​គ្នា
ផ្សាយពាណិជ្ជកម្ម

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក សួន រី​ដា បាន​លើក​ឡើង​ថា​គណបក្ស​នេះ​នឹង​ធ្វើ​ប្រជាមតិ​ចំពោះ​សំណើ​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ប្រសិន​បើ​បក្ស​នេះ​ដឹក​នាំ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៨។ លោក សួន រី​ដា បាន​បញ្ជាក់​ទៀត​ថា​ប្រសិន​បើ​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​គាំទ្រ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អនុម័ត​ភ្លាម។ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​បន្ត​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា មិន​មែន​ជា​រឿង​ខុស​ធម្មជាតិ​នោះ​ទេ។

តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក​សយ ជីវ័ន្ត បាន​លើក​ឡើង​ថា គណបក្ស​នេះ​មិន​ត្រឹម​តែ​កែ​ប្រែ​ច្បាប់​ទេ គឺ​រើ​ទាំង​រដ្ឋធម្មនុញ្ញ​ទៀត នៅ​ពេល​ដឹក​នាំ​ប្រទេស។ ប៉ុន្តែ​គណបក្ស​នឹង​ជ្រើស​រើស​យក​តែ​បញ្ហា ឬ​ច្បាប់​ណា ដែល​ត្រូវ​ដោះ​ស្រាយ ឬ​កែ​ប្រែ​មុន​គេ​ប៉ុណ្ណោះ បន្ទាប់​មក​ទើប​ដោះ​ស្រាយ​បញ្ហា​តូចៗ​តាម​ក្រោយ។

លោក ឆាំ ប៊ុនថេត ទី​ប្រឹក្សា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​តំណាង​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ កញ្ញា សុខ រតនា បាន​លើក​ឡើង​ថា​គណបក្ស​នឹង​ពិចារណា​លើ​ការ​ទាមទារ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​គណបក្ស​នឹង​មិន​បដិសេធ​ទេ។

ចំណែក​ចុង​ក្រោយ គឺ​គណបក្ស​ហ្វ៊ិនស៊ិនប៉ិច​វិញ បាន​លើក​ឡើង​ថា​គណបក្ស​នេះ​គាំទ្រ​ចំពោះ​សំណើ​បង្កើត​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។ តំណាង​ហ្វ៊ិនស៊ិនប៉ិច​លោក​ផន ចន្ថា បញ្ជាក់​ថា នៅ​ពេល​ដែល​គណបក្ស​នេះ​ជាប់​ឆ្នោត​ជា​មេឃុំ នោះ​មេឃុំ​នឹង​ធ្វើ​សំណើ​មក​កាន់​រដ្ឋសភា ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ។

សូម​ជម្រាប​ជូន​ថា​កាល​ឆ្នាំ​២០០៤ អតីត​ព្រះ​មហាក្សត្រ​ព្រះបរមរតនកោដ្ឋ ទទួល​បាន​ការ​សាទរ​ពី​ការ​ប្រទាន​ការ​គាំទ្រ​ទៅ​កាន់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​នៅ​ឆ្នាំ​២០១២​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ថ្លែង​អំពាវនាវ​មិន​អោយ​មាន​ការ​រើស​អើង​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា។

គួរ​ជម្រាប​ជូន​ថា​នៅ​ដើម​ខែ​ឧសភា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​គូស្រករ ដែល​មាន​ភេទ​ដូច​គ្នា​៦​ពាន់​គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ