អានតួអត្ថបទ
កម្ពុជា

អាជីវករ​បារម្ភ​ពី​ការ​ជាប់​បំណុល​ធនាគារ​ប្រសិន​បើ​អាក់​ខាន​លក់​ដូរ

លោក ប៉ា សុជាតិវង្ស នៅ​ព្រឹក​ថ្ងៃ​សុក្រនេះបាន​ចុះ​ទៅ​ជួប​អាជីវករ​ផ្សារ​ដើមគរ​និង​ត្រួត​ពិនិត្យ​សោភ័ណភាព​របស់​ផ្សារ។ ការ​ជួប​នេះក៏​បាន​ពិភាក្សា​ទៅ​លើ​គម្រោង​សាងសង់​ផ្សារ​ថ្មី​ផង​ដែរ។ តំណាង​អាជីវករ​នៅ​តែ​បារម្ភ​ចំពោះ​គម្រោង​ធ្វើ​ផ្សារ​ថ្មី​អាច​ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​ជាមួយ​បំណុល​ធនាគារ។

លោក ប៉ា សុជាតិវង្ស នៅ​ព្រឹក​ថ្ងៃ​សុក្រនេះបាន​ចុះ​ទៅ​ជួប​អាជីវករ​ផ្សារ​ដើមគរ​និង​ត្រួត​ពិនិត្យ​សោភ័ណភាព​របស់​ផ្សារ។
លោក ប៉ា សុជាតិវង្ស នៅ​ព្រឹក​ថ្ងៃ​សុក្រនេះបាន​ចុះ​ទៅ​ជួប​អាជីវករ​ផ្សារ​ដើមគរ​និង​ត្រួត​ពិនិត្យ​សោភ័ណភាព​របស់​ផ្សារ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ​គម្រោង​ផ្លូវ​ការ​អ្វី​មួយ​សម្រាប់​សាងសង់​ផ្សារ​ដើម​គរ​ថ្មី​ នៅ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ។ មិន​ទាន់​លេច​ចេញ​ជា​រូបរាង​ក៏​ព្រោះ​តែ​អាជីវករ​បន្ត​ប្រឆាំង​គម្រោង​ធ្វើ​ផ្សារ​ថ្មី​នេះ។ 

លោក ឡុង ឌីម៉ង អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សុក្រថា សាលារាជធានី​ភ្នំពេញ​ជា​អ្នក​ចំណាយ​ប្រាក់​ដោយ​ផ្ទាល់​ក្នុង​ការ​ធ្វើ​ផ្សារ​ថ្មី​នេះ​ពោល​គឺ​មិនមែន​ប្រគល់​សិទ្ធ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​សាងសង​នោះ​ទេ។ បើ​តាម​លោក ឡុង ឌីម៉ង គម្រោង​សាងសង់​ផ្សារ​ថ្មី​គឺ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​និង​អាជីវករ​ខ្លួន​ឯង​ក្នុង​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​ផ្សារ​ឡើង​វិញ​ទាំង​អនាម័យ​និង​សោភ័ណភាព។

ជា​ការ​គត់​សម្គាល់ ផ្សារ​ដើមគរ​ដែល​បច្ចុប្បន្ន​មើល​ឃើញ​ជា​ទូទៅ​ថា​មាន​ភាព​រញ៉េរញ៉ៃ​ទាំង​សណ្ដាប់​ធ្នាប់​និង​អនាម័យ។ លោកឡុង ឌីម៉ង ​បាន​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​អាជីវករ​យល់​ព្រម​ឲ្យ​សាងសង់​ផ្សារ​ឡើង​វិញ នោះ​សាលា​រាជធានី​ភ្នំពេញ​នឹង​រក​ទីតាំង​បណ្ដោះ​អាសន្ន​ឲ្យ​ពួក​គាត់​លក់​ដូរ​មួយ​រយៈ​សិន។

លោក តូច ធន់ តំណាង​អាជីវករ​ផ្សារ​ដើមគរ​បាន​ឲ្យ​វិទ្យុ​បារាំង​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ​ថា​ អាជីវករ​បារម្ភ​ពី​ការ​រុះរើ​ផ្សារ​អាច​ធ្វើ​ពួកគាត់​ប្រឈម​បំណុល​ធនាគារ​ក្នុង​ករណី​បើ​សិន​ជា​ផ្អាក​លក់។ ក្ដី​ព្រួយបារម្ភ​ផ្សេង​ទៀត​នោះ​ពួកគាត់​អាច​នឹង​បាត់បង់​ទីតាំង​តូប​ចាស់។

អាជីវករ​បាន​ស្នើ​សុំ​ទៅ​សាលារាជធានី​ភ្នំពេញ​ឲ្យ​ពន្យា​ពេល​ចំពោះ​គម្រោង​ធ្វើ​ផ្សារថ្មី​ដល់​ឆ្នាំ​២០២១​ និង​ស្នើ​ឲ្យ​រៀបចំ​ជា​មុន​សិន​លើ​ការ​កែ​សម្រួល​ទៅ​លើ​តម្លៃ​ប្រមូល​សម្រាម រៀបចំ​ប្រព័ន្ធ​លូ​ជា​ថ្មី។ យ៉ាងណា​ក៏​ដោយ លោក តូច ធន់ ចង់​ឲ្យ​សាលារាជធានី​ភ្នំពេញ​ផ្សព្វផ្សាយ​គម្រោង​ជា​សាធារណៈ​ដល់​អាជីវករ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ឯកភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ