អានតួអត្ថបទ
កម្ពុជា

ចលនា​​និស្សិត​​បញ្ញវន្ត​​ខ្មែរ​​ ​ចាប់​ផ្តើម​​ធ្វើ​​សកម្មភាព​​ឡើង​វិញ​ តាម​រយៈ​​បញ្ហា​​ព្រំដែន​

ចលនារណសិរ្ស​ប្រជាធិបតេយ្យ ​និស្សិត ​បញ្ញវន្ត​​ខ្មែរ ​ដែល​​រក្សា​​ភាព​ស្ងប់ស្ងាត់​​អស់​​រយៈពេល​​ជា​ច្រើន​​ឆ្នាំ​​មក​ហើយ ​បាន​ចាប់ផ្តើម​​កម្រើក​​​ឡើងវិញ​​ហើយ​។ ​ចលនា​​ដែល​​ធ្លាប់​​ល្បីល្បាញ​​ខាង​​ការ​ប្រឆាំង​រដ្ឋាភិបាល​ លើ​​សំណុំ​រឿង​​ព្រំដែន​ កាល​ពី​​ជាង​១០​ឆ្នាំ​មុន​​នោះ ​ឥឡូវ​​បាន​ប្រកាស​ថា ​នឹង​​ដឹកនាំ​​ប្រតិភូ​​ជាកម្មករ ​សិស្ស ​និស្សិត ​បញ្ញវន្ត​ ទៅ​ពិនិត្យ​​មើល​​ព្រំដែន ​នៅក្នុង​​ភូមិ​ដូង ​ឃុំ​ដូង​ ស្រុក​​រមាសហែក​ ខេត្តស្វាយរៀង ​នៅ​​ថ្ងៃអា​ទិត្យ ​ចុង​​សប្តាហ៍​​នេះ។​

ចលនារណសិរ្ស​ប្រជាធិបតេយ្យ ​និស្សិត ​បញ្ញវន្ត​​ខ្មែរ
ចលនារណសិរ្ស​ប្រជាធិបតេយ្យ ​និស្សិត ​បញ្ញវន្ត​​ខ្មែរ
ផ្សាយពាណិជ្ជកម្ម

ចលនារណសិរ្ស ប្រជាធិបតេយ្យ និស្សិត បញ្ញវន្ត​ខ្មែរ ដែល​នៅ​មិនទាន់មាន​មេដឹកនាំ​នៅឡើយ​នោះ បានប្រកាសថា នឹង​ដឹកនាំ​ប្រតិភូ​ប្រមាណ៥០ជា​កម្មករ សិស្ស និស្សិត បញ្ញវន្ត ទៅ​ទស្សនៈកិច្ច​តំបន់​ព្រំដែន នៅ​ថ្ងៃអាទិត្យ ទី8 ខែកុម្ភៈ ចុង​សប្តាហ៍​នេះ។ ចំណុច​ព្រំដែន​ដែល​ទៅពិនិត្យ​នៅ​ចុង​សប្តាហ៍​នេះ គឺ​ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង។ ភូមិសាស្ត្រ ភូមិ​ដូង គឺជា​តំបន់​ព្រំដែន​ក្តៅ​មួយ ដែល​កន្លងមក​គណបក្ស​ប្រឆាំង បាន​លើក​យកមក​វាយប្រហារ​ទៅលើ​គណបក្សកាន់អំណាច​ថា បាន​បណ្តែតបណ្តោយ​ឲ្យ​មានការ​រំលោភ​យក​ដី​ធ្លី ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ហើយ​សម្រាប់​បេសកម្ម​របស់​ចលនា​រណ​សិរ្ស​ប្រជាធិបតេយ្យ និស្សិត បញវន្ត​ខ្មែរ នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ គឺ​ដើម្បី​បញ្ជាក់ថា តើ​ការចោទប្រកាន់​ទាំងនោះ ពិត​ឫ​ក្លែងក្លាយ។ 

លោកម៉ៅ សំអឿន ជា​ប្រធានស្តីទី រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​បញវន្ត​ខ្មែរ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ដំណើរ​ទស្សនកិច្ចរ​នេះ គឺ​ទៅ​ក្នុងនាម​ជា​សាក្សី​រស់។

សូមបញ្ជាក់ថា ចលនា រណសិរ្ស ប្រជាធិបតេយ្យ និស្សិត បញ្ញវន្ត​ខ្មែរ​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​យ៉ាងខ្លាំង កាលពី១០ឆ្នាំមុន តាមរយៈ​សកម្មភាព​ប្រឆាំងនឹង​ការរំលោភ​ព្រំដែន​នានា ប៉ុន្តែ​ចលនា​នេះ បាន​ស្ងប់ស្ងាត់​មួយរយៈ ក្រោយពី​លោកស៊ុត ឌី​ណា ដែល​កាលណោះ​ធ្លាប់ជា​ប្រធាន​ចលនា​នេះ បាន​ទៅ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​សម្តេចក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ នៅ​ឆ្នាំ២០០៦ និង​ក្រោយមក​បាន​បន្តទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង។

បើតាម​លោកម៉ៅ សំអឿន ក្រោយពី​រក្សា​ភាពស្ងប់ស្ងាត់​មួយរយៈ​មក ឥឡូវ​ចលនា​ដែល​អះអាងថា មាន​សមាជិក​នៅក្រៅ​ប្រទេស​ផង បានប្រកាស​ចាប់​ផ្តើមធ្វើ​សកម្មភាព​ឡើងវិញ នៅ​ឆ្នាំ២០១៥នេះ ហើយ​សកម្មភាព​ដំបូង​ដែល​ចលនា​ចាប់យក នោះ​គឺ​បញ្ហា​ព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ