អានតួអត្ថបទ
កម្ពុជា

សហចៅក្រម​ស៊ើបអង្កេត​ប្រកាស​ពី​ទីតាំង​ស៊ើបអង្កេត ក្នុង​សំណុំរឿង ០០៤

ទី​បំផុត​ទៅ នៅរសៀលថ្ងៃទី៨សីហានេះ សហ​ចៅក្រម​ស៊ើបអង្កេត របស់​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងការណ៍​ជា​សាធារណៈ​លើ​សំណុំរឿង​០០៤ ដោយប្រកាសនូវទីតាំងជាច្រើន ដែលត្រូវដំណើរការស៊ើបអង្កេត។ 

សហចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខ្មែរក្រហម
សហចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខ្មែរក្រហម ©RFI
ផ្សាយពាណិជ្ជកម្ម

 

តាមសេចក្តីប្រកាស ក្នុង​សំណុំរឿង​០០៤ រាប់​បញ្ចូល​នូវ​ទីតាំង​ឧក្រិដ្ឋកម្ម នៅមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មនុស្សជាច្រើន ដែលមានទាំងឈ្មោះជាក់លាក់ នៅខេត្ត​កំពង់ចាម ខេត្ត​កំពង់ធំ ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និងខេត្តតាកែវ។
 
សេចក្តីប្រកាសធ្វើ​ឡើង​ដើម្បី​ឲ្យ​ជនរងគ្រោះ ដាក់​ពាក្យ​បណ្តឹង ជាដើម​បណ្តឹង​រដ្ឋប្បវេណី ក្នុង​សំណុំរឿង០០៤ ដ៏​ចម្រូងចម្រាស។
 
សេចក្តីប្រកាស បានបញ្ជាក់ថា ក្នុង​រយៈកាល​កន្លងមក ការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត មិន​បាន​ធ្វើការ​ជូនដំណឹង​ដល់សាធារណជន អំពី​តាំង​ឧក្រិដ្ឋកម្ម​នៅក្នុង​សំណុំរឿង​០០៤ ដោយហេតុ​ថា សំណុំរឿង​០០៤ មាន​វិមតិ​សង្ស័យ​ជាក់​ច្បាស់​ថា តើ​ជនសង្ស័យ​ក្នុង​សំណុំរឿង​នេះ ស្ថិតនៅ​ក្នុង​ប្រភេទ​នៃអ្នកទទួលខុសត្រូវ​ខ្ពស់បំផុត ស្រប​តាម​មាត្រា ២ ស្តី​អំពី​សមត្ថកិច្ច​យុត្តាធិការ នៃ​ច្បាប់​ស្តីពី​ការបង្កើតសាលាក្តីខ្មែរក្រហមដែរ ឬ​យ៉ាងណា?
 
សហចៅក្រម​ស៊ើបអង្កេត បានបញ្ជាក់​ថា ប្រសិន​បើ​តុលាការ​មិន​មាន​យុត្តាធិការ​ទេ នោះ​វា​នឹង​មិនមែន​ជារឿង​សមស្រប​នោះ​ឡើយ ក្នុងការ​ដែល​ត្រូវ​ជំរុញ​ឲ្យមាន​ការដាក់ពាក្យ​សុំតាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី​បន្ថែម ទៅ​លើ​ពាក្យសុំ​តាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី ដែល​មាន​ចំនួន ២០០ រួចមកហើយ នៅ​ក្នុងសំណុំរឿង​នេះ។ ការនេះ អាច​នឹង​បង្កើតឲ្យមាន​ការរំពឹង​ទុក ឬ​ក្តីសង្ឃឹម​របស់​ជនរងគ្រោះ ដែល​នឹង​មិន​អាច​សម្រេចបាន នា​ពេល​ក្រោយ​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ