អានតួអត្ថបទ
អាមេរិក​

សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​អាវុធ​ នៅ​សភា​

នៅសភា​អាមេរិក​ ​ថ្ងៃ​ព្រហស្បតិ៍​២៣មិថុនា​នេះ សមាជិក​សភា​​​បក្ស​ប្រជាធិបតេយ្យ​ជាច្រើនរូប​បាន​ប្តេជ្ញាចិត្ត​បន្ត​​ អង្គុយ​ធ្វើបាតុកម្មប្រឆាំង​អាវុធ តទៅទៀត។ បាតុកម្ម​​នេះ​មានការគាំទ្រ​ពេញទំហឹង​ពី​ប្រធានាធិបតី​អូបាម៉ា។ បក្ស​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​​​នេះ​ឡើង ​តាំងពី​ថ្ងៃ​ពុធមក ក្រោយ​សភា​មិនព្រម​អោយ​​មាន​ការ​បោះឆ្នោត​​លើ​សំណើច្បាប់​​រឹតបន្តឹង​ការ​ ប្រើប្រាស់​​​​​អាវុធ។

សភា​អាមេរិក នៅ​ក្រុងWashington
សភា​អាមេរិក នៅ​ក្រុងWashington REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

១០ថ្ងៃ​ក្រោយភេរវកម្ម​នៅ​Orlando រដ្ឋFloride សមាជិក​សភា​​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​​បាន​នាំគ្នា​អង្គុយ​បាតុកម្ម​នៅ​សភា​ តវ៉ា​ចំពោះ​ការ​ដែល​សភា​​មិនអនុញ្ញាត​​​អោយ​មានការ​បោះឆ្នោត​​លើ​សំណើ​ច្បាប់​រឹតបន្តឹង​​ការ​ប្រើប្រាស់​អាវុធ។

សំណើច្បាប់គ្រប់គ្រង​អាវុធ​​របស់​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​មាន២ចំនុច៖ ​ទី១- ​គឺ​ ត្រួត​ពិនិត្យ​​អតីតភាព​របស់​​អតិថិជន​ ​ ទោះ​ជា​ការលក់​អាវុធ​​ត្រូវធ្វើ​​នៅ​តាម​អ៊ីនថឺនេត​ក៏ដោយ។ ទី២ គឺ​ហាមឃាត់​មិនអោយ​លក់​អាវុធ​​​ដល់ដៃ​​​​ជនដែល​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ភេរវកម្ម ពី​អាជ្ញាធរ។ លោក​ប៉ូល រ៉ាយយ៉ាន់ ជា​ប្រធាន​សភា មកពី​បក្សប្រឆាំង​​សាធារណរដ្ឋ​ ក៏ដូច​ជាសមាជិក​សភា​​បក្ស​សាធារណរដ្ឋ​​ជំទាស់​ដាច់ខាត​​​មិនអោយ​ប៉ះពាល់​សិទ្ធិ​កាន់អាវុធ​ ចែង​​ក្នុង​រដ្ឋធម្មនុញ្ញឡើយ។ ​

ទោះ​យ៉ាងនេះក្តី សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​សន្យា​មិនបោះបង់​ជនរងគ្រោះ​ក្នុង​ហិង្សា​ភេរវកម្ម​នៅ​រង្គសាល​អ្នកស្រលាញ់​ភេទដូចគ្នា​ នៅ​Orlando  កាលពី​យប់​ថ្ងៃ​១១មិថុនា​ទេ។ ​ភេរវកម្ម​ថ្ងៃ១១មិថុនា បាន​សម្លាប់​ម​នុស្ស​៤៩នាក់ ធ្វើអោយ​បក្ស​ប្រជាធិបតេយ្យ​របស់​លោកអូបាម៉ា​ដាក់សំណើ​ច្បាប់ជាច្រើន​ ក្នុងទិសដៅ​រឹតបន្តឹង​អាវុធ ទៅអោយ​សភា។

ពេលនេះ​ សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​បាន​ទាមទារ​អោយ​ថ្នាក់ដឹកនាំ​បក្ស​សាធារណរដ្ឋ​​​លុបចោល​​ថ្ងៃសម្រាក​បុណ្យជាតិ ៤កក្កដា​ខាងមុខ​ ព្រោះថា ​សម្រាប់​បុណ្យជាតិ​៤កក្កដា សភា​មានពេល​សម្រាក​ការងារ​២សប្តាហ៍។ បក្ស​ប្រជាធិបតេយ្យ​ចង់អោយ​សភា​យកពេល​សម្រាក​នេះ មក​ជជែក​ពី​ច្បាប់គ្រប់គ្រងអាវុធ​វិញ។ ប៉ុន្តែ​ ​ប្រធាន​សភា​​បាន​បដិសេធ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ