អានតួអត្ថបទ
អាមេរិក

អាមេរិក៖សភា​បាន​យល់ព្រម​ដំឡើង​កម្រិត​អតិបរមា​នៃ​បំណុលសាធារណៈ​ដល់​ឆ្នំា ២០១៥

នៅ​ទីបំផុត នា​យប់​ថ្ងៃ​ពុធ ទី១២ កុម្ភៈ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​ដំឡើង​កម្រិត​អតិបរមា​នៃ​បំណុល​សាធារណៈ​រហូត​ដល់​ខែ​មីនា ឆ្នំា ២០១៥។ បន្ទាប់​ពី​ក្រុមតំណាងរាស្រ្ត ក្រុម​សមាជិក​ព្រឹទ្ធសភា​ក៏​បាន​ផ្តល់​ការ​យល់ព្រម​របស់​ខ្លួន​ដែរ។ តាម​រយៈ​កិច្ចព្រមព្រៀង​ដំឡើង​កម្រិត​អតិបរមា​នៃ​បំណុល​សាធារណៈ​នេះ នឹង​ធ្វើ​ឲ្យ​អាមេរិក​បាន​រួច​ផុត​ពី​វិបត្តិថវិកា​ដែល​បាន​ជួប​ប្រទះ​យ៉ាង​ខ្លំាង​នា​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​គឺ​ការ​ប្រទាញប្រទង់​គ្នា​រវាង​ក្រុមតំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា និង​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​បក្ស​ប្រឆំាង និង​មាន​សម្លេង​ច្រើន​នៅ​ក្នុង​រដ្ឋសភា។

វិមាន​រដ្ឋសភា​អាមេរិក
វិមាន​រដ្ឋសភា​អាមេរិក REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

នៅ​លើក​នេះ និង​ខុស​ពី​លើក​មុនៗ ក្រុមតំណាងរាស្រ្ត​របស់​គណបក្ស​សាធារណរដ្ឋ​មិន​បាន​បោះឆ្នោត​ជំទាស់​ទេ។ មួយ​វិញ​ទៀត និង​ជាលើកទីមួយ​គិត​តំាង​ពី ៣ឆ្នំា​កន្លង​ទៅ ដែល​គណបក្ស​សាធារណរដ្ឋ​បាន​បោះឆ្នោត​យល់ព្រម​ឲ្យ​ដំឡើង​កម្រិត​អតិបរមា​នៃ​បំណុល​សាធារណៈ ដោយ​គ្មាន​ដាក់​លក្ខខណ្ឌ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ពី​ជោគជ័យ​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ដែល​បាន​ជំរុញ​ឲ្យ​សភា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ករណី​ណា​ដែល​អាមេរិក​ត្រូវ​ផុងខ្លួន​ក្នុង​វិបត្តិ​ថវិកា​ជា​ថ្មី​នោះ។

រហូត​មក​ដល់​ពេល​នេះ ក្រុមអ្នកអភិរក្សនិយម​តែងតែ​ទទួល​បាន​សម្បទាន​នៅ​គ្រប់​ការ​បោះឆ្នោត​ទំាង​អស់ តែ​នៅ​ក្នុង​ឆ្នំា ២០១១ ការ​ត ថ្លៃ​គ្នា​ផ្នែក​នយោបាយ​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​មិន​ទុកចិត្ត​គ្នា រហូត​ដល់​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​របស់​អាមេរិក​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លំាង។ តែ​តំាង​ពី​ពេល​នោះ​មក លោក​អូបាម៉ា​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត ដោយ​បិទ​គ្រប់​ការ​ចរចា តាម​តែ​ការ​ញាក់​ពី​ក្រោយ​របស់​ក្រុមប្រឆំាង​ទៀត​ឡើយ។ លោក​អូបាម៉ា​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា ការ​ដំឡើង​កម្រិត​អតិបរមា​នៃ​បំណុល​សាធារណៈ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​លក្ខខណ្ឌ។ ដូច្នេះ​អ្វី​ដែល​លោក​អូបាម៉ា​បាន​ទទួល​នូវ​ពេល​នេះ ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ការ​បែកខ្ញែក​គ្នា​នៅ​ផ្ទៃក្នុង​របស់​គណបក្សសាធារណរដ្ឋ។

តាម​ពិត​ទៅ គឺ​គណបក្សជ្រុលនិយម Tea Party ទេ​ដែល​តែងតែ​យក​ជើង​រាទឹក​ចង់​ឲ្យ​អាមេរិក​ធ្លាក់​ក្នុង​វិបត្តិ​ថវិកា។ គណបក្ស​មួយ​នេះ​តែងតែ​ញុះញង់​ឲ្យ​គណបក្សសាធារណរដ្ឋ​បោះឆ្នោត​បដិសេធ​ការ​ដំឡើង​កម្រិត​អតិបរមា​នៃ​បំណុល​សាធារណៈ​ដែល​ស្នើ​ឡើង​ដោយ​គណបក្សប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា។ តែ​សព្វ​ថ្ងៃ ជម្លោះ​ប្រឈម​មុខ​គ្នា​កំពុង​កើត​មាន​ឡើង​រវាង​ប្រមុខ​ដឹកនំា​គណបក្ស Tea Party និង​គណបក្សសាធារណរដ្ឋ។ ជម្លោះ​ដែល​បាន និង​កំពុង​ផ្តល់​ចំណេញ​ឲ្យ​គណបក្សប្រជាធិបតេយ្យ​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ