អានតួអត្ថបទ
អឺរ៉ុប

អំពើ​ពុក​​រលួយ​ នៅ​​តែ​​បន្ត​ ​ស៊ី​រូង​ផ្ទៃ​​ក្នុង​​ ​​នៅ​បណ្តា​​​ប្រទេស​ចាយ​​លុយ​​ ​អឺរ៉ូ​

នៅ​​ថ្ងៃ​​ពុធ​​ទី៥​ធ្នូ​នេះ​ អង្គការ​​​​ ដើម្បី​​​តំលា​ភាព​​​អន្តរជាតិ​​Transparency​ International ​បាន​​​​ចេញ​​​ របាយការណ៍​​ប្រចាំ​ឆ្នាំ​ របស់​​ខ្លួន​ ស្តី​​​​​អំពី​​​ អំពើ​​ពុក​​រលួយ​​ ដែល​​នៅ​តែ​​​មាន​​វត្តមាន​​​ នៅ​ក្នុង​​ពិភពលោក​​។ យោងតាម​របាយការណ៍​របស់​ អង្គការ​ Transparency​ International​ អំពើ​​​ពុក​​រលួយ​ បាន​​ប៉ះពាល់​ ​ដល់​​បណ្តា​​ប្រទេស​​ ​ដែល​​ត្រូវ​​​រង​​គ្រោះ​​ដោយ​​វិបត្តិ​​សេដ្ឋកិច្ច​ ​និង​​ហិរញ្ញវត្ថុ​ ធ្ងន់ធ្ងរ​​​​ខ្លាំង​​ជាងគេ​នៅ​ក្នុង​​តំបន់អឺរ៉ូ​​ ជាអាទិ៍​ គឺ​​ប្រទេស​​ក្រិក​និង​ ប្រទេស​អ៊ីតាលី​។

អង្គការ​​តំលាភាព​​អន្តរជាតិ​
អង្គការ​​តំលាភាព​​អន្តរជាតិ​ http://www.transparency.org
ផ្សាយពាណិជ្ជកម្ម

ក្នុង​​របាយការណ៍​​របស់​​ខ្លួន​​ ស្តី​​អំពី​​ អំពើ​ពុក​រលួយ​ អង្គការ​​​ដើម្បី​​តំលា​ភាព​​អន្តរជាតិ​ បាន​ដាក់​ ពិន្ទុសំរាប់​វាយ​តំលៃ​​​អំពើ​ពុក​​រលួយ ដល់​ប្រទេស​ ចំនួន​ ១៧៦​ ប្រទេស ដោយ​បាន​ដាក់​​ ពី​ សូន្យ​ ដល់​លេខ​ ១០០។

ពិន្ទុ​សូន្យ​ សំរាប់​ប្រទេស​​ពុក​រលួយ​ខ្លាំង​ជាង​គេ និង​ ១០០​ សំរាប់​​ប្រទេស​ ពុក​រលួយ​តិច​តួច​បំផុត។

ឆ្នាំ​នេះ​​ ប្រទេស​ អ៊ីតាលី​​ និង​ ក្រិក​​ ដែល​ ធ្លាប់​មាន​បញ្ហា​សេដ្ឋកិច្ច បាន ទទួល​ពិន្ទុ​ខ្ពស់ ​ជាប់​ ចំណាត់​ថ្នាក់​​ជា​បន្ត​បន្ទាប់​​គ្នា លេខ​ ៧២​​ និង​ ៩៤។​ អ៊ីតាលី​​​​ ទទួល​ពិន្ទុ ៤២​​ពិន្ទុ ថយ​ចំណាត់​ថ្នាក់​ បី​ ដង​ រី​ឯ ក្រិក​ទទួល​ ៣៦​ ពិន្ទុ ថយ​ចំណាត់ថ្នាក់​ ១៤​​ដង នេះ​ បើ​ប្រៀប​ទៅ​នឹង​ ឆ្នាំ​ ២០១១។

ចំពោះ​ បណ្តា​ប្រទេស​​ ដែល​ជំពាក់​បំណុលធ្ងន់​ធ្ងរ និង​ ​​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ នា​ពេល​ថ្មី​ៗ​កន្លង​មក​​​ ក៏​ទទួល​ ចំណាត់​ថ្នាក់​ យ៉ាប់​យ៉ឺន​​ ដែរ ​ ដូច​ជា​ ប្រទេស​ អៀរឡង់​ ទទួល​បាន​​ចំណាត់​ថ្នាក់​ លេខ​​ ២៥ អេស្ប៉ាញ​ លេខ ៣០​ និង​ ព័រទុយហ្គាល់ លេខ ៣៣។ ប្រទេស​ទាំង​បី នេះ​មាន​ ពិន្ទុ​ខ្ពស់​ជាង​ ៦០។

ប្រទេស​ដែល មិន​សូវ​​​​​ជួប​វិបត្តិ​​ ដូច​ជា​ អាល្លឺម៉ង់​ និង​ បារាំង ទទួល​ពិន្ទុ​ខ្ពស់​ជាង​ ៧០​ពិន្ទុ ហើយមាន ចំណាត់​ថ្នាក់​​ បន្ត​បន្ទាប់​គ្នា លេខ ១៣​​និង​ ២២​។​

ប្រទេស​រុស្ស៊ី​ នៅ​តែ​មាន​ឈ្មោះ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល ពុករលួ​យ​ ខ្លាំង​ក្លា​ ដោយ​បាន​ ទទួល​ចំណាត់​ថ្នាក់​លេខ ១៣៣​ និង​ បាន​​២៨​ពិន្ទុ។​ ប៉ុន្តែ​ មាន​ស្ថាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន​ ដោយសារ​ អំពើ​ពុក​រលួយ​ ​​​ថយ​ចុះ​មួ​យ​កំរិត។ រុស្ស៊ី​ បានចំណាត់​ថ្នាក់​ ល្អ​ជាង​មុន​ ១០​ដង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ