អានតួអត្ថបទ
គុយបា

ថ្ងៃ​​កាន់ទុក្ខ​​លោក​​ហ្វីដែល​ កាស្ត្រូ​​ ចុងក្រោយ​​នៅ​​គុយបា​ គុយបា​​មិនធ្វើ​​រូបសំណាក​​និមិត្តរូប​​​​កាស្ត្រូ​ទេ​

ថ្ងៃអាទិត្យ​នេះ​ ជាថ្ងៃ​​ទី៩ និង​ជា​ថ្ងៃ​ចុងក្រោយ​ដែល​ប្រជាជន​គុយបា​កាន់ទុក្ខ​បិតា​បដិវត្ត​ ​​ហ្វីដែល កាស្ត្រូ។ លោក​កាស្ត្រូ​ ទទួល​មរណភាព​ កាលពី​ថ្ងៃ២៥វិច្ឆិកា ក្នុង​ជន្មាយុ​៩០ ឆ្នាំ។ គុយបា​ប្រកាស​មិនធ្វើ​រូបសំណាក​អ្វី ដើម្បី​ជា​និមិត្តរូប​ដល់​បិតា​ឯករាជ្យ​ទេ។ ធាតុ​របស់​លោក​នឹង​បញ្ចុះ​នៅ​ក្រុង​សាន់ចាហ្កូ ​​ក្បែរ​​​​​ចេតិយ​​បិតា​ឯករាជ្យ ​ចូសេ ម៉ាទី និង​វីរបុរស​​ជាតិ​ច្រើនរូប​ទៀត។

ថ្ងៃអាទិត្យ​នេះ ជាថ្ងៃ​កាន់ទុក្ខ​លោក​ហ្វីដែល កាស្ត្រូ ជា​លើកចុងក្រោយ​
ថ្ងៃអាទិត្យ​នេះ ជាថ្ងៃ​កាន់ទុក្ខ​លោក​ហ្វីដែល កាស្ត្រូ ជា​លើកចុងក្រោយ​ Reuters
ផ្សាយពាណិជ្ជកម្ម

គុយបា​មិនធ្វើ​រូបសំណាក​និមិត្ត​រូប​ដល់​បិតា​ឯករាជ្យ​ហ្វីដែល កាស្ត្រូ ក៏ព្រោះតែ​កាលពី​នៅ​រស់ លោក​ហ្វីដែល​ កាស្ត្រូ​ មិនចង់​មាន​រូបសំណាក​អ្វី​សម្រាប់​លោក ពេល​លោក​ស្លាប់​នោះទេ។ នេះ​បើ​យោងតាម​​​​ការប្រកាស​របស់​​​លោក​រ៉ាអ៊ូល កាស្ត្រូ នៅថ្ងៃ​សៅរ៍ម្សិលមិញ។

ថ្ងៃអាទិត្យ​នេះ ជា​ថ្ងៃ​កាន់ទុក្ខ​ចុងក្រោយ​នៅ​គុយបា។ ធាតុ​របស់​លោក​​នឹង​ត្រូវ​​បញ្ចុះ នៅ​​​​ក្រុង​សាន់ចាហ្កូ ជា​ក្រុង​តំណាង​បដិវត្ត​គុយបា។ ​​ពិធីបុណ្យ​សព​ថ្ងៃអាទិត្យនេះ ធ្វើ​បែប​សាមញ្ញ​ ជា​គ្រួសារ ​តែ​ក៏​មាន​វត្តមាន​របស់​មេដឹកនាំ​បរទេស​មួយចំនួន​ដែរ។

ម្សិលមិញនេះ លោក​រ៉ាអ៊ូល កាស្ត្រូ ​បាន​ស្បថ​នៅ​ចំពោះ​ព្រលឹង​បងប្រុស​ថា ​នឹង​ការពារ​ទឹកដី និង​របប​សង្គមនិយម​គុយបា។ ​លោក​រ៉ាអ៊ូល បាន​ទទួល​អំណាច​ពី​លោក​ហ្វីដែល កាស្ត្រូ ​កាលពី​ឆ្នាំ២០០៦ ប៉ុន្តែ ការ​ដឹកនាំ​គុយបា នៅតែ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​បងប្រុស​លោក​ជាប្រចាំ។

ទោះយ៉ាង​នេះក្តី លោក​រ៉ាអ៊ូល បាន​ធ្វើ​កំណែទម្រង់​បើក​ចំហរទីផ្សារ​បាន​ខ្លះៗ ហើយ​ក៏បាន​ធ្វើអោយ​អន្តរជាតិ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ ដោយសារ​លោក​បាន​ខិតទំនាក់ទំនង​គុយបា ទៅរក​សហរដ្ឋ​អាមេរិក​ដែលជា​សត្រូវ​រាប់ជំនាន់​មកហើយនោះ។ លោក​រ៉ាអ៊ូល បាន​ប្រកាស​ចុះចេញ​ពី​អំណាច នៅ​ឆ្នាំ២០១៨ ប៉ុន្តែ ​គុយបា​នៅតែ​ប្រកាន់​ជំហរ​ដើរតាម​ផ្លូវ​លោក​ហ្វីដែល​ កាស្ត្រូ។ ​

ត្បិតថា ហ្វីដែល ​កាស្ត្រូ​គ្មាន​រូបចម្លាក់ រឺ​រូបសំំណាកអ្វីតំណាង​ ក្នុង​ប្រទេស​មែន តែ​លោក​ជា​និមិត្តរូប​បិតា​បដិវត្តពិតប្រាកដ ​​​សម្រាប់​ប្រជាជន​គុយបា​ទូទៅ។ ដោយឡែក លោក​ក៏​​មាន​ចំណែក​​​ធ្វើអោយ​គុយបា​ក្លាយជា​ប្រទេស​​ក្រីក្រ​បំផុត​មួយដែរ ក្នុងពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ