អានតួអត្ថបទ
អង់គ្លេស

ខ្យល់​ព្យុះ​ត្រជាក់​សម្លាប់​មនុស្ស​ពីរ​នាក់ នៅ​អង់គ្លេស

បុរស និងស្រ្តី​ពីរនាក់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ខ្យល់ព្យុះ ដែល​បាន​បក់បោក​ខ្លាំង​ទៅលើ​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​សុក្រ។ រហូតមក​ដល់​ល្ងាច​ថ្ងៃសៅរ៍ ខ្យល់​ព្យុះ នៅ​រដូវត្រជាក់​បង្ក​ឲ្យ​ រលំបាក់ដី ចំណែក​​ចរន្ត​អគ្គិសនី ​ផ្លូវ​ធ្វើដំណើរ ត្រូវ​កាត់ផ្តាច់ នៅជាច្រើន​កន្លែង។

រលកយក្ស​បោកបក់​ដោយ​ខ្យល់ព្យុះ​នៅ​ភាគខាងត្បូង​អង់គ្លេស
រលកយក្ស​បោកបក់​ដោយ​ខ្យល់ព្យុះ​នៅ​ភាគខាងត្បូង​អង់គ្លេស ©REUTERS/Toby Melville
ផ្សាយពាណិជ្ជកម្ម

 

អង់គ្លេស​នៅមិនទាន់​ចាកផុត​ពីគ្រោះ​មហន្តរាយ​ខ្យល់ព្យុះ ដែល​បាន​យាយី​អង់គ្លេស អស់​ប៉ុន្មាន​សប្តាហ៍ មកហើយ។ នៅទីក្រុង​ឡុងដ៍ ស្រ្តី​ម្នាក់​បាន​ស្លាប់​នៅក្នុង​រថយន្ត​ដែល​ត្រូវ​ដើមឈើ​រលំ បាក់​សង្កត់លើ។ ភាគខាងត្បូង​ប្រទេស​អង់គ្លេស​រងគ្រោះ​ខ្លាំង ដោយ​ខ្យល់ព្យុះ​ទឹកភ្លៀង។ អ្នកដំណើរ​វ័យ​៨៥​ឆ្នាំ​បាន​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស នៅពេល​ខ្យល់​បក់បោក​ខ្លាំង​ទៅលើ​កប៉ាល់​ទេសចរណ៍។

មនុស្ស​ជាង​៣០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ជា​បន្ទាន់​ពី​ភោជនីយដ្ឋាន​មួយ ដោយសារ​តែ​ខ្យល់​វាយបំបែក​បង្អួច​កញ្ចក់។ ចំណែក​មនុស្ស​ពីរនាក់​ដែល​ដើរ​លេង​ភ្នំពីរនាក់​ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​បាត់ខ្លួន នៅ​អេកូស កាលពីថ្ងៃ​សៅរ៍។

ខ្យល់ព្យុះ​​ពេញ​មួយ​យប់ថ្ងៃ​សុក្រ បាន​ធ្វើ​ឲ្យ​សម្បែង​ប្រជាជន​អង់គ្លេស​ជាង​មួយសែន បួនម៉ឺន​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់ នៅថ្ងៃ​សៅរ៍នេះ។ អាជ្ញាធរ​រកឃើញ​ដើមឈើ​រលើង​ឬស​ជាង​១២០​ដើម ដែល​រលំបាក់ ឃាំងផ្លូវ​រថយន្ត និង​ផ្លូវរទេះ​ភ្លើង ជាង​១០​នៅភាគខាងត្បូង​អង់គ្លេស។

រហូត​មក​ដល់​ល្ងាច​ថ្ងៃសៅរ៍​ខ្យល់ព្យុះ នៅមិន​ទាន់​ថមថយ​កម្លាំង ដោយ​នៅតែ​រត់​ក្នុងល្បឿន ១៣០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង។ អ្នកព្យាករ​ឧតុនិយម​អង់គ្លេស​បាន​ព្រមាន​ពី​គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​ជាថ្មី នៅពេល​ដែល​តំបន់​ជា​ច្រើន​របស់​អង់គ្លេស​កំពុង​ត្រាំ​នៅក្នុង​ទឹក​ជំនន់​រួចទៅហើយនោះ។ ភ្លៀង​នៅ​បន្ត​ធ្លាក់ខ្លាំង​នៅ​ថ្ងៃសៅរ៍ ហើយ​ភាពស្ងប់ស្ងាត់​នឹង​អាច​មាន​វិញ នៅថ្ងៃ​អាទិត្យ​នេះ។

នៅ​ភាគពាយ័ព្យ​ប្រទេស​បារាំង​វិញ ខេត្ត ជាប់​សមុទ្រ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​អង់គ្លេស រង​ប៉ះពាល់​ខ្លាំងណាស់​ដែរ​ពី​ខ្យល់ព្យុះ​អុលឡា។ ខ្យល់ព្យុះ​ដែល​សំដៅ​សមុទ្រ​ភាគខាងជើង​បារាំង​កាលពីថ្ងៃ​សៅរ៍ បាន​កាត់ផ្តាច់​អគ្គិសនី​របស់​ផ្ទះ​ប្រជាជន​បារាំង ជាង ១សែននាក់។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ