អានតួអត្ថបទ
ស្វ៊ីស

ស្វ៊ីស​ជាប់​លេខជា​ប្រទេស​មាន​ភាព​សុខដុមរមនា​ជាង​គេ​នៅ​លើ​ពិភពលោក

ស្វ៊ីស​ជា​ប្រទេស​មាន​សុភមង្គល​ជាង​គេ​នៅ​លើ​ពិភពលោក ! បន្ទាប់​មក​គឺ​ប្រទេស​អ៊ីស្លង់ ដាណឺម៉ាក ន័រវេស និង​កាណាដា។ នេះ​បើ​តាម​របាយការណ៍​សិក្សា​អន្តរជាតិ​ស្តីអំពី​សុភមង្គល​នៅ​លើ​ពិភពលោក ដែល​ចេញ​ផ្សាយ​ពី​ទី​ក្រុង​ញូវយ៉ក នៅល្ងាច​​ថ្ងៃព្រហស្បតិ៍​​ម្សិលមិញ។

ស្វ៊ីសប្រទេស​ជើង​ឯកពិភពលោក​​ផ្នៃក​សុខដុមរមនា
ស្វ៊ីសប្រទេស​ជើង​ឯកពិភពលោក​​ផ្នៃក​សុខដុមរមនា REUTERS/Arnd Wiegmann
ផ្សាយពាណិជ្ជកម្ម

ហ្វាំងឡង់ ហូឡង់ ស៊ុយអែត​ នូវែលសេឡង់ និង​អូស្ត្រាលី ស្ថិត​ក្នុង​លំដាប់​១០​ប្រទេស​ដំបូង​គេ​ ចំណែក​សហរដ្ឋ​អាមេរិក​ជាប់​លេខ​១៥ ​ប្រទេស​បារាំងជាប់​លេខ​២៩។ ឯ​ប្រទេស​នៅ​អាហ្វ្រិក​វិញ ស្ថិត​ក្នុង​លំដាប់​ចុង​ប៉ូច​​បំផុត។

 
នេះ​គឺ​ជា​​​លើក​ទី​បី​ ហើយ​ដែល​អ្នក​ស្រាវជ្រាវ​បាន​ចេញ​របាយការណ៍​ស្តីអំពី​សុភមង្គល​នៅ​លើ​ពិភពលោក​ ព្រោះការ​​​វាយ​តម្លៃ​ និងផ្តល់​​ចំណាត់​ថ្នាក់​​ប្រទេស​នីមួយៗ​ (១៥៨​ប្រទេសនៅ​លើ​ពិភពលោក) ទៅ​តាម​កំរិត​​នៃ​ភាព​រីក​រាយនិង​សុខដុមរមនា​របស់​ពលរដ្ឋ​ អាច​មាន​ឥទ្ធិពល​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ និង​រដ្ឋាភិបាលគិត​គូរ​អំពី​ការ​ដឹកនាំ​ប្រទេស​របស់​ខ្លួន។ របាយការណ៍​លើក​ទី​មួយ​ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១២។

ដើម្បី​អាច​សម្រេច​ចេញ​ជា​សេចក្តី​សន្និដ្ឋាន​ មាន​ចំណាត់​ថ្នាក់​សម្រាប់​ឆ្នាំ​២០១៥​នេះ​បាន អ្នក​ស្រាវជ្រាវ​​បាន​ផ្តោត​ការ​សិក្សា​ទៅ​លើចំណុច​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​​ ៖ ​ការ​រស់រាន​ (អាយុ​​វែងឬ​ខ្លី)​ប្រកប​ដោយ​សុខភាព​ល្អ​ -ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំរបស់​ពលរដ្ឋ​ម្នាក់ៗ -ការ​គាំទ្រ​របស់​សង្គម តើមាន​ទី​ពំនាក់​អាស្រ័យ​បាន​ប៉ុណ្ណា ? ​-ទំនុក​ចិត្ត​របស់​ពល​រដ្ឋ​​ទៅ​លើ​អ្នក​នយោបាយ​ ថាគ្មាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ទៅ​លើ​សេរីភាព​នៃ​ជម្រើស​ជីវិត និង​កំរិត​នៃ​សប្បុរសធម៌។

អ្នក​ជាប់​ចំណាត់​ថ្នាក់​១៣​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក គឺ​ជា​ប្រទេស​ដដែល​ដែល​បានជាប់​លេខ​កាលពី​ឆ្នាំ​២០១៤​ គ្រាន់​ប្តូរ​លេខ​រៀង​ប៉ុណ្ណោះ។ ប្រទេស​ទាំងនោះ​ មានលក្ខខណ្ឌ​ជីវិត​រស់​នៅ​ មាន​បាន​ផង​ និង​ការ​គាំទ្រ​សង្គ​ម​ខ្លាំង​ផង​ ហើយ​មាន​រដ្ឋាភិបាល​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ស្មោះត្រង់។​ ចំណែក​ក្រុម​ប្រទេស​ក្នុងចំណាត់​ថ្នាក់​បន្ត​បន្ទាប់​មក ខ្លះ​​មិន​សូវ​មាន​ចំណូល ខ្លះ​មិន​សូវ​មាន​​ជំនួយ​សង្គម និង​ខ្លះ​ខ្វះ​ទាំង​ពីរ​មុខ​តែ​ម្តង។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ក្រៅ​អំពី​លុយ ភាព​ស្មោះ​ត្រង់ ទំនុក​ចិត្ត​ និង​សុខភាព ដើរ​តួ​នាទី​ស្មើ​គ្នា​ក្នុង​ការ​ទ្រទ្រង់​ប្រទេស​ឱ្យ​មាន​សុភមង្គល។ វិបត្តិ​សេដ្ឋកិច្ច ឬ​គ្រោះធម្មជាតិ មិន​ប្រាកដ​​​នាំ​អពមង្គល​ដល់​ប្រទេស​ជាតិ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ