អានតួអត្ថបទ
បារាំង-រុស្ស៊ី

បារាំង-រុស្ស៊ី៖​លោកពូទីន​លុបចោល​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៩ តុលា

នៅ​ទីបំផុត វិមាន​ក្រេមឡាំង​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​នា​ថ្ងៃ​ចន្ទ ទី១១ តុលា​ថា លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​សម្រេច​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៩ តុលា​សប្តាហ៍​ក្រោយ។ ការ​សម្រេច​របស់​លោក​ពូទីន​របៀប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​យល់ព្រម​ទទួល​លោក​ពូទីន​តែ​ក្នុង​ករណី​ណា​ដែល​លោក​ពូទីន​យល់ព្រម​និយាយ​ពី​បញ្ហា​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​លុបចោល​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៩ តុលា
លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​លុបចោល​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៩ តុលា REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

« លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី​ត្រូវ​មក​កាន់​ទីក្រុង​ប៉ារីស​នា​ពេល​ខាង​មុខ​ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ផ្សេងៗ និង​នៅ​ក្នុង​ពិធី​ផ្សេងៗ​ទៀត។ ខ្ញុំ​ទទួល​ជួប​លោក​ពូទីន​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​នេះ តែ​នៅ​ក្នុង​ក្របខណ្ឌ​ណា​ដែល​ទស្សនកិច្ច​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​និយាយ​ពី​បញ្ហា​នៅ​ក្នុង​ប្រទេស​ស៊ីរី និយាយ​ពី​រឿង​ស៊ីរី​តែ​មួយ​គត់។

ខ្ញុំ​បាន​ជម្រាប​ព័ត៌មាន​នេះ​ទៅ​ឲ្យ​លោក​ពូទីន​ដឹង​រួច​ហើយ​ថា បើ​គាត់​ត្រូវ​មក​ប៉ារីស ខ្ញុំ​នឹង​មិន​ជូន​ដំណើរ​គាត់​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ផ្សេងៗ ឬ​មួយ​នៅ​ក្នុង​ពិធី​អ្វី​ផ្សេង​ទៀត​ទេ។ តែ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ដើម្បី​បន្ត​កិច្ចសន្ទនា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។
 
ទីបំផុត លោក​ពូទីនបានសម្រេច​ឈប់​មក​ប៉ារីស និង​សុខចិត្ត​លើក​ទស្សនកិច្ច​នេះ​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ការ​សម្រេច​ចិត្ត​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចសន្ទនា​នៅ​ពេល​ក្រោយ​ដែរ តែ​ពេល​នេះ គាត់​អត់​មក​ប៉ារីស​ទេ។ ចាប់​ពី​ពេល​នេះ​ទៅ និង​អ្វី​ដែល​ខ្ញុំ​សង្ឃឹម​នោះ​គឺ​ថា បើ​រុស្ស៊ី​សម្រេចចិត្ត​ពិតប្រាកដ​នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ការ​បិទបញ្ចប់​ការ​ទម្លាក់​គ្រាប់បែក​លើ​ស៊ីរី​ដោយ​ជួយ​គាំទ្រ​របប​ស៊ីរី​នោះ ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តើម​កិច្ចសន្ទនា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ