អានតួអត្ថបទ

អឺរ៉ុប​ល្បង​សមត្ថភាព​ចុះ​ចត​យាន​អវកាស​លើ​ភព​អង្គារ

លោកអ្នក​នាង​ធ្លាប់​ឮ​និង​ស្គាល់​យាន​អវកាស​Rosetta ក្នុង​បេសកកម្ម​ Mars Express នៅ​លើក​​នេះ ​អឺរ៉ុបមាន​បេសកកម្ម​ថ្មី​​មួយ​ទៀតសហការ​ជាមួយ​រុស្ស៊ី ឈ្មោះថា Exomars បង្ហោះ​​យាន​ពីរទៅ​ភព​អង្គារ។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​៧​ខែ យាន​ទាំង​ពីរ​ត្រូវ​ផ្តាច់​ខ្លួន​ពី​គ្នា នៅ​ថ្ងៃ​ទី ១៦ តុលានេះ Schiaparelli ត្រូវ​ចុះ​ចត​នៅ​លើ​ដី​ភពអង្គារ ឯ​ចំណែកTGO បន្ត​ហោះ​ក្នុង​គន្លង​តារា​វិថី​ភព​ពអង្គារ​។ នេះ​ជា​លំហាត់​ដ៏​លំបាក​មួយ​ដែល​អឺរ៉ុប​ចង់​ជម្នះ​ឱ្យ​បាន​សម្រេច។

គំនូស​បង្ហាញ​ពី​ការ​បំបែក​យាន​អវកាស TGO និង Schiaparelli ក្នុង​លំហ​អាកាស​
គំនូស​បង្ហាញ​ពី​ការ​បំបែក​យាន​អវកាស TGO និង Schiaparelli ក្នុង​លំហ​អាកាស​ ©AFP
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​តែ​អាមេរិក​ទេ ដែល​អាច​បញ្ជូន​យាន​ទៅ​ចុះ​ចត​ និង​ដាក់​ដំណើរការ​បាន​នៅ​លើ​ភព​អង្គារ។ អឺរ៉ុប​ធ្លាប់​បាន​បង្ហោះ​យាន​អវកាស​មួយដែរ​​កាលពី​១៣​ឆ្នាំ​ ទៅ​ភព​អង្គារ ប៉ុន្តែ​យាន​នោះ​គ្មាន​ផ្តល់​សញ្ញា​អ្វី​ទេ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​២០១៥​ទើប​យាន​អវកាស​អាមេរិក​បាន​បញ្ជូន​រូប​ភាព​មក​ បញ្ជាក់​ថា​យាន​Mars Express អឺរ៉ុប បាន​ទៅ​ចុះ​ចត​លើ​ភព​អង្គារ​ តែ​មិន​ដើរ​និង​មិន​មក​ពី​មូលហេតុ​អី។

ថ្ងៃ​នេះអឺរ៉ុប​កំពុង​ផ្តោត​ក្តី​​សង្ឃឹម​​​លើExoMars​ ដែល​បង្ហោះ​ចេញ​ពី​ភព​ផែនដី​នៅ​ថ្ងៃទី ១៦ មីនា ២០១៦។ បន្ទាប់​ពី​ធ្វើ​ដំណើរ​អស់​ចម្ងាយ​ជិត​៥០០លាន​គីឡូម៉ែត្រ នៅ​ថ្ងៃនេះយានរ៉ូបូ​​Schiaparelli បាន​បំបែក​ខ្លួន​ពី​យានTGO ដើម្បី​​ចុះ​ចត​លើ​ដី​ភព​អង្គារ ដែល​អឺរ៉ុប​ចង់​សម្រេច​ឱ្យ​បាន​ជា​ដាច់​ខាត​នៅ​លើក​នេះ។ ដំណើរ​ចុះចត​មានរយៈ​ពេល​បីថ្ងៃ និង​ជា​វិញ្ញាសា​ដ៏​លំបាក។​ ​មាន​ទម្ងន់ដល់​ទៅ​​ជិត ៥៧៧​គីឡូក្រាម មាន​​រាងដូច​​ទូពី​ល្បែង​ក្មេង​លេង​ រុំ​ដោយអាលុយមីញ៉ូមមាន​រន្ធ​ដូច​សំបុក​ឃ្មុំដើម្បីការ​ពារ​ការប៉ះទង្គិច យាន​រ៉ូបូ Schiaparelli ហោះ​ចុះ​ក្នុង​ល្បឿន​២១០០០គ.ម.ក្នុង​ម៉ោង លំហ​មេឃភពអង្គារ។ នៅ​ពេល​ធ្លាក់​កាន់​តែ​ទាប​ជិត​ដល់​ដី​ភព​អង្គារ​ ​ឆ័ត្រ​យោងក៏​គ្រលាស់ឡើង​និង​មូទ័រ​ឆេះ​ឡើង ធ្វើ​ជា​ហ្វ្រាំង​ទប់​ល្បឿនឱ្យ​យាន​ចុះ​ចត​លើ​ដីដោយ​សម្រួល។ ការ​ចុះ​ចត​បាន​ជោគជ័យ​គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់​នៃ​បេសកកម្ម​ExoMars ដែល​មាន​មហិច្ឆតា​ស្វែងរក​សញ្ញា​ឬ​ដាន​នៃ​ជីវិត​នា​ពេល​បច្ចុប្បន្ន​និង​អតីតកាល​លើ​ភព​អង្គារ។

 
មួយ​ម៉ោង​ក្រោយបើ​តាម​គម្រោង Schiaparelli នឹង​ត្រូវ​ផ្តើម​ធ្វើការងារ​របស់​ខ្លួនភ្លាម ដូច​ជា​វាស់​វែង​សម្ព័ន្ធ​ សីតុណ្ហភាព ល្បឿន​ខ្យល់ ដែន​អគ្គិសនី នៃ​ផ្ទៃភព។ ​ ​យាននេះ​អាច​មាន​ជីវិត​ពីរ​ទៅ ៨​ថ្ងៃប៉ុណ្ណោះ ព្រោះ​យាន​នេះ​ប្រើ​ថ្មដែល​មិន​អាច​សាក​បញ្ចូល​ភ្លើងបាន។

បេសកកម្មបន្ទាប់ ជា​ភារៈ​របស់​យាន​TGO។ នៅ​ដើម​​ឆ្នាំ​២០១៨  TGO​មានបន្ទុក​ហិត​បរិយាកាស​ក្រែង​ចាប់​បាន​​វត្តមាន​ឧស្ម័ន​មេតាន បញ្ជាក់​ថាមាន​ទម្រង់​មួយ​នៃ​ជីវិត​លើ​ភព​អង្គារ។ នៅ​ឆ្នាំ​២០២០ អឺរ៉ុប​និង​រុស្ស៊ី មាន​គម្រោង​​បញ្ជូន​យាន​​ធំ មាន​បច្ចេកវិទ្យា​ទំនើប​ជាង​ Schiaparelli ទៀត ទៅ​ខួង​ដី​​ដើម្បី​សាកល្បង​ស្វែង​រក​ដាន​នៃ​ជីវិត​បាក់តេរី​ពីមុនៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ