អវកាសយានិកបារាំងចេញជាលើកទី១ ពីយានទៅក្នុងអវកាស
នៅថ្ងៃសុក្រនេះ គឺនៅម៉ោងដែលយើងកំពុងផ្សាយព័ត៌មាន អវកាសយានិកបារាំង និងអាមេរិកពីរូបនឹងចេញពីយាន ទៅបណ្តែតខ្លួន នៅក្នុងអវកាស។ ខុសពីអវកាសយានិកអាមេរិក ដែលធ្លាប់ចេញទៅក្នុងអវកាស នេះជាលើកទី១ ដែលអវកាសយានិកបារាំងចាកចេញពី យាន ទៅក្នុងអវកាស។ ព្រឹត្តិការណ៍នេះត្រូវបាន ចាក់បញ្ចាំងដោយផ្ទាល់ នៅតាមប្រព័ន្ធផ្សព្វផ្សាយបារាំង។
ចុះផ្សាយនៅថ្ងៃ៖
រូបភាពវីដេអូស្តីពីជនជាតិបារាំងក្នុងអវកាស ត្រូវបានគេតាមដានយ៉ាងជាប់ស្អិត ក្នុងប្រទេសបារាំង។ អវកាសយានិកបារាំង លោកThomas Pesquet ដែលទៅរស់នៅក្នុងស្ថានីយ៍អវកាសតាំងពីខែវិច្ឆិកា ឆ្នាំមុន ជាជនជាតិបារាំងទី៤ ក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានអនុញ្ញាតឲ្យចេញពីយាន ទៅក្នុងអវកាស។ នៅថ្ងៃសុក្រនេះ អមដំណើរដោយអវកាសយានិកអាមេរិកាំង Shane Kimbrough Thomas Pesquet ត្រូវចេញទៅជួសជុលប្រព័ន្ធផ្គង់ផ្គង់ភ្លើងរបស់ស្ថានីយ៍អវកាសអន្តរជាតិ។
ប្រតិបត្តិការជួសជុលប្រព័ន្ធភ្លើង ដែលស្ថិតនៅក្នុងអវកាសត្រូវការពេលវេលា៦ម៉ោង និង២០នាទី។ តាមអវកាសយានិកអ៊ីតាលី ដែលជាចង្អុល បញ្ជារ Thomas Pesquet តាំងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ការចាកចេញពីយានទៅក្នុងអវកាសជារឿងគួរឲ្យរំភើប ប៉ុន្តែ ជាមួយគ្នានោះ វាក៏ប្រថុយប្រថាន គ្រោះថ្នាក់ណាស់ដែរ។ គ្មានពេលសម្រាកទៅបាយ ឬទៅបន្ទប់ទឹក ជនជាតិបារាំង និងអាមេរិក ទាំង២នាក់ ត្រូវធ្វើការក្នុងអវកាស ក្នុងរយៈពេល ធ្វើការ ៦ម៉ោង ដោយមិនឈប់ដៃ។ ពួកគេត្រូវប្រុងប្រយ័ត្ន និងតាមដានផងដែរ ឧបករណ៍ ប្រើប្រាស់ និងជាពិសេស ស្រោមដៃ ដែល បើរហែកធ្លាយហើយ និងអាចធ្វើឲ្យគេជួបគ្រោះថ្នាក់ធំនៅក្នុងអវកាស។
អវកាសយានិកមិនត្រឹមតែអស់កម្លាំងដោយសាររយៈពេលធ្វើការច្រើនម៉ោងនៅក្នុងអវកាសតែប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេត្រូវធុញថប់ និងហត់នឿយដោយសារតែឧបករណ៍សម្លៀកបំពាក់ដែលរឹតតឹងដោយសារសម្ពាធបរិយាកាស។
សូមបញ្ជាក់ថា ស្ថានីយ៍អវកាសអន្តរជាតិត្រូវវិលជុំវិញផែនដីរយៈពេល៩០នាទី។ ការណ៍នេះធ្វើឲ្យអវកាយានិកត្រូវធ្វើការរយៈពេល៤៥នាទី នៅក្រោមពន្លឺថ្ងៃ និង៤៥នាទីទៀត នៅក្នុងពិភពងងឹតស្លុង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ