អានតួអត្ថបទ
បារាំង-បែលហ្ស៊ិក

ភេរវកម្មប៉ារីស៖​ចាប់​បាន​ជន​សង្ស័យ​ Salah Abdeslam នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក

​ជន​សង្ស័យ​ម្នាក់​ឈ្មោះ Salah Abdeslam ដែល​បង្ក​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា​ត្រូវ​បាន​ប៉ូលិស​បែលហ្សិក​ចាប់​ខ្លួន​បាន​ហើយ​។ បើ​ផ្អែក​តាម​មហាអយ្យការ​បែលហ្ស៊ិក​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១៨ មីនា​ថា គេ​បាន​រក​ឃើញ​ស្នាមម្រាមដៃ​ជន Salah Abdeslam នៅ​ក្នុង​ផ្ទះ​មួយ​នៅ​ស្រុក Forest ប្រទេស​បែលហ្ស៊ិក។ គឺ​ជា​លំនៅដ្ឋាន​ដែល​ក្រុម​អ្នកស៊ើបអង្កេត​ជនជាតិ​បារាំង និង​បែលហ្ស៊ិក​ចំនួន ៦នាក់​បាន​ចូល​ឆែកឆេរ​ដោយ​ចៃដន្យ​កាល​ពី​ថ្ងៃ​អង្គារ ទី១៥ មីនា​ដើម​សប្តាហ៍ និង​បាន​ទទួល​រង​ការ​បាញ់​ប្រហារ​ពី​ក្រុម​ជនប្រដាប់អាវុធ​ពី​ក្នុង​ផ្ទះ​នោះ។

ភេរវកម្មប៉ារីស៖​រក​ឃើញ​ស្នាម​ម្រាមដៃ​ជន Salah Abdeslam នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក
ភេរវកម្មប៉ារីស៖​រក​ឃើញ​ស្នាម​ម្រាមដៃ​ជន Salah Abdeslam នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក AFP/POLICE NATIONALE/AFP
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​អ្នកនំាពាក្យ​មហាអយ្យការ​បែលហ្ស៊ិក តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត។ បើ​យោង​តាម​ទូរទស្សន៍​រដ្ឋ​បែលហ្ស៊ិក​ឈ្មោះ RTBF ឲ្យ​ដឹង​ថា អ្វីៗ​ហាក់​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ថា ជន​ម្នាក់​ក្នុង​ចំណោម​ជន​រត់​គេច​ខ្លួន​ចំនួន​ពីរ​នាក់ ក្រោយ​ផ្ទុះ​អាវុធ​នៅ​ពេល​ប៉ូលិស​ទៅ​ដល់​អាច​ជា​ជន Salah Abdeslam ដែល​រដ្ឋអំណាច​បារាំង​កំពុង​តាម​ចាប់​ខ្លួន។ តែ​ព័ត៌មាន​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា នៅ​រសៀល​ថ្ងៃ​អង្គារ ទី១៥ មីនា​ដើម​សប្តាហ៍ ក្រុម​អ្នកស៊ើបអង្កេត​ជនជាតិ​បារាំង និង​បែលហ្ស៊ិក​ចំនួន ៦នាក់​បាន​ចូល​ឆែកឆេរ​ដោយ​ចៃដន្យ​នៅ​ក្នុង​ផ្ទះ​មួយ​ស្ថិត​ក្នុង​ស្រុក Forest ប្រទេស​បែលហ្ស៊ិក តែ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​គ្រាប់កាំភ្លើង​អាកា​ជា​ច្រើន​គ្រាប់​បាញ់​ចេញ​ពី​ផ្ទះ​នោះ។ ការ​បាញ់​ត​គ្នា​រវាង​ក្រុមប៉ូលិស និង​ជនប្រដាប់​អាវុធ​បាន​បណ្តាល​ឲ្យ​ស្លាប់​ខ្មាន់​កាំភ្លើង​ម្នាក់ និង​មាន ២នាក់​រត់​គេច​ខ្លួន​ដែល​ប៉ូលិស​កំពុង​តាម​ចាប់​ខ្លួន​យ៉ាង​សកម្ម​នា​ពេល​នេះ។

តើ​ជន​ដែល​កំពុង​គេច​ខ្លួន​ទាំង​ពីរ​នាក់​នោះ​មាន​ម្នាក់​ឈ្មោះ Salah Abdeslam ឬ?។ នៅ​មិន​ទាន់​​មាន​ចម្លើយ​យ៉ាង​ណា​ទេ​ចំពោះ​សំណួរ​នេះ តែ​អ្វី​ដែល​គេ​ដឹង ស្នាម​ម្រាមដៃ​ Salah Abdeslam ត្រូវ​បាន​ក្រុម​អ្នកស៊ើបអង្កេត​បារាំង បែលហ្ស៊ិក​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​នោះ។ សូម​ជម្រាប​ជូន​ថា មាន​អាយុ ២៦ឆ្នាំ ជន Salah Abdeslam បាន​ជាប់​សង្ស័យ​ពី​បទ​បាន​រួមគំនិត​រៀបចំ​អំពើ​ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០១៥ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៣០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ