អានតួអត្ថបទ
កម្ពុជា

យ៉ាង​ហោច​ណាស់​មនុស្ស ២៥​នាក់​បាន​ស្លាប់​ដោយសារ​រញ្ជួយ​នៅ​លើ​កោះ​សូម៉ាត្រា

យ៉ាងហោច​ណាស់​មនុស្ស២៥នាក់​បាន​ស្លាប់ និង​រាប់រយ​នាក់​រងរបួស បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៥រ៉ិចទ័រ នៅ​ខេត្ត​អាឆេ លើ​កោះ​សូម៉ាត្រា​របស់​ឥណ្ឌូនេស៊ី។ នេះ​ជា​ការ​ស្រង់​ទិន្នន័យ​បឋម​ប៉ុណ្ណោះ ខណៈ​ចំនួន​អ្នក​ស្លាប់ និង​របួស​អាច នឹង​បន្ដ​កើនឡើង​ទៀត ដោយសារ​តែ​ឥទ្ធិពល នៅ​មិនទាន់​សាប​រលាប​នៅ​ឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

ព្រឹក​ព្រហាម​ថ្ងៃទី ពុធ​ទី ៥ធ្នូ​នេះ ការរញ្ចួយ​ដី​ ដែល​មាន​កម្រិត ៦,៥រ៉ិចទ័រ​នេះ​ បាន​វាយ​ប្រហារ សង្កាត់ Pidie Jaya ​ជា​តំបន់​ដែល​មាន​ប្រជាជន​ម៉ូស្លីម​តែងតែ​ធ្វើ​សេចក្តី​អធិដា្នន​ជា​រៀងរាល់​ព្រលឹម​ទៀបភ្លឺ។ រញ្ពួយ​ដី​នេះ​បាន​ចាប់​ផ្តើម​ដំបូង ក្នុង​ជម្រៅ​ដល់​ទៅ ១៧,១៦ គីឡូម៉ែត្រ ក៏ត្រូវ​បានកំណត់​ផងដែរ​ស្ថិត នៅ​រយៈ​ទទឹង ៥,៣០៨១ ដឺក្រេ និង​រយៈ​បណ្តោយ ៩៦,២៦៨៦ ដឺក្រេ។ ពិតមែន​តែ​វា​មិន​ទាន់​មាន​សញ្ញា​អំពី រលក​យក្ស​សូ​ណា​មិ​ក៏​ពិត​មែន តែ គ្រោះ​រញ្ជួយ​ដី​នេះ​ពិតជា​ខ្លាំង។ នេះ​បើតាម​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ។

ប្រធាន​នៃ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ក្នុង​តំបន់ Puteh Manaf វិញ បាន​និយាយថា​មាន​មន្ទីរពេទ្យ​តែមួយគត់​នៅក្នុង​ស្រុក​នេះ ហើយ​ត្រូវ​ផ្ទុក​អ្នក​រងរបួស​ជា​ច្រើន​ដោយសារ​រញ្ចួយ​ដីនេះ។

ចំណែក​ប្រតិការ​ជួយ​សង្គ្រោះ​ក៏​កំពុង​ប្រព្រឹត្តិ​ខណៈ​មាន​មនុស្ស​មួយ​ចំនួន​បានជាប់​នៅ​ក្រោម​កំទិច​កំទី​នៃ​ការ​រលំ​បាក់​អគារ។

ឥណ្ឌូនេស៊ី​ទទួល​បាន​បទ​ពិសោធន៍​ទាក់ទង​ទៅ​នឹង​សកម្មភាព​រញ្ជួយដី​ និង​ផ្ទុះ​ភ្នំភ្លើង​ជា​ញឹកញាប់។ ខេត្ត អា​ឆេ ស្ថិតនៅ​ភាគ​ខាងជើង​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​ជា​តំបន់​ ដែល​ងាយ​រងគ្រោះ​ដោយសារការ​រញ្ជួយ​ដី​ជាងគេ។ ជាក់ស្តែង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ កន្លង​ទៅ​មាន​រញ្ជួយ​ដី កម្រិត 6,5 រ៉ិចទ័រ​ម្តង​ដែរ ហើយ​បាន​វាយ​ប្រហារ​ភាគ​ខាង​លិច​នៃ​កោះ​ស៊ូម៉ាត្រា បានបង្ក​អ្នក​រង​របួស​ ចំនួន​៨​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ