អានតួអត្ថបទ
លីប៊ី

ភារកិច្ច​ដ៏ធ្ងន់ធ្ងរ​នៅរង់ចាំ​លោក Abdel Rahim al-Kib ​នាយក​រដ្ឋមន្ត្រីលីប៊ី​ថ្មី​

Abdel Rahim al-Kib​ គឺជា​ឈ្មោះ​របស់​លោក​នាយករដ្ឋមន្ត្រី​លីប៊ីថ្មី។​ លោកបាន​ទៅ​បំពេញ​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ​ ហើយបន្ទាប់​មកទៀត​បាន​ទៅ​ធ្វើជា​សាស្ត្រាចារ្យ​នៅ​ប្រទេស​នៃ​តំបន់​ឈូងសមុទ្រ​ពែស។​ លោកបាន​ត្រូវគេ​ជ្រើស​តែង​តាំង​ជា​នាយករដ្ឋមន្ត្រី​លីប៊ីថ្មី​នៅថ្ងៃចន្ទ​ទី៣១​តុលា​ឆ្នាំ២០១១​ក្នុងចំណោម​បេក្ខជន​ទាំងអស់​៥នាក់។​ លោក Abdel Rahim al-Kib​ ជាអ្នក​ប្រឆាំង​នឹង​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​កាដាហ្វ៊ី​ ​ ហើយបាន​ចូល​មក​រួបរួម​ប្រយុទ្ធ​ជាមួយ​ពួក​អ្នកបះបោរ​នៅ​ទីក្រុង​បេងហ្កាហ្ស៊ី​នៅ​ខែឧសភា​កន្លងទៅនេះ។

លោកនាយករដ្ឋមន្ត្រី​លីប៊ីថ្មី​  Abdel Rahim al-Kib​ នៅពេល​​ធ្វើសន្និសីទ​​កាសែត​​នៅ​ថ្ងៃទី​៣១​​តុលា​​ឆ្នាំ២០១១​
លោកនាយករដ្ឋមន្ត្រី​លីប៊ីថ្មី​ Abdel Rahim al-Kib​ នៅពេល​​ធ្វើសន្និសីទ​​កាសែត​​នៅ​ថ្ងៃទី​៣១​​តុលា​​ឆ្នាំ២០១១​ © REUTERS/Ismail Zetouny
ផ្សាយពាណិជ្ជកម្ម

បណ្តុះ​បណ្តាល​បង្កើត​កងកម្លាំង​ទ័ពជាតិ​ ​ ដកហូត​អាវុធ​ចេញពី​យុទ្ធជន​ ​ ទាំងនេះ​សុទ្ធសឹង​ជា​សំណុំរឿង​ឬ​ការដ្ឋាន​ទីមួយ​ដ៏​សំខាន់​នៅរង់ចាំ​លោក​ Abdel Rahim al-Kib ​នាយករដ្ឋមន្ត្រី​លីប៊ីថ្មី​ ​ ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រទេស​លីប៊ី។

 
សំណុំរឿង​ឬ​ការដ្ឋាន​ដ៏​សំខាន់​ដទៃទៀត​ ​ មានដូចជា​ “ការគោរព​សិទ្ធិមនុស្ស”​ ឬ​ “​រក្សា​ឯកភាព​ជាតិ”​ក៏​ជា​ភារកិច្ច​ដ៏ធ្ងន់ធ្ងរ​នៅរង់ចាំ​លោក​ Abdel Rahim al-Kib​ ​ នៅខណៈពេល​ដែល​មាន​ឆ្មាំបដិវត្តន៍​លីប៊ីខ្លះ​បាន​ត្រូវគេ​ចោទថា​ ​ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅលើ​ប្រជាជន​ដែល​ឋិត​នៅ​តំបន់​វាលខ្សាច់​សាហារ៉ា​ដែល​គេ​តែង​សន្និដ្ឋាន​ថា​ ​ ជាអ្នក​ស៊ីឈ្នួល​ធ្វើ​សង្គ្រាម​បម្រើ​មូអាម៉ារ​កាដាហ្វ៊ី។

លោក​ Abdel Rahim al-Kib ​នាយករដ្ឋមន្ត្រី​លីប៊ីថ្មី​ដឹងណាស់ថា​ ​ លោកត្រូវ​កសាង​ស្ថាបនា​ឲ្យ​មាន​ប្រជាជាតិ​លីប៊ី​មួយថ្មី​ដែល​ចេះ​គោរព​សិទ្ធិមនុស្ស​ ​ ក៏​ប៉ុន្តែ​លោក​បាន​ថ្លែងឲ្យ​ដឹង​ទៀត​ថា​ ​ ទាំងនេះ​ត្រូវការ​ពេលវេលា។

លោក​ Abdel Rahim al-Kib​ បាន​ត្រូវ​គេ​មើលឃើញថា​ ​ ជាមនុស្ស​ម្នាក់​ស្អាតស្អំ​ត្រឹមត្រូវ​ ​ ហើយ​ជាអ្នក​ស្នេហាជាតិ​ដ៏​មោះមុត។​ គុណសម្បត្តិ​ទាំងនេះហើយ​ដែលបាន​នាំឲ្យ​គេ​បោះឆ្នោត​ជ្រើស​តាំង​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​លីប៊ីថ្មី។

គួរបញ្ជាក់ថា​ ​ ក្រៅពី​ការរៀបចំ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​លីប៊ី​ថ្មី​ ​ គេ​ត្រូវ​គិតគូរ​ជាពិសេស​ដល់​ការជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ ​ ជាពិសេស​នៅក្នុង​វិស័យ​ប្រេងឥន្ធនៈ​ដែល​តំណាង​ដល់​ទៅ​៧០%​នៃ​សេដ្ឋកិច្ច​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ