អានតួអត្ថបទ
ស៊ីរី-តួកគី

ជំនួយ​មនុស្សធម៌​​ត្រូវ​ទៅ​ដល់​ស៊ីរី​នៅ​ថ្ងៃ​ពុធ​នេះ​

នៅ​​ថ្ងៃ​​ពុធ​​១៧​​កុម្ភៈ​​នេះ​ ក្បួន​​​​​ជំនួយ​​មនុស្សធម៌​​ត្រូវ​​ធ្វើ​​ដំណើរ​​ទៅ​ដល់​​ក្រុង​​នានា​នៅ​​​ស៊ីរី​​​​ជាទី​ដែល​​ប្រជាជន​​កំពុង​រស់​នៅ​​យ៉ាង​ត្រដាបត្រដួស​​​ក្រៃលែង។​ ជាមួយគ្នានេះ​​ ​ការ​​​អំពាវនាវ​របស់តួកគី​​ សុំ​​ឲ្យ​មាន​អន្តរាគម​ទ័ព​​ជើង​គោគ​ជាមួយ​កង​សម្ព័ន្ធមិត្ត​អូតង់​​នៅ​ក្នុង​​ទឹកដី​ស៊ីរី​នោះ ​អាច​ជំរុញ​ឲ្យ​​បទ​ឈប់បាញ់​ដែល​សន្មត់​ចូល​ជា​ធរមាន​ក្នុង​សប្តាហ៍​នេះ​នឹង​រឹ​​តតែ​ផុយស្រួយ។​

ជនប្រដាប់អាវុធគួដត្រៀម​ខ្លួននៅ​តាម​ព្រំដែន​តួកគី​ថ្ងៃទី៩កុម្ភៈ២០១៦
ជនប្រដាប់អាវុធគួដត្រៀម​ខ្លួននៅ​តាម​ព្រំដែន​តួកគី​ថ្ងៃទី៩កុម្ភៈ២០១៦ REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

ឲបេសកជន​ពិសេសរបស់អសបសំរាប់ប្រទេសស៊ីរី លោក Staffan de Mistura នៅពេល​ទៅ​ដល់​ទីក្រុង Damas​ នៅយប់​​​ម្សិលមិញ បាន​ទទួល​ការ​អនុញ្ញាត្ត​ពី​រដ្ឋាភិបាល​ស៊ីរី ​ដើម្បីដឹក​ជំនួយ​មនុស្សធម៌ទៅ​ចែកចាយ​​ប្រជាជនស៊ីវីល​ស៊ីរី ​ដែលកំពុង​រស់នៅ​ក្នុង​ស្ថានភាព​ដ៏សែន​វេទនា​​នៅតាម​​​ក្រុងស៊ីរីនានាដែល​ត្រូវ​ឡោមព័ទ្ធ។

 
តំបន់​ចំនួន៧ដែលត្រូវឡោមព័ទ្ធ​ដោយ​កងទ័ព​រដ្ឋាភិបាល​ឬ​ដោយ​ពួក​បះបោរនឹង​ត្រូវផ្គត់ផ្គង់​​ជំនួយ​មនុស្សធម៌​។ ​យោងតាម​អង្គការ​មនុស្សធម៌ស៊ីរីឈ្មោះ Croissant rouge”  ​នៅ​ថ្ងៃពុធ​នេះ ជំនួយមនុស្សធម៌ ត្រូវ​ដឹក​ទៅ​ចែកចាយ​នៅតាមតំបន់នានាដែលមាន​ប្រជាជន​ស៊ីរី​កាន់​និកាយ​អ៊ីស្លាម Chiite រស់នៅ​ដូចជា នៅ Foua និង Kafraya  ដែលត្រូ​វ​ពួកបះបោរ​ស៊ីរី​ឡោម​ព័ទ្ធ​​នៅភាគខាងជើង​ ក៏ព្រមទាំង​តំបន់ Madaya និង Zabadani ដែលត្រូវ​កងទ័ព​ស៊ីរី​ឡោម​ព័ទ្ធ​​​នៅតំបន់ Damas។​

នៅខណៈពេលដែលស្ថានភាព​មនុស្សធម៌ កំពុងធ្លាក់ចុះដុនដាបខ្លាំង ការប្រយុទ្ធគ្នា​នៅតែ​បន្ត​ឥតលោះថ្ងៃ។ ដោយប្រជាជនស៊ីវីលយ៉ាងតិច ១៥​នាក់​ បានស្លាប់​កាលពីយប់ថ្ងៃ​អង្គារ​នៅ​​ក្នុង​​ការ​វាយប្រហា​ររបស់កងទ័ពអូតង់ដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងទៅលើ​ក្រុង​មួយ​​ដែល​ត្រួតត្រាដោយអង្គការរដ្ឋអ៊ីស្លាម​ នៅភាគឥសាន្តប្រទេសស៊ីរី។

គួររំលឹកថា បារាំង អង់គ្លេស ក៏ព្រមទាំងប្រទេសមួយចំនួនទៀតដូចជាហូឡង់​និង​តួកគី ដែល​ក៏​​​ជាសមាជិកអូតង់ដែរនោះ ​បាន​រូមកម្លាំងគ្នាដើម្បីវាយប្រហារតាមអាកាសប្រឆាំង អង្គការ​រដ្ឋ​អ៊ីស្លាម។​

ម្សិលមិញ  អ្នកទទួលខុសត្រូវមា្នក់របស់​តួកគី ដោយសុំមិនបញ្ចេញឈ្មោះ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​​ថា “ តួកគី អំពាវនាវសុំឲ្យ​មាន​ប្រតិបត្តិការតាម​ជើងគោគមួយ ជាមួយទ័ពអូតង់” ហើយ​​​តួកគី នឹងមិនធ្វើប្រតិបត្តិការយោធា​​ជាឯកតោ​ភាគីណាមួយ​ទៀតឡើយ”   ។

អ្នកទទួលខុស​ត្រូវរបស់តួកគីនេះ ថែម​ទាំងបាន​សង្កត់ពាក្យទៀតថា” អន្តរាគមន៍​យោធានេះ នឹងត្រូវ​​​សំដៅទៅលើ “ក្រុមភេរវនិយមទាំងអស់​នៅក្នុងទឹកដីស៊ីរី​ ដូចជា អង្គការរដ្ឋអ៊ីស្លាម ក៏ព្រម​ទាំង​កម្លាំង​ស៊ីរី និង​ពួកប្រដាប់អាវុធ គួដផង​ដែរ ។

គួររំលឹកថាកាលពីថ្ងៃសៅរ៍មុន តួកគីបានប្រកាសដែរថា” តួកគី រួមជាមួយអារ៉ាប៊ីសាអ៊ូឌីត ដែលក៏​ជាសម្ព័ន្ធមិត្តដែរនោះ អាចនឹង​ធ្វើអន្តរាគមតា​មជើងគោក​ដើម្បីវាយប្រហារ​អង្គការ​រដ្ឋ​អ៊ីស្លាម​​នៅក្នុងប្រទេសស៊រី៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ