អានតួអត្ថបទ
វ៉ាទីកង់

សម្តេច​ប៉ាប​ជូន​ពរ​ណូអែល​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​សន្តិភាព

ថ្ងៃ​នេះ ជា​ថ្ងៃ​បុណ្យ​ណូអែល ឬ​ថ្ងៃ​បុណ្យ Christmas កំណើត​ព្រះ​យេស៊ូ ! សម្តេច​ប៉ាប ហ្វ្រង់ស័រ តាំង​ពី​យប់​មិញ បាន​ប្រារព្ធ​ពិធី​បុណ្យ​សូត្រ​ធម៌​ណូអែល នៅ​វិហារ​។ ពិធីបុណ្យ​ដែល​ផ្សាយ​បន្ត​ផ្ទាល់​ ដោយ​ទូរទស្សន៍​ជាតិ ចំនួន ៦៥​ប្រទេស​នៅ​លើពិភពលោក។ ខ្លី​ សាមញ្ញ សម្តេច​ប៉ាប បាន​ពន្យល់​អំពី​ អត្តសញ្ញាណ​អ្នក​កាន់​សាសនា​គ្រិស្ត និង​បាន​អំពាវនាវ​ឱ្យ​គ្រិស្តសាសនិកជន ធ្វើ​ដំណើរ​ទៅ​កាន់​ទីភ្លឺ ទៅ​រក​ធម៌។ ប្រឆាំង​នឹង​អំពើ​ហិង្សា នៅ​ស៊ីរី នៅអាហ្វ្រិក បញ្ឈប់​ការ​យក​​ជីវិត​មនុស្សមក​ធ្វើ​ល្បែង សោកនាដកម្ម​លើ​ជន​ភៀសខ្លួន ... នេះ​ជា​​សារ​ ជូនពរ​របស់​សម្តេច​ប៉ាប​ ក្នុង​ថ្ងៃ​បុណ្យ​ណូអែល។

សម្តេច​ប៉ាប François ក្នុង​ពិធី​សូត្រ​ធម៌ឆ្លង​ណូអែល​​យប់​ថ្ងៃទី​២៤​ធ្នូ ​នៅ​វិហារ Saint Pierre.
សម្តេច​ប៉ាប François ក្នុង​ពិធី​សូត្រ​ធម៌ឆ្លង​ណូអែល​​យប់​ថ្ងៃទី​២៤​ធ្នូ ​នៅ​វិហារ Saint Pierre. REUTERS/Tony Gentile
ផ្សាយពាណិជ្ជកម្ម

តាម​ទម្លាប់ នៅ​ថ្ងៃ​ទី ២៥​ធ្នូ​ នេះ សម្តេច​ប៉ាប នឹង​ថ្លែង​សារ​ជូន​ពរណូអែល Urbi et Orbi ទៅ​កាន់​ « ក្រុង​និង​ពិភពលោក​ »​ ទាំង​មូល ដោយ​ទាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​វិបត្តិ​និង​ភាព​អយុត្តិធម៌​ នៅ​លើ​លោក។ សម្រាប់​ឆ្នាំ​នេះ សារ​សំខាន់​របស់​សម្តេច​ប៉ាប ហ្វ្រង់ស័រ សំដៅ​ប្រឆាំង​នឹង​អំពើ​ហិង្សា​នៅ​ស៊ីរី នៅ​អាហ្វ្រិក អាហ្វ្រិក​កណ្តាល ស៊ូដង់ គ្រិស្តសាសនិកជននៅ​បូព៌ា ប្រឆាំង​នឹង​ការប្រមាថ​​ជីវិត​មនុស្ស​ ...

« ព្រះ​ជា​ម្ចាស់ សូម​ក្រលេខ​មើល​ កុមារ​ជា​ច្រើន ដែល​ត្រូវ​គេ​ចាប់​ជំរិត របួស សម្លាប់ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ ចាប់​ធ្វើ​ជា​កូនទាហាន មិន​ស្គាល់​រសជាតិ​ជីវិត​ជា​កុមារភាព សូម​បញ្ឈប់​ការ​បំផ្លាញ​ ជីវិត​មនុស្ស មិន​ថា​កុមារ ជនភៀសខ្លួន។ ប្រមាថ​​ជីវិត គឺ​បទ​ល្មើស​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​មនុស្សជាតិ។»

នេះ​ជា​ពិធីបុណ្យណូអែល​ លើក​ទី​មួយ របស់​​សម្តេច​ប៉ាប ហ្វ្រង់ស័រ ក្នុងនាម​ជា​ប្រមុខ​សាសនា​កាតូលិក។ ​ក្នុងពេល​សូត្រ​​ធម៌ ទាំង​ខ្លី ទាំង​សាមញ្ញ​ កាលពី​យប់​មិញ (នៅ​ម៉ោង៩ និង​៣០នាទីយប់) សម្តេច​ប៉ាបបាន​រំលឹក​ថា ក្នុង​ខ្សែ​ជីវិត​របស់​មនុស្ស​ ពន្លឺ និង​ភាពងងឹត​តែង​ឆ្លាស់​។ ដូច្នេះ​បើ​ស្រលាញ់​គោរព​ព្រះ និង​បងប្អូន​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​រក​ទី​ភ្លឺ​ ទី​ដែល​មាន​ធម៌។ បើ​បិទ​បេះ​ដូង​ នោះ​គឺ​ធ្លាក់​នរក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ