អានតួអត្ថបទ
វិបត្តិ​ជនភៀសខ្លួន​​​

សហភាព​អឺរ៉ុប​​​​បង្កើត​កងកម្លាំង​ការពារ​ព្រំដែនថ្មី​

នៅថ្ងៃពុធ​៦កក្កដា ​សភា​អឺរ៉ុប​បាន​អនុម័ត​អោយ​មា​នការ​បង្កើត​​អោយ​មាន​កងកម្លាំង​ការពារ​ ព្រំដែន​ថ្មី ដែល​ត្រូវឡើងមក​​​​ជំនួស​​ទីភ្នាក់ងារ​​​ហ្វ្រុងតិច Frontex​។ ទំរាំ​សភា​អឺរ៉ុប​សម្រេច​អនុម័ត​អោយ​មានកងកម្លាំង​ការពារ​ព្រំដែន​នេះឡើង គេ​ត្រូវរង់ចាំ​ដល់ទៅ​៧ខែ។

កងកម្លាំង​ការពារ​ព្រំដែនអឺរ៉ុប ​Frontex ដែល​បាន​ចុះមកជួយ​កងការពារ​ព្រំដែន​របស់​ក្រិក​ ក្នុងពេល​កន្លងមក
កងកម្លាំង​ការពារ​ព្រំដែនអឺរ៉ុប ​Frontex ដែល​បាន​ចុះមកជួយ​កងការពារ​ព្រំដែន​របស់​ក្រិក​ ក្នុងពេល​កន្លងមក (Amélie Poinssot/RFI)
ផ្សាយពាណិជ្ជកម្ម

សភា​អឺរ៉ុបបាន​អនុម័ត​អោយ​បង្កើត​កងកម្លាំង​ការពារ​ព្រំដែន​​​ថ្មីនេះឡើង ជាមួយ​សម្លេង​បោះឆ្នោត​គាំទ្រ​៤៨៣សម្លេង សម្លេង​ប្រឆាំង​១៨១សម្លេង និង​អនុប្បវាទ​៤៨សម្លេង។ គណៈកម្មការ​អឺរ៉ុប​បាន​ដាក់​សំណើ​អោយ​បង្កើត​កងកម្លាំង​នេះឡើង ៧ខែមកហើយ។ ​

កងកម្លាំងព្រំដែន​​​ថ្មីនេះ​ ​ មានមនុស្ស​​​១៥០០នាក់ ធ្វើការ​ការពារឆ្នេរដែន​ទឹក និងតាម​ព្រំដែន​ដីគោក​​​រដ្ឋសមាជិក។ ពួកគេ​នឹងប្រតិបត្តិការ​​ការងារ​នៅ​កំឡុង​ចុងឆ្នាំ​នេះហើយ។ ប្រទេស​អឺរ៉ុប​ដែល​រង​​ការហូរចូល​ហួសកម្រិត​នៃ​ជនភៀសខ្លួន អាច​នឹង​ទទួលបាន​ការការពារ​ពី​កងកម្លាំង​​​មួយនេះ។ កងកម្លាំង​ការពារ​​ព្រំដែន​ថ្មី​ ក៏មាន​មុខងារ​​សង្គ្រោះជីវិត​ជនភៀសខ្លួន​ផងដែរ។

អឺរ៉ុប​សម្រេច​ផ្តោត​កាតព្វកិច្ច​ជាមូលដ្ឋាន​​លើ​ការ​សង្គ្រោះ​​​ជីវិត​មនុស្ស​ ដើម្បីចៀសវាង​មិនអោយ​​មាន​ជន​ភៀសខ្លួន​ស្លាប់​​កាន់តែច្រើន។ តាំង​ពី​ឆ្នាំ២០១៤មក មនុស្ស​ជិត​១ម៉ឺននាក់​បាន​ស្លាប់ នៅ​សមុទ្រ​មេឌីទែររ៉ាណេ។ នេះ​គេមិនគិត​ពី​ ​​ជនភៀសខ្លួន​រាប់ពាន់នាក់​ទៀត ដែល​រងគ្រោះ​លិចទូក​​ផង។

កងការពារ​ព្រំដែនអឺរ៉ុប​​ថ្មី នឹង​ចូល​មក​ជំនួស​ការងារ​របស់​កងកម្លាំង​ Frontex។ ​ហ្វ្រុងតិច ដំណើរការ​តាំងពី​ឆ្នាំ២០០៥មក ផ្តោត​ទិសដៅ​លើ​ការ​រក្សាស្ថិរភាព​សន្តិសុខ​នៅតាម​ព្រំដែន​សហភាព​អឺរ៉ុប ជាមួយ​​រដ្ឋ​​មិនមែន​ជា​សមាជិក​អឺរ៉ុប។​

ដោយឡែក​ ទាក់ទង​នឹង​​កងកម្លាំង​ការពារ​ព្រំដែន​ថ្មីរបស់​អឺរ៉ុប​ គេ​​​​មិនអាច​បង្ខិតបង្ខំ ​អោយ​​រដ្ឋ​សមាជិកអឺរ៉ុប​​​ណាមួយ ​​ទទួល​យក​កងកម្លាំង​ថ្មីនេះ មក​ប្រើប្រាស់ទេ ប្រសិន​បើ​រដ្ឋ​សមាជិក​នោះ​មិនចង់បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ