អានតួអត្ថបទ
ក្រិក

លោក​បាន គីមូន​ ទាមទារ​អោយ​បញ្ឈប់​ការឃុំឃាំង​ជនភៀសខ្លួន​ជា​បន្ទាន់​

ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស​ក្រិក ថ្ងៃ​សៅរ៍​១៨មិថុនា​ម្សិលមិញ ប្រធាន​អង្គការ​សហ​ប្រជាជាតិ បាន គីមូន បាន​អំពាវនាវ​អោយ​បញ្ឈប់បន្ទាន់ ឈប់​​ឃុំឃាំង​ជនភៀសខ្លួន ដែល​ធ្វើដំណើរ​មកដល់​ក្រិក គិត​តាំងពី​ការ​ចូល​ធរមាន​​នៃ​កិច្ចព្រមព្រៀង​អឺរ៉ុប-តួកគី​។ លោក​បាន់ គីមូន លើកឡើង​​ថា ការ​ឃុំខ្លួន​មិនមែន​ជា​ដំណោះស្រាយ​​ទេ។

នាយករដ្ឋមន្ត្រី​ក្រិក លោក​ស៊ីប្រាស ជូន​អាវ​ពោង​ហែលទឹក​ ជាអំណោយ​និមិត្តរូប ដល់​លោក​បាន គីមូន ថ្ងៃ១៨មិថុនា ២០១៦។
នាយករដ្ឋមន្ត្រី​ក្រិក លោក​ស៊ីប្រាស ជូន​អាវ​ពោង​ហែលទឹក​ ជាអំណោយ​និមិត្តរូប ដល់​លោក​បាន គីមូន ថ្ងៃ១៨មិថុនា ២០១៦។ REUTERS/Costas Baltas/Intimenews
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ លោក​បាន គីមូន បាន​ធ្វើដំណើរ​ទៅ​​កោះ Lesbos ជា​ច្រក​ធំ​ដែល​ជនភៀសខ្លួន​ប្រើប្រាស់ ដើម្បី​ចូល​មកកាន់​ទឹកដី​ក្រិក។ លោក​បាន គីមូន បាន​ទស្សនកិច្ច​ជំរុំ​ជនភៀសខ្លួន​២កន្លែង។ នៅទីនោះ មាន​ជនភៀសខ្លួន​​​៣៤០០នាក់ ភាគច្រើន​​អាច​នឹង​ត្រូវ​បញ្ជូន​ទៅតួកគី​វិញ ស្របតាម​កិច្ចព្រមព្រៀង​អឺរ៉ុប-តួកគី។

ប្រធាន​អង្គការ​សហប្រជាជាតិ​ទាមទារ​អោយ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការឃុំខ្លួន​​ជនភៀសខ្លួន​ ដែល​​ធ្វើដំណើរ​មក​ដល់ក្រិក គិត​ចាប់​ពី​កិច្ចព្រមព្រៀង​អឺរ៉ុប​-តួកគី​ ចូលជាធរមាន។ ​​លោក​បាន គីមូន បាន​រំលឹក​អឺរ៉ុប​ ពី​គុណធម៌​នៃ​សិទ្ធិមនុស្ស​។ លោក​​ទាមទារ​​អោយ​អឺរ៉ុប​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន ដោយ​មិនភ្លេច​ពី​គោលការណ៍​សិទ្ធិមនុស្ស។

គួររំលឹក​ថា កិច្ចព្រមព្រៀង​អឺរ៉ុប-តួកគី​ ថ្ងៃ២០មិនា ​ឆ្នាំ២០១៦ ចែងថា ​ជនភៀសខ្លួន ដែល​ជាន់​ទឹកដី​ក្រិក​ ក្រោយ​ថ្ងៃ​២០មិនានេះ​ នឹង​ត្រូវ​​បញ្ជូន​ត្រលប់​ទៅ​តួកគី​​វិញ។​ ក្នុង​នោះ ក៏បូកបញ្ចូល​ទាំង​ជនជាតិ​ស៊ីរី​ដែល​សុំសិទ្ធិជ្រកកោន​ផងដែរ។ កិច្ចព្រមព្រៀង​នេះ មានទិសដៅ​​​រារាំង​មិនអោយ​ជនភៀសខ្លួន​ឆ្លងទូក ពី​កោះតួកគី​ ចូលមក​កោះក្រិក។ ជាថ្នូរ​នៃ​ការខំប្រឹងប្រែង​របស់​តួកគី អឺរ៉ុប​​ឧបត្ថម្ភ​តួកគី​៦០០០លានអឺរ៉ូ។

ព្រឹកម្សិលមិញ ប្រធាន​អង្គការ​សហប្រជាជាតិ​បាន​ជួប​នាយករដ្ឋមន្ត្រី​ក្រិក អាឡិចស៊ិស ស៊ីប្រាស។ លោក​ស៊ីប្រាស បាន​ជូន​​អាវពោង​ការពារ​កុំអោយ​លង់ទឹក​​មួយសម្រាប់ ​ដល់​លោក​គីមូន ជា​អំណោយនិមិត្តរូប។ អាវពោង​ប្រភេទ​នេះ​ច្រើនណាស់ ត្រូវបាន​​​អាជ្ញាធរ​រើសបាន​នៅតាម​ឆ្នេរ​ក្រិក។ ​ក្រិកបាន​ផ្តល់​អាវពោង​​​​ដល់​ជនភៀសខ្លួន​រាប់ពាន់នាក់ ដែល​ឆ្លងសមុទ្រ​ចូលមក​កាន់​កោះក្រិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ