អានតួអត្ថបទ
បារាំង

ទឹកទន្លេសែន​​ប៉ារីស​​​​ចាប់ផ្តើម​ស្រកចុះ​ ​ស្លាប់៤នាក់​​ របួស​២៤នាក់​​

តាំងពី​មានជំនន់​ច្រើនថ្ងៃ​នៅ​បារាំងមក ជនរងគ្រោះ​​ស្លាប់​ក្នុង​ហេតុការណ៍​ជំនន់​ មាន​៤នាក់ ហើយ​២៤នាក់ទៀត​រងរបួស។ នេះ​បើតាមការថ្លែង​របស់​​នាយករដ្ឋមន្ត្រី​បារាំង​ នៅថ្ងៃសៅរ៍​៤មិថុនានេះ។ នៅថ្ងៃសៅរ៍​នេះ ទឹកទន្លេសែន​ប៉ារីស​​បាន​ស្រកចុះ​មកវិញ បន្ទាប់​ពីបាន​ឡើងដល់​កម្រិត​ខ្ពស់​ខ្លាំង ៦,១០ម៉ែត្រ កាលពី​យប់ថ្ងៃសុក្រ​ ចូលព្រឹក​ថ្ងៃសៅរ៍នេះ។

ក្រុមសង្គ្រោះ​​​ជម្លៀស​ទារក​ម្នាក់ នៅ​Orléans ក្នុង​ពេលកន្លងមក
ក្រុមសង្គ្រោះ​​​ជម្លៀស​ទារក​ម្នាក់ នៅ​Orléans ក្នុង​ពេលកន្លងមក
ផ្សាយពាណិជ្ជកម្ម

យោងតាម​អាជ្ញាធរ​បារាំង ក្នុងចំណោម​ជនរងគ្រោះដែល​ស្លាប់​ក្នុង​ហេតុការណ៍​ទឹកជំនន់​ទន្លេសែន​​ នៅ​បារាំង មាន​មនុស្សចាស់ៗ៣នាក់​អាយុ​ពី​៦០ឆ្នាំ ដល់៨៦ឆ្នាំ និង​​​ក្មេងប្រុសម្នាក់​ អាយុ៣ឆ្នាំ​។ ក្មេងតួច​បានស្លាប់​ នៅ​​ផ្ទះជាន់ក្រោមដី​ កាលពី​ចុងសប្តាហ៍​មុន នៅ​ឃុំតូចមួយ​ ក្នុង​តំបន់​ Bourgogne Franche Comté ភាគខាងកើត​ប្រទេស។

 
កាលពី​យប់ថ្ងៃសុក្រ​ចូលព្រឹកថ្ងៃសៅរ៍ កម្ពស់​ទឹក​​បាន​​ឡើងដល់​កម្រិតខ្ពស់​៦,១០ម៉ែត្រ ជាកម្រិត​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​ថ្ងៃសៅរ៍នេះ កម្ពស់ទឹក​បាន​ស្ថិត​ក្នុង​កម្រិត​មួយ​ថេរ ហើយ​​​បាន​ចាប់ស្រក​ទៅវិញ។ យោងតាម​ចៅហ្វាយក្រុងប៉ារីស លោកស្រី អាន ហ៊ីដាល់ហ្កូ ពេលនេះ​ ទឹកទន្លេ​​មិន​ប្រឈម​​​នឹង​កម្ពស់​ខ្ពស់ជាងនេះ​ទៀតទេ។ ទឹក​មានតែ​ត្រូវស្រក​ទៅវិញ​ប៉ុណ្ណោះ។

តាំងពី​មានហេតុការណ៍​ជំនន់​មក មនុស្ស​២០០០០នាក់ ត្រូវបាន​ជម្លៀស​ ក្នុង​នោះ​មាន ​១៧៥០០នាក់ ជាប្រជាជន​តំបន់​ក្រុងប៉ារីស។​ ការធ្វើដំណើរ​តាមផ្លូវរថភ្លើង​ក្រោមដី​ជួបការ​រអួលខ្លាំង។ យោងតាម​នាយករដ្ឋមន្ត្រី​បារាំង លោក​ម៉ានុយអែល វ៉ាល់ បារាំងត្រូវការ​ពេល​ច្រើនថ្ងៃ​ទៀត ទំរាំ​​​ស្ថានការណ៍​វិលមករក​ភាពប្រក្រតី​វិញ។

គួរបញ្ជាក់ថា ទឹកជំនន់​ក៏​បាន​ជន់លិច​ដីកសិកម្មផងដែរ។ សប្តាហ៍​ក្រោយ រដ្ឋាភិបាល​បារាំង​នឹងរៀបចំ​កិច្ចប្រជុំជាច្រើន​​ ក្នុងនោះ​មាន​កិច្ចប្រជុំ​អន្តរក្រសួង​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​គ្រោះមហន្តរាយ​​ធម្មជាតិ និង​​កសិកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ