អានតួអត្ថបទ
តួកគី-អ៊ឺរ៉បខាងកើត

៣៩​នាក់​ស្លាប់ ក្នុង​ហេតុ​ការណ៍​ភេរវ​កម្ម​នៅ​តួកគី​ចំថ្ងៃ​ឆ្លង​ឆ្នាំ​សកល

មនុស្ស​យ៉ាង​តិច​ណាស់​៣៩​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ក្នុង​ហេតុ​ការណ៍​ភេរវ​កម្ម​មួយ​កណ្តាល​ក្រុង ​Istanbul នៅ​យប់​ឆ្លង​ឆ្នាំ​សកល​។ តាម​សេច​ក្តី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​បរុស​ខ្មាន់​កាំ​ភ្លើង​ម្នាក់​ បាន​ស្លៀក​ឈុត Santaហើយ​ចូល​ទៅ​បាញ់​រះ​លើ​ហ្វូង​មនុស្ស ដែល​ជួប​ជុំ​គ្នា​ចូល​រួម​ឆ្លង​ឆ្នាំ​សកល។

ជន​រង​គ្រោះ​ជា​ស្ដ្រី​ម្នាក់​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ក្លឹប​កម្សាន្ត​ដែល​រង​ការ​វាយ​ប្រហារ ក្នុង​ទីក្រុង​ Istanbul នា​យប់​ថ្ងៃ​ទី​៣១​ធ្នូ២០១៦ ឆ្លង​ចូល​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១៧​។
ជន​រង​គ្រោះ​ជា​ស្ដ្រី​ម្នាក់​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ក្លឹប​កម្សាន្ត​ដែល​រង​ការ​វាយ​ប្រហារ ក្នុង​ទីក្រុង​ Istanbul នា​យប់​ថ្ងៃ​ទី​៣១​ធ្នូ២០១៦ ឆ្លង​ចូល​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១៧​។ Murat Ergin/Ihlas News Agency via REUTERS
ផ្សាយពាណិជ្ជកម្ម

ដំបូង​ឡើយ​បរុស​ខ្មាន់​កាំ​ភ្លើង​បាន​បាញ់​សម្លាប់​ប៉ូលី​ស​ម្នាក់​ និង​ជន​ស៊ីវិល​ម្នាក់​ នៅ​ច្រក​ចូល​ក្លឹប​រាត្រី​ Reina ដែល​ជា​ក្លឹប​ដ៏​ល្បី​មួយ​ក្នុង​ទី​ក្រុង​ Istanbul ។ ក្រោយ​ពេល​បាញ់​ប្រហារ​ប៉ូលីស និង​ជន​ស៊ីវិល​នៅ​ច្រក​ចូល​ ជនរូប​នោះ​បាន​សម្រុក​ចូល​ទៅ​ក្នុង​ក្លឹប ហើយ​បាញ់​រះ​លើ​ហ្វូង​មនុស្ស ដែល​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ក្រុង លោក Vasip Sahin។

 
យោង​តាម​សេច​ក្តី​រាយការណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌មា​ន ​Dogan បាន​បញ្ជាក់​ថា​មាន​បរុស​ខ្មាន់​កាំ​ភ្លើង​ពីរ​នាក់ ដែល​ស្លៀក​ឈុត ​Santa Claus ធ្វើ​ប្រតិបត្តិ​ការ​បាញ់​ប្រហារ​ក្នុង​ក្លឹប​រាត្រីនោះ​។ នៅ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់៣៩នាក់​ស្លាប់ ហើយ​ក៏​មាន​ប៉ូលីស​ម្នាក់​ និងជនបរទេសប្រមាណ១៦នាក់​។ ក្រៅ​ពី​នោះ ​ក៏មាន​ដែ​រ​អ្នក​រង​របួសធ្ង​ន់ស្រា​លប្រ​មាណ​៤០​នាក់ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុងក្រុ​ង។​

លោក Sahin​ បាន​ប្រាប់​អ្នក​កាសែត​ថា​ជន​ល្មើស​ដែល​ជាប់​ដោយ​កំហឹង​ពេញ​ខ្លួន​នោះ ​បាន​បាញ់​សំដៅ​លើមនុស្ស​ស្លូត​ត្រង់ ដែល​ពួក​គេ​ទាំង​នោះ​មក​ចូល​រួម​ឆ្លង​ឆ្នាំ​សកល និង​ចូល​រួម​កម្សាន្ត​សប្បាយ​ក្នុង​ក្លឹប​។ លោកបាន​បន្ថែម​ថា​ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​១ និង១៥នាទីយប់ ម៉ោង​នៅ​តួកគី​ ហើយ​លោកបញ្ជាក់​ថា​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។

ទីភ្នាក់​ងារ​ព័ត៌​មាន​ Dogan វិញ​បាន​ដក​ស្រង់​ការ​បញ្ជាក់​របស់​អ្នក​ឃើញ​ហេតុ​ការណ៍​នោះ​ថា​ ក្រុម​ខ្មាន់​កាំ​ភ្លើង និយាយ​ភាសា​អារ៉ាប់​។ ប៉ុន្តែ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទូរទស្សន៍ NTV តួកគី បាន​ឲ្យ​ដឹង​ថា​រហូត​មកដល់​ពេល​នេះ​ប៉ូលីស​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​រក​ជន​ល្មើស​នៅ​ឡើយ​។  បើ​តាម​ទីភ្នាក់​ងារ​ព័ត៌​មាន Dogan ដដែល​បាន​បញ្ជាក់​ថា​ក្នុង​ក្លឹប​រាត្រី​នោះ ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៧០០​នាក់ ដែល​ពួក​គេ​ចូល​រួម​កម្សាន្តសប្បាយ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០១៦ ឈាន​ចូល​ឆ្នាំ​២០១៧។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​មាន​ការ​វាយ​ប្រហារ​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ប្រទេស​តួកគី ហើយ​រដ្ឋាភិបាល​តួក​គី​បាន​ទម្លាក់​កំហុស​ទៅ​លើ​ក្រុម​ឧទ្ទាម​ឃឺត ​និង​ក្រុម​អង្គ​ការ​រដ្ឋ​ឥស្លាម​ ជីហាត​។ កាល​ពីថ្ងៃទី​១០ ខែ​ធ្នូ​កន្លង​ទៅ​មនុស្ស​ប្រមាណ​៤៤នាក់​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​បំផ្ទុះ​គ្រាប់​បែក​មួយ​ក្នុងព្រឹត្តិ​ការណ៍​ប្រកួត​បាល់​ទាត់​ក្នុង​ក្រុង​Istanbul៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ