អានតួអត្ថបទ
ស.រ.អា.-ស៊ីរី

បន្ទាប់​ពី​អ៊ីរ៉ាក់ សហរដ្ឋ​អាមេរិក​អាច​នឹង​​​​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​​​ស៊ីរី

សហរដ្ឋ​អាមេរិក​ត្រៀម​ជា​ស្រេច​នឹង​​បញ្ចេញ​សកម្មភាព ! ប្រសិន​បើ​មាន​ការ​គំរាម​កំហែង​ណា​មួយ​ប្រឆាំង​នឹង​អាមេរិក ! ​​ប្រភព​​សេតវិមាន បាន​​គូស​បញ្ជាក់​ទៀត​​ថា​អាមេរិក​កំពុង​សិក្សា​យ៉ាង​ល្អិត​ល្អន់​​និង​ហ្មត់ចត់​អំពី​ការ​ចាប់ផ្តើម​ចេញ​ធ្វើ​ប្រតិបត្តិការ​យោធាវាយប្រហារ​លើ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​ នៅ​ស៊ីរី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត Wall Street Journal ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី ២៣​សីហា​២០១៤។

យុទ្ធជន​រណសិរ្ស​អ៊ីស្លាម (សម្ព័ន្ធ​ប្រឆាំង​នឹង​របប​លោក Bachar el-Assad) និង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី
យុទ្ធជន​រណសិរ្ស​អ៊ីស្លាម (សម្ព័ន្ធ​ប្រឆាំង​នឹង​របប​លោក Bachar el-Assad) និង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី AFP/Ahmed Deeb
ផ្សាយពាណិជ្ជកម្ម

ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​ពួក​ជីហាត ទាំង​​​មន្ទីរ​បញ្ចកោណ​ ទាំង​សេតវិមាន​ សុទ្ធ​តែ​មើល​ឃើញ​អំពី​សារៈ​សំខាន់​នៃ​អន្តរាគមន៍​យោធា​ផ្លូវ​អាកាសនៅ​ស៊ីរី។ អាមេរិក​ទំនង​ជា​ចាំ​បាច់​ត្រូវ​ចេញ​ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី ! ព្រោះ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ កាលពី​សប្តាហ៍​មុន បាន​ទប់​ស្កាត់​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម មិន​ឱ្យ​ពង្រីក​ខ្លួន​បាន​ !

 

​ម្យ៉ាង​ទៀត​ ក្រោយ​ពី​បាន​ឃើញ​ការ​ធ្វើ​ឃាត​អ្នក​កាសែត​ James Foley បស្ចឹម​លោក​ទាំង​មូល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តក់​ស្លុត ប្រែ​ក្លាយ​កំហឹង​នេះ​ទៅ​ជា​ការ​ចាត់​វិធានការ​តប។
“អាមេរិក ​​មិន​បណ្តោយ​ឱ្យ​ជន​ឬ​ក្រុម​ណាមួយ​ គំរាម​កំហែង​ប្រឆាំង​ផល​ប្រយោជន៍​ ឬ​ពលរដ្ឋ​អាមេរិក​ទេ អាមេរិក​ត្រូវ​តែ​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​គំរាម​នោះ​ដល់​ប្រភព​ដើម​តែ​ម្តង​” ! នេះ​ជា​សេចក្តី​ប្រកាស​របស់​ទីប្រឹក្សា​រង​ផ្នែក​សន្តិសុខ​ជាតិ។ អ្នក​ទទួល​ខុស​ត្រូវ​យោធា​អាមេរិក បាន​លម្អិត​បា្រប់​សារព័ត៌មាន Wall Street Journal ​ដដែល​ថា ទិសដៅ​សំខាន់​នៃ​ការ​វាយប្រហារ​ គឺ​ ដៅឱ្យ​ចំ​​លើ​ក្រុម​មេ​ដឹកនាំ​ចលនា​ ឬ​ក៏​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​សិស្សជីហាត។ ការវាយប្រហារ​អាច​នឹង​មាន​រយៈ​ពេល​ពី​មួយ​ម៉ោង​ទៅ​មួយ​សប្តាហ៍​។

សូម​បញ្ជាក់​ថា​ កាលពី​ខែ​មិថុនា ពួក​ជីហាត​អ៊ីស្លាម បាន​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្លាម​ កាលីហ្វា ដែល​មាន​​ដែនដី​លាត​សន្ធឹង​ពី​ភាគ​ខាងជើង​អ៊ីរ៉ាក់ ដល់​ភាគ​ខាង​កើត​ស៊ីរី។ ការ​ទន្ទាន​ទី​រុល​ទៅ​មុខ​យ៉ាង​លឿន​របស់​ពួក​ជីហាត​នេះ បាន​ជំរុញ​ឱ្យ​លោក​ប្រធានាធិបតី​អាមេរិក​​បើក​យុទ្ធ​នាការ​វាយប្រហារ​ផ្លូវ​អាកាស​ ដើម្បី​ជួយ​​កងកម្លាំង​គៀរឌីស្តង់​និង​អ៊ីរ៉ាក់​ទប់​ទល់​ប្រឆាំង​នឹង​ទាហាន​ជីហាត​។ ប៉ុន្តែ​ប្រសិន​បើ​អាមេរិក ត្រូវ​បើក​ប្រតិបត្តិការ​យោធា​មួយ​នៅ​ស៊ីរី​មែន នោះ​មាន​ន័យ​ថា​អាមេរិក​កំពុង​តែ​ប្តូរ​ស្ថានភាព​ជម្លោះ​នៅ​ស៊ីរី​ហើយ។ សង្គ្រាម​នៅ​ស៊ីរី ដែល​ហាក់​ដូច​ជា​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ ក្រវ៉ាត់​ចោល​កៀន​ជញ្ជាំង បើ​ទោះ​ជាបី​ជា​ចំនួន​ជន​រងគ្រោះ​​ក្នុង​រយៈ​ពេលមួយ​​ចុង​ក្រោយ​នេះ​ បាន​កើន​ទ្វេ​ជា​ពី​រ ពោល​គឺ​មាន​ជិត​២​សែន​នាក់។ នេះ​បើតាម​តួលេខ​អង្គការ​សហប្រជាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ