អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

លោក​​ប្រធានាធិបតី​អូបាម៉ា​ជំរុញ​វិស័យ​អ៊ីនធ័រនែត​ល្បឿនលឿន​នៅ​ទូទាំង​ប្រទេស​

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ថ្លែង​ចេញ​ពីក្រុង Cedar Falls នៃ​រដ្ឋ Iowa លោក​ប្រធានាធិបតី អូបាម៉ា បាន​ប្រកាស​ពី​ដំណាក់កាល​ថ្មី​នៃ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​នូវ​អ៊ីនធ័នែត​ល្បឿនលឿន​ក្នុង​តម្លៃ​សមរម្យ​នៅ​ទូទាំង​សហរដ្ឋអាមេរិក។ 

ប្រធានាធិបតីសហរដ្ឋអាមេរិក  Barack Obama
ប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

ក្នុង​កាលៈទេសៈ​ថ្មី​នៃ​ការ​បង្កើន​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​ព័ត៌មាន សន្តិសុខ​ព័ត៌មានវិទ្យា និង​ស្របតាម គោលនយោបាយ​នៃ​ការ​លើក​តម្កើង​នូវ​គោលការណ៍​អព្យាក្រឹត្យភាព​នៃ​អ៊ីនធ័រនែត លោក​ប្រធានាធិបតី​បាន​ថ្លែង​ដូច្នេះ​ថា ៖

 
«នាពេល​បច្ចប្បន្ន​នេះ​អ៊ីនធ័រនែត​ល្បឿនលឿន​មិនមែន​ជាគ្រឿង​ប្រណិត​នោះ​ទេ​តែ​វា​ជា​តម្រូវការ​ចាំបាច់។ វាមិនចាំបាច់​សំរាប់តែ​ការ​មើល​វីដេអូ​លើ​អ៊ីនធ័រនែត​តាម Netflix ឬ​ក៏​ប្រើ​ប្រាស់ ​Facebook ក្នុង​ល្បឿន​លឿន​ប៉ុណ្ណោះ​ទេ តែ​អ៊ីនធ័រនែត​ល្បឿន​វា​ជា​ការ​ចំាបាច់​សម្រាប់​ជួយ​ឲ្យ​អាជីវកម្ម​ក្នុង​ស្រុក​អាច​រីកចំរើន មាន​ការ​ថ្កុំថ្កើង​និង​មាន​ការ​ប្រកួតប្រជែង​ក្នុង​សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក​និង​ក៏​ជា​ការ​ចំាបាច់​សម្រាប់​សិក្សានុស្សិស​អាច​រៀន​កួរ​តាម​អនឡាញ​និង​មាន​កាលានុវត្តភាព​ស្វែងរក​ការងារ​តាម​ក្តីស្រមៃ​របស់​គេ"។

លោក​បាន​រំលឹក​ពី​សមិទ្ធិផល​ដែល​សម្រេចបាន​ក្នុង​អាណត្តិ​របស់​លោក​ដែល​បង្ហាញ​ពី​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​របស់​លោក​លើ​ការ​លើក​តម្កើង​ការ​ប្រើប្រាស់​អ៊ីនធ័រនែត​នេះ​ទាំង​ក្នុង វិស័យ​សក្សាធិការ បណ្ណាល័យ សុខភាព សហគមន៍នានា ព្រមទាំង​វិស័យឯកជន​ដើម្បី​ឲ្យ​ទទួល​បាន​នូវ​អ៊ីនធឺណិត​ល្បឿនលឿន។

ក៏ប៉ុន្តែ​មកទល់នឹង​ពេលនេះ​៩៨%​នៃ​ប្រជាជន​អាមេរិក​អាច​ទទួលបាន​នូវ​សេវាកម្ម​អ៊ីនធឺណិត​មូលដ្ឋាន​ដែល​មាន​ល្បឿន​យឺត​នៅ​ឡើយ​ដែល​មិន​ស្រប​ទៅ​នឹង​តម្រូវការ​ប្រចាំ​ថ្ងៃ​ក្នុង​ការ​ដោនឡូត​បញ្ជូន​និង​ផ្ទេរ​ទិន្នន័យ។ នា​ពេល​បច្ចុប្បន្ន​ប្រជាជន​អាមេរិក​ប្រហែល​ជា​៤៥​លាន​នាក់​មិន​ទាន់​មាន​លទ្ធភាព​ដើម្បី​ជាវ​សេវាកម្ម​អ៊ីនធ័រនែត​ល្បឿនលឿន​ជំនាន់ក្រោយ​នេះ​នៅ​ឡើយ​ហើយ​ដែល​អ៊ីនធ័រនែត​ល្បឿនលឿន​ជំនាន់​ក្រោយ​នេះ មាន​ល្បឿន​៦​ទៅ​៧​ដង លឿន​ជាង​សេវាកម្ម​មូលដ្ឋាន​ដែល​គេ​ប្រើ​សព្វថ្ងៃ។

លោក​បាន​ធ្វើការ​ប្រៀបធៀប​ក្រុង​នានា​របស់​អាមេរិក​ជាមួយ​នឹង​ក្រុង​ដ៏ទៃ​លើ​ពិភពលោក ដោយ​រៀបរាប់​ថា​ទីក្រុង​ដែល​មាន​ប្រើ​នូវ​សេវាកម្ម​ដ៏​លឿន​ជាង​គេ​ដល់​ទៅ​១​ជីកាបៃត៍​សំរាប់​ដោនឡូត​ក្នុង​មួយ​វិនាទី​មាន​សេអ៊ូល ហុងកុង តូក្យូ ប៉ារីស និង Cedar Falls នៃ​រដ្ឋ Iowa ក្រុង​ដែល​លោក​កំពុង​ឋិតនៅ។ លោក​បាន កោត​សសើរ​និង​លើក​ក្រុង Cedar Falls នៃ​រដ្ឋ Iowa ជា​គំរូ សម្រាប់​ក្រុង​ដ៏ទៃ​ទៀត​របស់​សហរដ្ឋអាមេរិក​និង​ក៏​បាន​សន្យា​ថា​រដ្ឋបាល​របស់​លោក​នឹង​ចាត់​វិធានការ​ជម្រុញ​ធ្វើ​វិសោធនកម្ម​និង​អនុម័ត​ច្បាប់ សំដៅ​សម្រួល​និង​បង្កើន​ការ​ប្រើប្រាស់​អ៊ីនធ័រនែត​ល្បឿនលឿន​ក្នុង​តម្លៃ​សមរម្យ​ក្នុង​ក្រុង​នានា​ទូទាំង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ