អានតួអត្ថបទ
កម្ពុជា-អឺរ៉ុប

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ដាក់​ញត្តិ​ជូន​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ ដែល​​បំពេញ​ទស្សនកិច្ច​ នៅ​កម្ពុជា​

ក្រុម​ប្រជាពលរដ្ឋដែល​មាន​ជម្លោះ​ដីធ្លី​ដូចជា អ្នកបឹងកក់ និងបុរីកីឡា នៅព្រឹកថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នា នៅមុខទីស្នាក់ការសហភាពអឺរ៉ុប ប្រចាំទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិ​ជូន​លោក អ៊ែរម៉ាន់ វ៉ាន់ រ៉ុមប៉ីយ ( Herman Van Rompuy ) ប្រធានក្រុម​ប្រឹក្សា​អឺរ៉ុប ដែលបាន​ធ្វើ​ដំណើរ មក​បំពេញ​ទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី២ ខែវិចិ្ឆកា ដល់ថ្ងៃទី៤ ខែវិច្ឆិកា។  

ពលរដ្ឋ​មានជម្លោះដីធ្លី​ដាក់ញត្តិ​ជូនប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា​ពីថ្ងៃទី​២វិច្ឆការហុតដល់ថ្ងៃ៤វិច្ឆកា២០១២
ពលរដ្ឋ​មានជម្លោះដីធ្លី​ដាក់ញត្តិ​ជូនប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា​ពីថ្ងៃទី​២វិច្ឆការហុតដល់ថ្ងៃ៤វិច្ឆកា២០១២ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ញត្តិ​របស់​ប្រជាពលរដ្ឋ បាន​ទទូច​ស្នើសុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប លើក​ឡើង​នូវ​បញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ដាក់​ចេញ​នូវ​ដំណោះស្រាយ​សមរម្យ​ដល់​ប្រជាពលរដ្ឋ។

តាម​គម្រោង ក្នុង​អំឡុង​ពេល​ទស្សនកិច្ច នៅ​កម្ពុជា ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប លោក អ៊ែរម៉ាន់ វ៉ាន់ រ៉ុមប៉ីយ នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សំដែង​ការ​គួរសម​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា។

នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ១១​និង​៣០ នាទី​ព្រឹក លោក អ៊ែរម៉ាន់ វ៉ាន់ រ៉ុមប៉ីយ (Herman Van Rompuy) និង​ភរិយា​នឹង​ចូល​គោរព​វិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុ​នៅ​ព្រះបរមរាជវាំង។

ក្រៅពី​នេះ លោក អ៊ែរម៉ាន់ វ៉ាន់ រ៉ុមប៉ីយ​និង​លោក​ជំទាវ​នឹង​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ សារមន្ទីរ​ប្រល័យ​ពូជសាសន៍ ទួលស្លែង​និង​ប្រាសាទ​អង្គរ​នៅ​ខេត្ត​សៀមរាប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ