អានតួអត្ថបទ
សហភាពអឹរ៉ុប-ចិន

ជំនួប​កំពូល អឺរ៉ុប-ចិន ដើម្បី​រឹត​ចំណង​សេដ្ឋកិច្ច

នៅ​ទីក្រុង​ប៉េកាំង ​រដ្ឋធានី​ចិន ​ កំពុងតែ​បើក​ការ​ប្រជុំ​កំពូល​លើក​ទី១៨ ​ រវាង​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ និង​ថ្នាក់ដឹក​នាំចិន ​ ស្តីពី​បញ្ហា​សេដ្ឋកិច្ច​រវាង​មហា​ដៃគូ​ទាំងពីរ។ ជំនួប​កំពូល​​ ដែល​មាន​រយៈពេល​២ថ្ងៃ ​គឺជា​ឱកាស​ដែល​ភាគី​ទាំង​សងខាង​ លើក​យក​បញ្ហា​មួយ​ចំនួន​មក​ដាក់​លើតុ ​ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ​ដែល​អាច​ប៉ះពាល់​ដល់​ហ៊ុន​វិនិយោគ​របស់​ចិន ​ និង​បញ្ហា​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​ដែល​ចិន​កំពុង​ធ្វើ​ឲ្យ​អឺរ៉ុប​ជួប​ការ​លំបាក។

ភាគីទាំងពីរ ចិន និងសហភាព​អឺរ៉ុប នៅក្នុង​​បន្តប់​​ជំនួបកំពូលនៅទី​ក្រុង​ប៉េកាំង
ភាគីទាំងពីរ ចិន និងសហភាព​អឺរ៉ុប នៅក្នុង​​បន្តប់​​ជំនួបកំពូលនៅទី​ក្រុង​ប៉េកាំង REUTERS/Ng Han Guan/Poo
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​សហភាព​អឺរ៉ុប ​ ដែល​អម​ដំណើរ​លោក ​ប្រធាន​ក្រុម​ប្រឹក្សាអឺរ៉ុប ​ និង​លោក​ប្រធាន​គណកម្មការ​អឺរ៉ុប ​ បញ្ហា​ចំបង​ដែល​អឺរ៉ុប ​នឹង​លើក​ទៅ​និយាយ​ជាមួយ​ចិន​ ​គឺ​ការ​រៀបចំ​ឲ្យ​មាន​ភាព​ស្របគ្នា​រវាង​វិធាន​នានា ​ក្នុង​វិស័យ​វិនិយោគ។ ភាគហ៊ុន​វិនិយោគ​ចិន​ មាន​កាន់តែ​ច្រើន​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ដែល​អឺរ៉ុប​បាន​បើក​ផ្លូវ​ទទួល​ស្វាគមន៍ ​ដោយ​បាន​សម្រួល ​និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ចិន ​ ជាង​អ្នកណាៗ​ទាំងអស់។ ដូច្នេះ​វា​ជា​រឿង​ចាំបាច់ ​ ដែល​វិធានច្បាប់​វិនិយោគ​របស់​ចិន ​ ត្រូវតែ​ដើរ​ឲ្យ​ស្រប​ជាមួយ​វិធាន​ច្បាប់​វិនិយោគ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​ចៀសវៀង​ជម្លោះ​គតិយុត្តិ។

 
ការរៀបចំ​សម្រួល​នូវ​អត្រា​ប្តូរប្រាក់ ​រវាង​ប្រាក់​យាន់​ចិន​ និង​ប្រាក់​អឺរ៉ូ​ ក៏ត្រូវ​លើក​មក​និយាយ​ដែរ ​ ជាពិសេស ​ស្របពេល​ដែល​ពេល​នេះ​ ប្រាក់​ផោន​របស់​អង់គ្លេស​ កំពុង​ដាំក្បាល​ចុះ ​ដោយ​នាំ​យក​ប្រាក់​អឺរ៉ូ​ទៅ​ជាមួយ។ ចិន​ដែល​តែងតែ​រំកិល​អត្រា​តម្លៃ​រូបិយបណ្ណ​របស់​ខ្លួន ​ ឲ្យ​នៅ​ថោក​ជាង​គេ​ខ្លាំង​ជានិច្ច​នោះ​​ កំពុងតែ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ទៅដល់​ការ​នាំចេញ​របស់​ខ្លួន ​ ទៅក្នុង​ទីផ្សារ​អឺរ៉ុប។

ដោយឡែក​ បញ្ហា​ដោះដូរ​ពាណិជ្ជកម្ម​សេរី ​ ​គឺ​ជា​ចំណុច​រសើប ​ ដែល​ភាគី​ទាំងពីរ ​ពិបាក​នឹង​លើក​ឡើង​មក​និយាយ។ ចំណុច​ក្តៅ​ជាងគេ ​គឺ​ផលិតផល​ដែកថែប​របស់​ចិន ​ ដែល​ស្មើ​នឹង​៥០%​នៃ​ផលិតផល​សរុប​របស់​ពិភពលោក។ បញ្ហា​នេះ​​កំពុង​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​លំបាក​ក្នុង​ការ​ប្រកួតប្រជែង ​មិន​ថា​អឺរ៉ុប ​រឺ​អាមេរិក។ ចិន ​អាងតែ​សំបូរ​ និង​ផលិត​បាន​ក្នុង​តម្លៃ​ថោក ​បាន​ចាក់​បញ្ចូល​ក្នុង​ទីផ្សារ ​ នូវ​ផលិតផល​របស់​ខ្លួន ​ធ្វើឲ្យ​ជន់ជោរ ​ក្នុង​តម្លៃ​លក់​ឡៃឡុង ​ដ៏​ថោក។ ទាក់ទិន​នឹង​បញ្ហា​នេះ​ សហភាព​អឺរ៉ុប​ ទើប​បាន​សម្រេច​តម្លើង​ពន្ធ​នាំចូល ​ ទៅលើ​ផលិតផល​ដែកថែប​ចិន ​ ឲ្យ​ដល់​៣៥% ​ហើយ​ការតព្វកិច្ច​ពន្ធ​នេះ ​នឹង​ជាប់​ទៅដល់​ផលិត​ដែល​នាំចូល​ គិតតាំង​ពី​ឆ្នាំ​២០១៥​មក។

យ៉ាងណា​មិញ ​កាល​ពី​ថ្ងៃ​អាទិត្យ ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បារាំង ​ បាន​ថ្លែង​ថា ​ ការ​ដោះដូរពាណិជ្ជកម្ម​សេរី ​ មិន​ត្រូវ​បើក​ចំហរ​វា​ឲ្យ​សេរី​ពេក​នោះទេ​។ ពេលខ្លះ​គេ​ត្រូវ​រិតត្បិត​វា​ខ្លះ ​ ដើម្បី​កុំ​ឲ្យ​ប្រទេស​មួយ​ធ្វើ​វា​ស្រេចតែ​នឹង​ចិត្ត​ ដោយ​មិនគិត​ពី​ភាព​យុត្តិធម៌​ក្នុង​ទីផ្សារ។

សូម​រំលឹកថា ​កាលពី​ខែ​ឧសភា ​កន្លងទៅ​សភាអឺរ៉ុប​ បាន​បោះឆ្នោត​សម្រេច​បដិសេធ​មិន​ទទួល​ស្គាល់​ចិន ​ថាជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ទេ។ សេចក្តី​សម្រេច​នេះ​ គឺ​ដើម្បី​បញ្ជាក់​ប្រាប់​ចិន​ថា ​ក្នុង​នាម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​ចិន​ត្រូវ​​តែ​ធ្វើ​ការ​កែប្រែ​នូវ​របៀប​ធ្វើ​ជំនួញ​របស់​ខ្លួន ​ធ្វើយ៉ាងណា​​ស្មោះត្រង់​ជាមួយ​ដៃគូ​ដ៏ទៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ